ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រដ្ឋបាល​​​ក្នុង​តំបន់ស្មុគស្មាញ​ ដកហូត​៦គ្រឿង ឃាត់ខ្លួន​២នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាកា​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌឫស្សីកែវ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​លួចលាក់ ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំ​នួ​៣​គ្រឿង និង​ហ្គេ​ម​បៀរចំនួន​៣​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាកា​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌឫស្សីកែវ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​លួចលាក់ ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំ​នួ​៣​គ្រឿង និង​ហ្គេ​ម​បៀរចំនួន​៣​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​តំបន់​មិន​រៀបរយ​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

លោក​ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ បានឱ្យ​ដឹង​ថា ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស និង​គ្រឿង​ញៀន គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​ជា​បន្តបន្ទាប់ ធ្វើ​យ៉ាងណា​ជា​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​។

លោក​អភិបាលរង​ខណ្ឌ​បាន​បន្ត​ថា នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​លួចលាក់ ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៣​គ្រឿង និង​ហ្គេ​ម​បៀរ​ចំនួន​៣​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​ថ្នាំ​ញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ចំណែក​ទូ​ហ្គេ​ម​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ធ្វើការ​កម្ទេច​ចោល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ