កុំសាញនឹងការងារធ្ងន់ស្រាល ទោះជាការងារអ្វីក៏ដោយ ក៏ត្រូវចាប់ផ្ដើមពីដំបូងទៅដែរ ហើយរាល់ការងារទាំងអស់ វាតែងតែមានឧបសគ្គមករារាំងជាធម្មតាទៅហើយ ប៉ុន្តែបើមានការព្យាយាម និងសេចក្ដីអំណត់អត់ធន់ នោះទោះជាការងារប៉ុនភ្នំក៏អាចទម្លុះទម្លាយបាន ទទួលផលគឺជោគជ័យ ។
ផ្ទុយទៅវិញ មនុស្សដែលមិនយកចិត្តទុកដាក់ក្នុងការងារ ក្នុងខ្លួនមានតែសេចក្តីប្រមាទ បុគ្គលប្រភេទនេះមិនខុសអំពីមនុស្សដែលអត់ការងារធ្វើឡើយ ព្រោះថាមិនយូរប៉ុន្មាន អ្នកនោះនឹងទៅជាមនុស្សបាត់បង់ការងារ ក្លាយទៅជាមនុស្សពិការទាំងដែលខ្លួនមានអវយវៈគ្រប់គ្រាន់ ដោយសារតែខ្លាចលំបាកហើយខ្ជិលច្រអូសមិនមានការព្យាយាម ។
ដូចពាក្យចាស់ពោលថា បំពេញការងារដោយខ្វះខន្តីសេចក្ដីអត់អន់ លទ្ធផលការងារចេញមកមិនបានល្អ, ខ្វះការតស៊ូការងារមិនសម្រេច, រវល់តែរឿងស្នេហា កាន់ការធំមិនបានព្រោះសេចក្ដីប្រហែសធ្វេស, ការងារដែលចេះស្ទាត់ហើយនោះក៏ត្រឡប់ទៅជាបរាជ័យដូចបុគ្គលល្ងង់ខ្លៅ ។ សាន សារិន
ចែករំលែកព័តមាននេះ