ប្រទេសអាហ្វហ្គានីស្ថាន ៖ ពួកតាលីបង់អាហ្វហ្គានីស្ថាន ប្រកាសកាលពីថ្ងៃ២៧មករាថា បានបាញ់ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿងនៅខេត្តហ្គាស្នីភាគកណ្ដាលប្រទេស។
ក្នុងសេចក្ដីប្រកាសមួយអ្នកនាំពាក្យតាលីបង់លោកហ្សាប៊ីហ៊ុលឡាហ៍មូចាហ៊ីដនិយាយថា យន្តហោះនោះដែលបំពេញបេសកកម្មស៊ើបការណ៍ត្រូវបានបាញ់ធ្លាក់ ក្នុងតំបន់សាដូខែល ស្រុកដឺហ៍យ៉ាកខេត្តហ្គាស្នី។ ក្នុងចំណោមអ្នកជិះក្នុងយន្តហោះនោះត្រូវបានបាត់បង់ជីវិតទាំងអស់ ដោយក្នុងនោះមានបណ្ដានាយទាហានជាន់ខ្ពស់ផង។
នៅក្រុងវ៉ាស៊ីនតោន កងទ័ពអាមេរិកអះអាងថា យន្តហោះទម្លាក់គ្រាប់បែក១គ្រឿង របស់ខ្លួនធុនE-11A បានធ្លាក់ក្នុងខេត្តហ្គាស្នីតែបន្តថា គ្មានអ្វីបញ្ជាក់ថា យន្តហោះនេះផលិតនៅកាណាដាបានត្រួវបាញ់ធ្លាក់ឡើយ។
តាម TWITTER វរសេនីយឯក SONNY LEGGETT អ្នកនាំពាក្យកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន សរសេរថា ទោះបីមូលហេតុនៃគ្រោះថ្នាក់នេះជាកម្មវត្ថុនៃការស្រាវជ្រាវ តែពុំមានសញ្ញាណាមួយបញ្ញាក់ថា គ្រោះថ្នាក់នោះបណ្ដាលមកពីការបាញ់របស់សត្រូវឡើយ។
វិមានប្រធានាធិបតីអាហ្វហ្គានីស្ថានមុននេះអះអាងដោយពុំមានការបញ្ជាក់ថា មានយន្តហោះ១គ្រឿងធ្លាក់នៅខេត្តហ្គាស្នី។ អ្នកនាំពាក្យកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានគូសបញ្ជាក់ថា ការអះអាងរបស់ពួកតាលីបង់ដែលថាយន្តហោះ១គ្រឿងទៀតធ្លាក់ជារឿងមិនពិតឡើយ។
យោងតាមពួកតាលីបង់ថា យន្តហោះនេះហោះហើរបំពញបេសកកម្មស៊ើបការណ៍។ យន្តហោះនោះជាប្រភេទនៃយន្តហោះដែលកងទ័ពអាកាសអាមេរិកប្រើ ក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីស៊ើបអង្កេតអេឡិចត្រូនិក។ យន្តហោះទម្លាក់គ្រាប់បែកE-11ដែលជាយន្តហោះជួយទ្រទ្រង់បណ្ដាដ្រូនស៊ើបការណ៍ បំពាក់ដោយសម្ភារគមនាគមន៍ពិសេស៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ