ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំបិល​កំពត​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​ចុះបញ្ជី​GI ខណៈ​កម្ពុជា​កំពុង​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំបិល​កំពត​អាច​នឹង​ក្លាយជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ​ទី​៤(Geographical Indications—GI) បន្ទាប់​ពី​ម្រេច​កំពត​, ស្ករត្នោត​កំពង់ស្ពឺ​និង​ក្រូចថ្លុង​កោះ​ទ្រង់ ដោយ​ប្រើ​យ៉ាងតិច​ជាង​១​ឆ្នាំទៅ ខណៈប​ច្ចុ​ប្ប​ន្នេះ​ក្រុម​ម្ចាស់​ជំនួយ​និង​អ្នកជំនាញ​បាន​នឹង​កំពុង​ចាប់ផ្តើម​ដំណើរ​ផែនការ​របស់​ខ្លួន ។ ​ក៏​ប៉ុន្តែ​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ អំបិល​កំពត​អាច​នឹង​ក្លាយជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ​ទី​៤(Geographical Indications—GI) បន្ទាប់​ពី​ម្រេច​កំពត​, ស្ករត្នោត​កំពង់ស្ពឺ​និង​ក្រូចថ្លុង​កោះ​ទ្រង់ ដោយ​ប្រើ​យ៉ាងតិច​ជាង​១​ឆ្នាំទៅ ខណៈប​ច្ចុ​ប្ប​ន្នេះ​ក្រុម​ម្ចាស់​ជំនួយ​និង​អ្នកជំនាញ​បាន​នឹង​កំពុង​ចាប់ផ្តើម​ដំណើរ​ផែនការ​របស់​ខ្លួន ។
​ក៏​ប៉ុន្តែ​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរ កម្ពុជា​បាន​នឹង​កំពុង​នាំ​ចូល​អំបិល​ពី​ប្រទេស​ចិន​និង​ឥណ្ឌា​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​កម្ពុជា ដោយសារ​តែ​បញ្ហា​ដែល​ថា​កម្ពុជា​មិន​អាច​មាន​លទ្ធភាព​ផលិត​អំបិល​ឲ្យ​គ្រប់​តាម​តម្រូវការ​ដោយសារ​តែ​កត្តា​អាកាសធាតុ ។

យ៉ាងណាមិញ បើសិនជា​អំបិល​កំពត​ដែល​នឹង​អាច​ក្លាយជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ ឬ​ហៅ​ថា​ផលិតផល GI ប្រើ​រយៈពេល​យ៉ាងតិច​ជាង​១​ឆ្នាំ​ទៀត ហើយ​សិន​ជា​អំបិល​កំពត​អាច​ទទួល​បាន​នូវ GI នោះ​វា​នឹង​ចូលរួម​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទៅ​ដល់​ប្រជា​កសិករ​ផលិត​អំបិល​ខ្នាត​តូច​ៗ​មាន​ជីវភាព​ល្អ​ប្រសើរ ដូច​ទៅ​និង​ប្រជាពលរដ្ឋ​ផលិត​នៅ​ផលិតផល GI ផ្សេង​ទៀត​នោះ​ទេ​។

លោក សុក សា​រ៉​ង អ្នក​ជំនាញការ​ផ្នែក​ម៉ាក​សំគាល់​ភូមិសាស្ត្រ​ទំនិញ​នៃ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ ២០២០ ថា​អំបិល​កំពត កំពុង​ដំណើរការ​សិក្សា​ឈាន​ទៅ​រក​ការ​ចុះបញ្ជី​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ ដែល​ប្រើ​ពេល​យ៉ាងតិច​មួយ​ឆ្នាំ​កន្លះ​។​គម្រោង​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​ពី​ដើមឆ្នាំ​២០២០​នេះ​ទៅ​។ លោក​លើក​ឡើង​ថា​តាម​បទ​ពិសោធន៍ «​បើ​យើង​ងាក​ទៅ​មើល ផលិតផល​ម្រេច​និង​ស្ករត្នោត​កំពង់ស្ពឺ​នៅ​ពេល​កន្លង​ទៅ​យើង​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០០៧ ហើយ​យើង​អាច​ចុះបញ្ជី​បាន​នៅ​ក្នុង​កំឡុង​ខែមេសា​ឆ្នាំ​២០១០ អីចឹង​យើង​ចំណាយពេល​ជាង​២​ឆ្នាំ​។ ដោយ​ចំពោះ​អំបិល​កំពត​នេះ បើ​ផ្អែក​តាម​ពិ​បទ​ពិសោធន៍​យើង​អាច​ប្រើ​ពេល​ប្រហែល​មួយ​ឆ្នាំ​កន្លះ គិត​ចាប់ពី​ដើមឆ្នាំ​២០២០​នេះ​តទៅ​។​បើ​ការងារ​នេះ​មាន​អ្នកចូលរួម​មិន​មាន​បញ្ហា​ចោទ​»​។

លោក​បាន​បន្ត​ថា «​បើសិន​អំបិល​កំពត​នៅ​ពេល​ខាង​មុខ​អាច​ចុះបញ្ជី​ជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ​បាន ជា​ធម្មតា​GI​វា​នឹង​ចូលរួម​ជា​ផលប្រយោជន៍​ជួយ​ដល់​កសិករ​តូច​ៗ​បាន​ច្រើន វា​មិន​ខុស​ពី​ម្រេច​កំពត​នោះ​ទេ​។​ផ្អែក​លើ​បទ​ពិសោធន៍​របស់ខ្ញុំ​សម្រាប់​កសិករ​ផលិត​អំបិល​ខ្នាត​តូច​ៗ​ពួក​គាត់​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន តម្លៃ​អំបិល​ហើយ​ជីវភាព​របស់​ពួក​គាត់​នឹង​ល្អ​ប្រសើរ​ច្រើន​បើ​ប្រៀបធៀប​ទៅ​និង​ពេល​មុន​ៗ​។​លើស​ពី​នេះ​វា​អាច​ជួយ​ឱ្យ​យុវវ័យ​ចូលរួម​ផលិត​អំបិល​នេះ​បន្ត​ទៀត​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​យុវវ័យ​ជំនាន់​ក្រោយ​ៗ​នេះ​ពួក​គាត់​មិន​ចង់​បោះបង់​ការ​ផលិត​អំបិល​របស់​គាត់​ចោល​នោះ​ទេ គាត់​ចង់​ធ្វើ​វា​បន្ត​ព្រោះ​អំបិល​របស់​យើង​ល្អ​»​។

បើ​តាម​អ្នកជំនាញ​រូប​នេះ ផលិតផល​ដែល​បាន​ចុះបញ្ជី​ជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​ពេល​កន្លង​មក​មាន ម្រេច​កំពត​, ស្ករត្នោត​កំពង់ស្ពឺ​និង​ក្រូចថ្លុង​កោះ​ទ្រង់ ហើយ​ផលិតផល​សក្តានុពល​ដែល​មើលឃើញ​នៅ​ពេល​បច្ចុប្បន្ន​និង​អាច​ចុះបញ្ជី​បាន​គឺ​មាន អំបិល​កំពត​។​តែ​ក្រៅពី​នេះ​ផលិតផល​ដែល​មាន​សក្តានុពល អាច​ជា​ក្រូចពោធិ៍សាត់​ខេត្តបាត់ដំបង​,​ធុ​រេ​ន​កំពត​,​ទឹកឃ្មុំ​មណ្ឌលគិរី​រួម​និង​ផលិតផល​ល្បី​ៗ​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត​។

​អ្នកជំនាញ​រូប​នេះ​បន្ត​ថា គម្រោង​ជ្រើសរើស​អំបិល​កំពត​ចាត់ជា​ជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា ស្ថិត​ក្នុង​ដំណាក់​ដំបូង​ៗ​នេះ​ម្ចាស់​ជំនួយ​បាន​ប្រជុំ​ថា​ត្រូវ​សហការ​នឹង​គ្នា​យ៉ាងម៉េច​។​បន្ទាប់​ពី​នេះ​អាច​នឹង​មាន​រៀបចំ​កិច្ចប្រជុំ​ជា​សិក្ខាសាលា​បន្តបន្ទាប់ អាច​មានការ​បង្កើត​សមាគម​អំបិល​កំពត​និង​ពេល​ខាង​មុខ​ទៀត​អាច​មានការ​រៀបចំ​ជា​សៀវភៅ​បន្ទុក​អំបិល​កំពត ឬ​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​អាច​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​បាន​។ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​ថា​ប្រជាពលរដ្ឋ​ខ្លះ​លែង​ផលិត​អំបិល​ហើយ​យក​ដី​លក់​ទៅ​ឲ្យ​ឈ្មួញ​ចិន​នោះ ក៏​ត្រូវ​បាន​លោក ប៊ុ​ន បារាំង ប្រធាន​សមាគម​អ្នក​ផលិត​អំបិល​កំពត​មិន​អាច​ទាក់ទង​បាន​នោះ​ទេ​កាលពី​ម្សិលមិញ ។

លោក ប៊ុ​ន បារាំង ធ្លាប់​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ចុងខែ​វិច្ឆិកា​២០១៩ កន្លង​ទៅ​ថា «​ទំហំ​ផ្ទៃដី​យើង​អត់​មានការ​កែប្រែ​ទេ​គឺ មាន​តែ​៤.៥០០​ហិ​កតា​ដដែល ។ អត់​មាន​អ្នក​ណា​យក​ទៅ​ធ្វើ​អ្វី​ក្រៅពី​ការ​ផលិត​អំបិល ពីព្រោះ​យើង​វា​មានច្បាប់​មួយ​ដែល​គេ​ហៅ​ថា​ច្បាប់ ឱ្យ​ដី​កម្មសិទ្ធិ​ផលិត​អំបិល​តកូនតចៅ​ប៉ុន្តែ​មិន​ឱ្យ​យក​ទៅ​អ្វី​ខុស​ពី​ធ្វើ​អំបិល​ទេ ។ យើង​មានច្បាប់​ទប់ស្កាត់​រួច​ហើយ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ