ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​យក​បណ្តឹង​ពាក់ព័ន្ធ​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​មក​ដោះស្រាយ​មិន​ត្រូវ​បោះបង់​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ទៅ​មន្ត្រី​អធិការកិច្ច​ក្រសួង​ថា ត្រូវ​យក​បណ្តឹង​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ ហើយ​មិន​ត្រូវ​បោះបង់​ព័ត៌មាន តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​បង្ហោះ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ទៅ​មន្ត្រី​អធិការកិច្ច​ក្រសួង​ថា ត្រូវ​យក​បណ្តឹង​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ ហើយ​មិន​ត្រូវ​បោះបង់​ព័ត៌មាន តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​បង្ហោះ​នោះ​ទេ ព្រោះ​វា​ក៏​ជា​រឿង​ពិត​ដែរ ។

សម្តេច ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា​នេះ នៅ​ទីស្តីការក្រសួង​ថា ៖«​ប្តឹង​មន្ត្រី​ណា​ដែល​ខិត​ខូច មន្ត្រី​ណា​ដែល​ធ្វើ​ផ្តេសផ្តាស​ចំពោះ​ប្រជាពលរដ្ឋ​បាន​ឲ្យ​តែ​មាន​តួអង្គ​ម្ខាង​ពាក់ព័ន្ធ​នឹង​មន្ត្រី​នៅ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ត្រូវ​ដាក់​ពាក្យ​នឹង​មក​ដោះស្រាយ ពិសេស​នោះ​គ្រប់​បណ្តាញសារព័ត៌មាន​ទោះជា​ហ្វេ​ស​ប៊ុ​ក ឬ​សារព័ត៌​មានការ​សែត​… ក្រុម​អធិការកិច្ច​ត្រូវ​យក​មក​ដោះស្រាយ ។ ដូច្នេះ​ព័ត៌មាន​អ្វី​ទាំងអស់​អត់​ចោល​នោះ​ទេ ព្រោះ​វា​ជា​ប្រភេទ​ព័ត៌មាន​ដែល​មាន​ម្ចាស់​ធ្វើការ​ផ្សព្វផ្សាយ​»​។

សម្តេច​បាន​បន្ត​ថា ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​ក៏​ដោយ​មិន​ត្រូវ​ចោល​នោះ​ទេ ព្រោះ​វា​ជា​ប្រភេទ​ព័ត៌មាន​ការ​មាន​ម្ចាស់​ផ្សព្វផ្សាយ ។ ដូច្នេះ​យើង​ត្រូវ​ស្រាវជ្រាវ ឧទាហរណ៍​កន្លែង​នឹង​មាន​ជល់​មាន់​ច្រើន តើ​អធិការ​នឹង​ធ្វើ​អ្វី? ស្នងការ​នឹង​ធ្វើ​អី? ។ បើ​យើង​មិន​យក​រឿង​មក​ពិនិត្យ វា​មានរឿង​ពិតមែន ប្រជាជន​នៅ​កន្លែង​នឹង​មិន​សប្បាយចិត្ត ដូច្នេះ​យើង​មិន​ចោល​ព័ត៌មាន​នឹង​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​អំពី​ករណី​បញ្ហា​ជលផល​ដែរ ដោយសារ​ប្រជាជន​បាន​ស្រែ​ឲ្យ​មានការ​ជួយ​ផង​ដែរ ។

ចំណុច​នេះ​រំលឹក​ដល់​សមត្ថកិច្ច​នៅ​តាម​បឹង​ទន្លេសាប​ដែរ ត្រូវ​ចុះ​មើល​ករណី​បញ្ហា​ជល​ផង​នេះ​ដែរ ។ សម្តេច​ស ខេ​ង ក៏​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក៏​បាន​ប្រាប់​ថា បើ​ចង់​ចាប់​ករណី​នេសាទ​ត្រី​ខុសច្បាប់​កុំ​ធ្វើ​ប្រកាស​ជា​មុន​ព្រោះថា បើ​ប្រកាស​ជា​មុន​នោះ​មិន​អាច​ចាប់​បាន​ទេ ។ ករណី​នេះ​ត្រូវ​បាន​សម្តេច ស ខេ​ង បញ្ជាក់​ថា ប្រហែលជា​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​ប្រាប់​ពិតមែន ។ ដូច្នេះ​សុំ​ឲ្យ​ស្នងការ និង​អភិបាលខេត្ត​នៅ​ជុំវិញ​បឹង​បឹង​ទន្លេ​ង​សាប​ពិនិត្យ​ករណី​នេះ​ឲ្យ​វិញ ព្រោះថា ជា​ព័ត៌មាន​ពិត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា សុំ​ថ្នាក់ដឹកនាំ​នៅ​តាម​បណ្តា​ខេត្ត​កុំ​ចាប់​តែ​ថ្នាក់លើ​បញ្ហា​ធ្វើ​ត្រូវ​បាន​ធ្វើ ព្រោះថា រាជរដ្ឋាភិបាល​មិន​ទាន់​ធ្វើការ​ប្តូរ​នយោបាយ​ក្នុង​ការ​ហាមឃាត់​ការ​បង្ក្រាប​បទល្មើស​នេសាទ​ការ​កាប់​ទន្ទ្រានព្រៃ​នោះ​ទេ ដូច្នេះ​ត្រូវធ្វើ​ជា​ប្រចាំ ។ សម្តេច​ក្រឡាហោម ក៏​បាន​លើក​ឡើង​ថា នគ​បាល​យុត្តិធម៌​មាន​ច្រើន​ណាស់​សព្វថ្ងៃ ប៉ុន្តែ​អ្នកខ្លះ​មិន​បាន​បណ្តុះបណ្តាល​នោះ​ទេ ជាក់ស្តែង​ផ្នែក​នីមួយ​ៗ​បង្កើត​នគរបាល​យុត្តិធម៌​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ឲ្យ​ធ្វើ​របាយការណ៍​បញ្ចូល​ទៅ​នគ​បាល​យុត្តិធម៌​អត់​ចេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ