ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ៖ ត្រូវ​ប​ញ្ជូ​ល​មនុស្ស​ទៅ​រៀន​ចំ​ជំនាញ ហើយ​មក​ដាក់​ធ្វើការ​ចំ​ជំនាញ​ទើប​ត្រឹមត្រូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ត្រូវ​បញ្ជូន​មនុស្ស​ទៅ​រៀន​ចំ​ជំនាញ ហើយ​ពេល​រៀន​ចំ​ត្រូវ​ដាក់​ឲ្យ​ធ្វើការ​ត្រូវ​ជំនាញ គឺជា​ការ​ត្រឹមត្រូវ​បំផុត…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ត្រូវ​បញ្ជូន​មនុស្ស​ទៅ​រៀន​ចំ​ជំនាញ ហើយ​ពេល​រៀន​ចំ​ត្រូវ​ដាក់​ឲ្យ​ធ្វើការ​ត្រូវ​ជំនាញ គឺជា​ការ​ត្រឹមត្រូវ​បំផុត ។

ការ​បញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា ៖«​ក្រសួង​ស្ថាប័ន​នៅ​ពេល​រៀបចំ​រចនាសម្ព័ន្ធ​ហើយ​ត្រូវ​យក​មនុស្ស​ដាក់​ឲ្យ​ធ្វើការ​តាម​ជំនាញ​ដោយ​ដាក់​មន្ត្រី​ឲ្យ​នៅ​ចំ​ជំនាញ​របស់​គេ ។ កុំ​ចេះ​តែ​ដាក់​ដូច​ជា កន្លែង​ត្រូវការ​មន្ត្រី​៥​នាក់ តែ​រើស​មក​២០​នាក់ ចំណុច​នេះ និង​ធ្វើ​ខាត​ថវិកាជាតិ​ដែល​ជា ថវិកា​របស់​ប្រជាពលរដ្ឋ ជាង​នេះ​ដាក់​ខុស​ជំនាញ​តែ​ម្តង​» ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ការ​រើស​មន្ត្រី គឺជា​ការ​ចាំបាច់​ណាស់ ដើម្បី​ធានា​ប្រសិទ្ធិ​ភាព​ការងារ ។ ហើយ​ភ្ជាប់​គ្នា​នោះ​ដែរ គឺ​ក្រប​ខណ្ឌ និង​ធនធានមនុស្ស​សំខាន់​មិន​អាច​ចេះ​តែ​ចាប់​ដាក់​នោះ​ទេ ។ គឺ​នៅ​ពេល​យើង​បញ្ជូន​មនុស្ស​ឲ្យ​រៀន​ខាង​ជំនាញ​មួយ ប៉ុន្តែ​មក​វិញ​យើង​អត់​ឲ្យ​គាត់​ធ្វើ​ជំនាញ​នឹង​ទេ​ឲ្យ​ទៅ​ធ្វើ​ការងារ​ផ្សេង​ទៀត​ដែល​ជា​ចំណុច​ពិបាក ។ យើង​ត្រូវ​បញ្ជូន​គាត់​ឲ្យ​ទៅ​រៀន​ដូច​ជា រៀន​ចរាចរណ៍​ពេល​គាត់​ចប់​ត្រូវ​មក​ធ្វើការ​ជំនាញ​នឹង​ទើប​ល្អ ។ ប​ញ្ជូ​ល​ទៅ​រៀន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មក​វិញ​ឲ្យ​ធ្វើ​ជំនាញ​នឹង ។ ទៅ​រៀន​ខាង​នគរបាល​យុត្តិធម៌​មក​វិញ​ឲ្យ​ធ្វើ​នគ​បាល​យុត្តិធម៌ គឺ​ល្អ ។ ផ្ទុយ​ទៅ​វិញ បើ​ទៅ​រៀន​ជំនាញ​នឹង​ហើយ​មក​វិញ​ឲ្យ​ធ្វើ​ជំនាញ​ផ្សេង​នោះ​មិនកើត​ទេ​មិន​ស្របគ្នា​ទេ​» ។

សម្តេច​ក្រឡាហោម​ក៏​បាន​លើក​ឡើង​ទៀត​ថា ប្រ​សិន​យើង​ដាក់​មនុស្ស​ខុស​ជំនាញ​បុគ្គល​ផ្ទាល់ខ្លួន​ក៏​មិន​ពេញចិត្ត​ដែរ ។ ដូច្នេះ​ហើយ​នៅ​ពេល​រៀបចំ​រចនាសម្ព័ន្ធ​រួច​ហើយ​សម្ភារ​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ