ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់វិធានការពង្រឹងលើគុណភាពនិងសុវត្ថិភាព​សំណង់នានាក្នុងខេត្ត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល​ខេត្តមណ្ឌលគិរី​កាលពី​ថ្មី​ៗ​នេះ​ បាន​ចេញ​លិខិត​ជូនដំណឹង​ដល់មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​ខេត្ត ឱ្យចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ពង្រឹងគុណភាព សុវត្ថិភាព​សំណង់​នានាទូ​ទាំង​ខេត្ត ខណៈ​មន្ទីរ​ជំនាញ​មួយ​នេះ…

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល​ខេត្តមណ្ឌលគិរី​កាលពី​ថ្មី​ៗ​នេះ​ បាន​ចេញ​លិខិត​ជូនដំណឹង​ដល់មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​ខេត្ត ឱ្យចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ពង្រឹងគុណភាព សុវត្ថិភាព​សំណង់​នានាទូ​ទាំង​ខេត្ត ខណៈ​មន្ទីរ​ជំនាញ​មួយ​នេះ ​ហាក់​ត្រូវ​គេ​មើលឃើញ​ថា កំពុង​បណ្តែតបណ្តោយ​ឲ្យ​ម្ចាស់​ការដ្ឋាន​សាងសង់​សំណង់​ធំ​ៗ​ជា​ច្រើន​ សង់​ដោយ​រំលោភច្បាប់​អនុញ្ញាត ។

យោង​តាម​លិខិត​ដែល​ចេញផ្សាយ​ដោយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២១ មក​រា ២០២០ មាន​ខ្លឹមសារ​ថា រដ្ឋបាល​ខេត្ត​សូម​ជម្រាប​ជូន​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិ​យោ​ដី​ខេត្ត និង​អភិបាលក្រុង​ស្រុក​ទាំង​ប្រាំឲ្យ​បាន​ជ្រាប​ថា រដ្ឋបាល​ខេត្ត​បាន​សង្កេត​ឃើញ​ថា ក្នុង​ទីប្រជុំ​ជន​ក្រុង​ស្រុក ជា​ពិសេស ​ទីប្រជុំជន​ក្រុង​សែន​មនោ​រម្យ មានការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ។ ​ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​ខេត្ត​ក្នុង​ការ​សាងសង់​លំនៅ​ឋាន ដូច​ជា អាជីវកម្ម​អគារ​ផ្សេង​ៗ ខេត្ត​ក៏​បាន​សង្កេត​ឃើញ​មាន​សំណង់​មួយ​ចំនួន មិន​ទាន់​មាន​របៀបរៀបរយ ​មិន​មានច្បាប់​អនុញ្ញាត ​និង​ខ្វះ​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ឡើយ​។

ករណី​នេះ​ អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ជាយថា ហេតុ​ណាមួយ​នៅ​ពេល​ខាងក្រោយ ។ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​លើ​វិស័យ​សំណង់​ប្រកបដោយ​សុវត្ថិភាព គុណភាព​នៃ​ការ​សាងសង់​សំណង់​នានា រដ្ឋបាល​ខេត្ត​សូម​ធ្វើការ​ណែនាំ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី និង​អភិបាលក្រុង​ស្រុក​ទាំង​៥ ទទួលខុសត្រូវ​ចាត់វិធានការ​ពង្រឹង​លើ​ការ​ត្រួតពិនិត្យ​ច្បាប់​អនុញ្ញាត បទដ្ឋាន​បច្ចេកទេស គុណភាព​សំណង់ ជា​ពិសេស​សំណង់​កំពុង​សាងសង់ ត្រូវ​អនុវត្ត​តាម​គំនូស​ប្លង់​បច្ចេកទេស​បាន​ត្រឹមត្រូវ ក្នុង​ករណី​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ត្រូវ​មាន​វិធានការ​បញ្ឈប់​ជា​បន្ទាន់ ដើម្បី​ឱ្យ​ម្ចាស់​សំណង់​កែ​លម្អ​តាម​ការ​ណែនាំ​របស់​ជំនាញ​ក្នុង​កាលនោះ​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់​។

មហាជន​បាន​លើក​ឡើង​ថា នៅ​តាម​ដងផ្លូវ​ជាតិ​សំខាន់​ៗ​ក្នុង​ក្រុង​សែន​មនោ​រម្យ និង​តាម​ស្រុក​ចំនួន​៤​ផ្សេង​ទៀត គេ​តែង​សង្កេត​ឃើញ​មាន​សំណង់ផ្ទះ ឬ​ហាង​លក់ដូរ រាប់រយ​ទីតាំង​សង់​រំលោភ​ចំនី​ផ្លូវ​…​សង់​ក្រោម​បង្គោល​ខ្សែភ្លើង​…​ជាដើម​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ម៉ៅ ចម្រើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិ​យោដី​ខេត្តមណ្ឌលគិរី មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ គិត​ត្រឹម​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ មក​រា ២០២០​។

អត្ថបទសរសេរ ដោយ