ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​​មាន​មនុស្ស​ណា​​​ម្នាក់បាន​​ឆ្លង​ជំងឺ​«កូ​រ៉ូ​ណា»នៅ​មណ្ឌល​​គិរី​​ឡើយ​

4 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្ត​បាន​អះអាង​ថា គិត​ត្រឹម​ព្រឹកថ្ងៃ​ទី​២៩ មក​រា ២០២០ ខេត្តមណ្ឌលគិរី​មិន​​មាន​មនុស្ស​ណា​ម្នាក់​រង​នូវ​ការ​ឆ្លង​ជំងឺ«កូ​រ៉ូ​ណា» ដែល​កំពុង​បង្ក​ការ​ព្រួយបារម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ឡើយទេ ​។ លោក…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្ត​បាន​អះអាង​ថា គិត​ត្រឹម​ព្រឹកថ្ងៃ​ទី​២៩ មក​រា ២០២០ ខេត្តមណ្ឌលគិរី​មិន​​មាន​មនុស្ស​ណា​ម្នាក់​រង​នូវ​ការ​ឆ្លង​ជំងឺ«កូ​រ៉ូ​ណា» ដែល​កំពុង​បង្ក​ការ​ព្រួយបារម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ឡើយទេ ​។ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បានឱ្យដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​យកចិត្តទុក​ដាក់​ជា​ខ្លាំង​ចំពោះ​បញ្ហា​នេះ ហើយ​បាន​តាមដាន​គ្រប់​សភាព​ការ​ណ៍ ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព​សុខភាព​សាធារណៈ ​។

​លោក​អភិបាល​ខ​ត្ត​ថា ក្រោយ​ទទួល​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល ក្នុង​នាម​អាជ្ញាធរ​ខេត្តបាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទូ​ទាំង​ខេត្ត ហើយ​មន្ទីរ​សុខាភិបាល​បាន​រៀបចំ ​ជាសេចក្តី​ប្រកាស​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​នេះ ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​យល់​ដឹងបង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​។

លោក ស្វាយ សំ​អ៊ា​ង បាន​បញ្ជាក់​ថា ប្រសិនបើ​បងប្អូន​មាន​បញ្ហា​ក្នុង​ករណី​សង្ស័យ ត្រូវ​រុះ​រាន់​ទៅ​មន្ទីរ​ដើម្បី​ត្រួតពិនិត្យ​ទាន់​ពេលវេលា​។ សូម​រំ​ឮ​កថា ក្នុង​ស​ប្តា​ហ៍នេះ​ សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​កែវ​សីមា​ចំនួន​២៤​ហើយ​ កើត​មាន​អាកា​រៈ ឈឺក្បាល វិលមុខ ក្អួតចង្អោ សន្លប់ ដែល​បង្ក​ការ​ព្រួយបារម្ភ​ថា ខ្លាច​មាន​វីរុស កូ​រ៉ូ​ណា រាល​ត្បា​ត​ក្នុង​តំបន់​ ។

​ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដោយ​មូលហេតុ​សិស្សសាលា​កើត​មាន​បញ្ហា​សុខភាព បណ្តាល​មក​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង បណ្ដាល​ឲ្យ​កង្វះ​ខ្យល់​ដកដង្ហើម ការ​រៀនសូត្រ​របស់​កូនសិស្ស​ខាងលើ​ប្រឹងរៀន​ជ្រុល​ម៉ោង និង​បណ្ដាល​មក​ពី​អារម្មណ៍​ភិតភ័យ​ពេល​ឃើញ​សិស្ស​ដូច​គ្នា​ដួល​សន្លប់​ជា​បន្តបន្ទាប់​ ៕

អត្ថបទសរសេរ ដោយ