ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​ប៉ោយ​ប៉ែ​ត​ក្រុម Family Sisophon FC (A) ក្លាយជា​ម្ចាស់​ជើងឯក

4 ឆ្នាំ មុន
  • ភ្នំពេញ

ប៉ោយ​ប៉ែ​ត ៖ ការ​ប្រកួត​បាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon…

ប៉ោយ​ប៉ែ​ត ៖ ការ​ប្រកួត​បាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon FC (A) បាន​ក្លាយជា​ម្ចាស់​ជើងឯក​មណ្ឌល​ប៉ោយ​ប៉ែ​ត ក្រោយ​យកឈ្នះ Bun Koy FC ជើងឯក​ឆ្នាំ​ចាស់​យ៉ាង​លំបាក​ក្នុង​លទ្ធផល​១​ទល់​០​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​។ យ៉ាងណា​ការ​ប្រកួត​ធម្មតា​ប្រើ​រយៈពេល​១២​នាទី​ពេញ​នោះ គឺ​មិន​មាន​ក្រុម​ណា​អាច​យកឈ្នះ​គ្នា​បាន​ឡើយ បើ​ទោះជា​ក្រុម​នីមួយ​ៗ​មោះមុត​យ៉ាងណា​ក្ដី​។ ការ​ប្រកួត​ត្រូវ​បាន​បន្ត និង​ដក​កីឡាករ​រហូត​២​ដង​ចេញ​ទើប​ក្រុម Family Sisophon (A) អាច​ស៊ុត​បញ្ចូល​សំណាញ់​១​គ្រាប់​នៅ​នាទី​ជិត​បញ្ចប់​ការ​ប្រកួត​។

បន្ទាប់​ពី​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ប៉ោយ​ប៉ែ​ត លោក ឈឿ​ម ហេង ប្រធាន​ក្រុម Family Sisophon FC (A) បាន​លើក​ឡើង​ថា ទម្រាំ​ដណ្តើម​បាន​តំណែង​ជើងឯក​នេះ​បាន​ក្រុម​របស់​លោក​បាន​ឆ្លងកាត់​ក្រុម​ខ្លាំង​ជា​ច្រើន​ហើយ អ្វី​ដែល​ធ្វើ​អោយ​ក្រុម​លោក​ទទួល​បាន​ជោគ​ជ័យ​​ដណ្តើម​បាន​លេខ​១ ប្រចាំ​មណ្ឌល​អម​ជាមួយ​ទឹកប្រាក់ ១៥០០​ដុល្លារ ដោយសា​តែ​ក្រុម​បាន​ហ្វឹកហាត់​ទម្រង់​លេង Tiger Street Football ជា​ប្រចាំ​។ ចំពោះ​ផែនការ​បន្ត​ទៀត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ លោក​នឹង​បង្កើន​ការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ក្រុម​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ក្រសោប​បាន​ជើងឯក​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ លើក​មុខមាត់​ខេត្ត​បន្ទាយ​មានជ័យ​។

សម្រាប់​ជ័យ​លា​ភី​មណ្ឌល​ប៉ោយ​ប៉ែ​ត​នេះ គឺ ៖ ក្រុម​លេខ​១ Family Sisophon (A) ទទួល​បាន​ប្រាក់​រង្វាន់ ១៥០០​ដុល្លារ ក្រុម​លេខ​២ Bun Koy FC ទទួល​បាន​ប្រាក់​រង្វាន់ ១០០០​ដុល្លារ ក្រុម​​​លេខ​៣ Bun Koy Youth ទទួល​បាន ប្រាក់​រង្វាន់ ៥០០​ដុល្លារ ក្រុម​លេខ​៤ Poi pet United ទទួល​បាន​ប្រាក់​រង្វាន់ ២០០​ដុល្លារ ក្រុម Diamondstar A និង ក្រុម Poi Pet Empire (A) បាន​សំបុត្រ​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៩ កុម្ភៈ និង​ថ្ងែ​ទី​១ មីនា ឆ្នាំ​២០២០ ហើយក៍​មានការ​ចូលរួម​ពី លោក Rio Ferdinand ផង​ដែរ​។

ក្រោយ​បញ្ចប់​មណ្ឌល​ប៉ោយ​ប៉ែ​ត​នេះ ព្រឹត្តិការណ៍ Tiger Street Football 2020 និង​បន្ត​ទៅ​មណ្ឌល​បាត់ដំបង ដែល​ជា​មណ្ឌល​ទី​៤ មាន​បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ ដាក់​ពាក្យ​នៅ​មណ្ឌល​ខេត្តបាត់ដំបង​ប្រកួត នៅ​ថ្ងៃ​ទី​៣១ មក​រា​, ១, ២ កុម្ភៈ ២០២០​។

ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ