ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ប្តីនាំប្រពន្ធ​រករបរដើរលួច​ទ្រព្យ​សម្បត្តិ​​គេ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​រួម​ជាមួយ​ស្ត្រី​ម្នាក់​​ជា​ប្រពន្ធចុង ត្រូវ​បាន​ប្រជាពលរដ្ឋ​២​គ្រួសារ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ ដើម្បី​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា​ អ្នក​ទាំង​២​នាក់នេះ​ ​ធ្វើ​សកម្មភាព​ចូល​លួច​យក​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​ដល់​ក្នុងផ្ទះ​។ មិន តែប៉ុណ្ណោះ…

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​រួម​ជាមួយ​ស្ត្រី​ម្នាក់​​ជា​ប្រពន្ធចុង ត្រូវ​បាន​ប្រជាពលរដ្ឋ​២​គ្រួសារ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ ដើម្បី​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា​ អ្នក​ទាំង​២​នាក់នេះ​ ​ធ្វើ​សកម្មភាព​ចូល​លួច​យក​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​ដល់​ក្នុងផ្ទះ​។ មិន តែប៉ុណ្ណោះ ​នៅ​ក្នុង​ចំណោម​ទ្រព្យសម្បត្តិ​ដែល​លួច​យក​ទៅ​នោះ ​ក៏​មាន​ទូរស័ព្ទ​១​គ្រឿង ​ភ្ជាប់​ប្រព័ន្ធ iCloud ផង​ដែរ ​ទើប​ធ្វើ​ឲ្យ​ស្គាល់​មុខ​អ្នក​លួច ​និង​មិន​អាច​គេចខ្លួន​រួច​បាន ។​

ប៉ុន្តែ​ទោះបីជា​បែប​ណា​ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​បដិសេធ​ថា​ មិន​បាន​លួច​ទេ និង​និយាយ​ថា​ ទូរស័ព្ទ​ដែល​ភ្ជាប់​ប្រព័ន្ធ iCloud ខាងលើ​នោះ ​ពួក​ខ្លួន​បាន​ទិញ​ពី​ក្មេង​ប្រុស​ម្នាក់ ​ដែល​យក​មក​លក់​ឲ្យ​នៅ​ម្ដុំ​គល់​ស្ពាន​ព្រែក​ព្នៅ​។ ដោយឡែក​ នគរបាល​ស្រុក​អង្គស្នួល​វិញ បាន​ទទួល​ដំណឹង​ពី​នគរបាល​ស្រុក​ពញាឮ​មក​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​គឺជា​មុខសញ្ញា​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​ពេល​យប់​ដ៏​សកម្ម​បំផុត​ផង​ដែរ​។

ហេតុការណ​បាត់​ទ្រព្យសម្បត្តិ​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​
២៨ ​​មករា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​អង្គ​តា​សិត និង​ភូមិ​ក្រាំ​ក្រូច ឃុំ​ទួលព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ​បន្ទាប់​មក​ម្ចាស់ផ្ទះ​ទាំង​២​ បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ​មករា ​ដដែល​នោះ​ នៅ​ក្នុង​ហាង​កាហ្វេ​នៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ទាំង​២​នាក់​នោះ​១-ឈ្មោះ​លឹ​ម លី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាអ្នកគក់​ជេរ​ម៉ូតូ មាន​ទីលំនៅ​ក្នុង​នៅ​ភូមិចំបក់​ភ្លោះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​ និងទី​២-​ស្ត្រី​ប្រពន្ធចុង​​ឈ្មោះ​រិ​ន ស្រី​រ័​ត្ន អាយុ​១៨​ឆ្នាំ មុររបរ​មិន​ពិតប្រាកដ ​ស្នាក់​នៅ​ក្នុងភូមិ​ចំបក់​ភ្លោះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ​។ នគរបាល​ដក​ហូត​បាន១-​ទូរស័ព្​២​គ្រឿង គឺ​ម៉ាក​iPhone7 ១​គ្រឿង​ម៉ាក​Samsung ១​គ្រឿង លុយ​២៣.០០០​រៀល រថយន្ត​ម៉ា​កកូ​រ៉​ឡា​០១​គ្រឿង ពណ៌​មាស​ស៊េរី​ឆ្នាំ​២០០១ ពាក់​ផ្លា​ក​លេខភ្នំពេញ​2Z-0746​។

ចំណែក​ម្ចាស់ផ្ទះ​ ម្នាក់​ឈ្មោះ​ណា​ង ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ
តា​សិត ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​រួម​មាន ទូរស័ព្ទ​ចំនួន​០៣​គ្រឿងគឺ​ម៉ាក​អាយ​ហ្វូ​ន​សឹ​វ៉ែន​ផ្លិ​ស​១​គ្រឿង ,​ម៉ាក​ហ៊ូ​វ​វៃ​១​គ្រឿង,​ម៉ាក​ណូ​ក​គារ​១​គ្រឿង ,​លុយ​ចំនួន​៤០​ម៉ឺន​រៀល​។សោ​​រថយន្ត​០១ ,​ខ្សែ​ក​មាស​ទម្ងន់​៤​ជី​,​ចិញ្ចៀន​ទម្ងន់​១​ជី​និង​បណ្តោង​ខ្ស​ក​ប្លា​ទី​ន​១​ជី​។​ម្នាក់​ទៀត​ឈ្មោះ​ធ្លក សុខ​នី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ​នៅ ភូមិ​ក្រាំងក្រូច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ បាត់បង​់កាបូបដៃ​១​ក្នុង​នោះ​មាន​លុយ​ចំនួន​២០០​ដុល្លារ ,​កាត​គ្រី​ម៉ូតូ​សេ​១២៥​ស៊េរី​ឆ្នាំ២០១១​ចំនួន​១​សន្លឹក​,​បណ្ណ​បើកបរ​រថយន្ត​១​សន្លឹក​និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​។

ក្រោយ​ពេល​ចាប់ខ្លួន​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់​បាន​បដិសេធន៍​ថា ពួក​ខ្លួន​មិន​បាន​លួច​ទ្រព្យសម្បត្តិ​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ចំណែក​ទូរស័ព្ទ​គឺ​ខ្លួន​បាន​ទិញ​ពី​ក្មេង​ប្រុស​ម្នាក់​ក្នុង​តម្លៃ​៥០​ដុល្លារ​។ ​ដោយ​កាលពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែមករា ពួក​ខ្លួន​ទាំង​០២​នាក់​បាន​នាំ​គ្នា​ទៅ​លេង​នៅ​ក្លិប​មី​ណាយ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពិ​ធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​លុះ​ពេ​ចេញ​មក​វិញ​ដល់​ត្រង់​ចំណុច​ក្រោម​ស្ពាន​ព្រែក​ភ្នៅ​ពួក​ខ្លួន​បាន​ឈប់​រថយន្ត​ចុះ​ទិញ​អី​ហូប ខណៈនោះ​បានឃើញ​ក្មេង​ប្រុស​ម្នាក់​ទូរស័ព្ទ​ម៉ាក យក​ទូរស័ព្ទ​ម៉ាក​iPhone7+​ខាងលើ​ទៅ​លក់​ឲ្យ​ក្នុង​តម្លៃ​៥០​ដុល្លារ​ទើប​ខ្លួន​ទិញ​យក​តែ​ម្ដ​។ ប៉ុន្តែ​ទោះជា​បែប​ណា​នគរបាល​មិន​បាន​ជឿ​ឡើយ​និង​នៅ​តែ​កំណត់​ថា​ ជនសង្ស័យ​គឺ​បាន​ចូល​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ខា​ងលើនោះ​ពិតប្រាកដមែន ​។

អត្ថបទសរសេរ ដោយ