ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាមេរិក​ប្រកាស​ថា៖ ខ្លួន​កំពុង​បង្កើត​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​កូ​រ៉ូ​ណា​ថ្មីនេះ

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​៖ សហរដ្ឋអាមេរិក​បាន​និយាយ ​កាលពី​ថ្ងៃ​អង្គារ ទី​២៨ ខែមករា​នេះ​ថា ​ខ្លួន​កំពុង​បង្កើត​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន ហើយ​បាន​ជំរុញ​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​អាជ្ញាធរ​សុខាភិបាល​អន្តរជាតិ ។…

វ៉ា​ស៊ី​ន​តោន​៖ សហរដ្ឋអាមេរិក​បាន​និយាយ ​កាលពី​ថ្ងៃ​អង្គារ ទី​២៨ ខែមករា​នេះ​ថា ​ខ្លួន​កំពុង​បង្កើត​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន ហើយ​បាន​ជំរុញ​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​អាជ្ញាធរ​សុខាភិបាល​អន្តរជាតិ ។ នេះ​បើ​យោង​តាម​ប្រភព​ពី CNA​។

មន្ត្រី​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព (NIH) លោក Anthony Fauci បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា
«​យើង​បាន​ចាប់ផ្តើម​រួច​ហើយ​នៅNIH និង​ជាមួយ​អ្នក ​សហការ​ជា​ច្រើន​របស់​យើង​លើ​ការ​អភិវឌ្ឍ​វ៉ាក់​សាំង (​ប្រឆាំង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​)»​។

លោក​បាន​បន្ត​ទៀត​ថា​ «​ដំណើរការ​នេះ​ ត្រូវធ្វើ​ជា​ដំណាក់កាល យើង​ត្រូវ​ចំណាយពេល៣​ខែ​ ដើម្បី​ចាប់​ផ្តើម​ការ​សាកល្បង​ដំបូង ហើយ​រយៈពេល៣​ខែ​ទៀត ​គឺ​ដើម្បី​ប្រមូល​ទិន្នន័យ មុន​នឹង​អាច​ឈាន​ចូល​ដំណាក់​កាល​ទី​២» ។

គិត​មក​ទល់​ពេល​នេះ គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិនបាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​២៩ ​មករា​ នេះ​ថា ​​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ​ បាន​កើនឡើង​ដល់៥.៩៧៤​នាក់ ក្នុង​នោះ​បាត់បង់ជីវិត​១៣២​នាក់​ ដោយ​មាន​អ្នក​បាត់បង់ជីវិតថ្មី​ចំនួន២៦​នាក់​ គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ ។

អត្ថបទសរសេរ ដោយ