ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ខៀវ Man City សម្រេច​ចងជើង​ខ្លា​ចាស់ Fernandinho

4 ឆ្នាំ មុន

ក្លិប​មេឃ​ខៀវ Manchester City បាន​សម្រេច​ពន្យារ​កិច្ចសន្យា​រយៈពេល ១២​ខែ​បន្ថែម​សម្រាប់​កីឡាករ Fernandinho ដែល​មាន​ន័យ​ថា​រូបគេ​ត្រូវ​បន្ត​ស្នាក់​នៅ Etihad Stadium រហូត​ដល់​ឆ្នាំ…

ក្លិប​មេឃ​ខៀវ Manchester City បាន​សម្រេច​ពន្យារ​កិច្ចសន្យា​រយៈពេល ១២​ខែ​បន្ថែម​សម្រាប់​កីឡាករ Fernandinho ដែល​មាន​ន័យ​ថា​រូបគេ​ត្រូវ​បន្ត​ស្នាក់​នៅ Etihad Stadium រហូត​ដល់​ឆ្នាំ ២០២១ នេះ​បើ​តាម​ប្រភព​ពី Goal.com​។

ខ្សែបម្រើ​ការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ ត្រៀម​អបអរសាទរ​ចំពោះ​ការ​បង្ហាញខ្លួន​លើក​ទី​៣០០ របស់​ខ្លួន​សម្រាប់ Man City ក្នុង​ជំនួប Manchester Derby ជាមួយ Man United នា​រាត្រី​នេះ ក្នុង​ពានរង្វាន់ Carabao Cup បន្ទាប់​ពី​ចំណាយពេល ៦​ឆ្នាំ​កន្លះ​ជាមួយ​ក្រុម​មេឃ​ខៀវ​។

Fernandinho បាន​ថ្លែង​ពី​អារម្មណ៍​របស់​ខ្លួន​ថា «​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​រាល់​វិនាទី​នៅ​ទី​នេះ (Man City)​។ ខ្ញុំ​មិន​ដែល​រំពឹង​ថា​នឹង​បង្កើត​ទំនាក់ទំនង​ប្រកបដោយ​អត្ថន័យ​បែប​នេះ​ជា​មួយ​ក្លឹ​ប និង​អ្នកគាំទ្រ​នោះ​ទេ ប៉ុន្តែ​វា​បាន​កើតឡើង​ហើយ ។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​ខ្ញុំ​នឹង​បន្ត​លេង​ឱ្យ​ពួក​គេ​មួយ​ឆ្នាំ​ទៀត​»​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ