ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ស៊ីថ្លៃ​ជាងគេ​ត្រូវ​មាន់​ខ្នាយ​មាស Spurs វ៉ៃ​ចេញ​ជា​ផ្លូវការ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Tottenham Hotspur បាន​បញ្ជាក់​ថា តារា​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​របស់​ពួក​គេ បាន​ចាក​ចេញពី​ក្លឹ​ប​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​ទៅ​កាន់​ក្លិប Inter…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Tottenham Hotspur បាន​បញ្ជាក់​ថា តារា​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​របស់​ពួក​គេ បាន​ចាក​ចេញពី​ក្លឹ​ប​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​ទៅ​កាន់​ក្លិប Inter Milan​។

កីឡាករ​អន្តរជាតិ​ដា​ណឺ​ម៉ាក Christian Eriksen អាយុ២៧​ឆ្នាំ​ បាន​ចូលរួម​ជា​ផ្លូវការ​ជាមួយនឹង Spurs ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ក្នុង​កិច្ចសន្យា​៤​ឆ្នាំ​កន្លះ ដែល​នឹង​ផុត​នៅ​ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Mourinho​។

Eriksen បាន​ទៅ​ដល់​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ ក្រោយ​ចេញពី​ក្រុម​យក្ស Ajax Amsterdam ក្នុង​ឆ្នាំ​២០១៣ ហើយ​តំណាង​ឱ្យ Lilywhites ដោយ​ប្រកួត​បាន​៣០៥​លើក ស៊ុត​បញ្ចូល​ទី ៦៩​គ្រាប់​និង ទាត់ Assist បាន ៨៩​លើក​ថែម​ទៀត​។

ស្រប​ពេល​ជាមួយនឹង​ការ​ចាកចេញ​របស់ Eriksen លោក Spurs ក៏​បាន​បញ្ជាក់​ពី​ការ​ចុះហត្ថលេខា​ជា​អចិន្ត្រៃយ៍​របស់​កីឡាករ Giovanni Lo Celso ដែល​បាន​ចំណាយពេល​ពាក់កណ្តាល​រដូវ​កាល​នេះ​ជាមួយនឹង​ក្លិប ក្នុង​ការ​ខ្ចី​ជើង ដែល​បាន​រាយការណ៍​ថា​មាន​តម្លៃ ២៧​លាន​ផោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ