Zlatan នឹងត្រូវតទល់ជាមួយ C.Ronaldo នៅពាន Coppa Italia
ក្រុម AC Milan បានយកឈ្នះក្រុម Torino ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយពានអ៊ីតាលីខាប់ (Coppa Italia) យ៉ាងលំបាកក្នុងម៉ោងបន្ថែម ១៥នាទីពីរដង។…
ក្រុម AC Milan បានយកឈ្នះក្រុម Torino ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយពានអ៊ីតាលីខាប់ (Coppa Italia) យ៉ាងលំបាកក្នុងម៉ោងបន្ថែម ១៥នាទីពីរដង។…
ក្រុម AC Milan បានយកឈ្នះក្រុម Torino ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយពានអ៊ីតាលីខាប់ (Coppa Italia) យ៉ាងលំបាកក្នុងម៉ោងបន្ថែម ១៥នាទីពីរដង។
កីឡាករ Bonaventura ជាអ្នកបើកគណនីគ្រាប់ដំបូងនៅនាទី១២ មុនពេលកីឡាករ Bremer របស់ក្រុមភ្ញៀវធ្វើបាន២គ្រាប់នៅនាទី៣៤ និង៧១ ការប្រកួតជិតបញ្ចប់ទៅហើយ ពោលគឺនៅនាទី៩០+១ កីឡាករ Çalhanoğlu បានតាមស្មើឱ្យ AC Milan ហើយលទ្ធផល ២-២ បានរក្សាដល់ចប់ការប្រកួត។
ការប្រកួតបានឈានដល់ការបន្ថែម១៥នាទីពីរដង Çalhanoğlu និង Ibrahimović រកបានម្នាក់មួយគ្រាប់ពោលនៅនាទី១០៦ និង១០៩ ជួយឱ្យ AC Milan យកឈ្នះ Torino ដោយលទ្ធផល ៤-២។
AC Milan នឹងត្រូវឡើងទៅតទល់ជាមួយ Juventus នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវធ្វើឡើងពីរជើងគឺនៅថ្ងៃទី១២ ខែកុម្ភះ និងថ្ងៃទី៤ ខែមិនាខាងមុនេះ។
ការប្រកួតនេះ នឹងទាក់ទាញចំណីអារម្មណ៍ទស្សនា ដោយយើងបានឃើញវត្តមាន Superstar ទាំងពីរគឺ C.Ronaldo និង Zlatan Ibrahimović ដែលនឹងធ្វើការប្រកួតតទល់គ្នា ។
ចែករំលែកព័តមាននេះ