ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង សហការ​ជាមួយ​ក្រុម​ហ៊ុន Cellcard ផ្តល់​ជូន​សេវាកម្ម​មើល​​ទូរទស្សន៍​លើ​ទូរស័ព្ទ​ដៃ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា ជាមួយ Splus

4 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង​បាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​ៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ជូន​ការ​មើល​ទូរទស្សន៍​លើ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក ជាមួយ​កម្មវិធី​ទូរទស្សន៍ Splus App ដែល​ដំនើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android…

ថ្មី​ៗ​នេះ ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង​បាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​ៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ជូន​ការ​មើល​ទូរទស្សន៍​លើ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក ជាមួយ​កម្មវិធី​ទូរទស្សន៍ Splus App ដែល​ដំនើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ។

ឥឡូវនេះ​ក្រុមហ៊ុន​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន Cellcard បន្ថែម​ទៀត ដើម្បី​ពង្រីក​សេវាកម្ម​មើល​ទូរទស្សន៍​តាម​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​ដៃ​អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​របស់​ប្រព័ន្ធ Cellcard​។

Splus គឺជា​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​ផ្តល់​សេវាកម្ម​ទូរទស្សន៍​ផ្សាយ​ផ្ទាល់ និង អាច​ទស្សនា​បាន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។ វា​នាំ​មក​ជូន​លោក​អ្នក​នូវ​ការ​កម្សាន្ត​ពេញលេញ​ដែល​អនុ​ញ្ញាត​ឱ្យ​អ្នក​អាច​ទស្សនា​ប៉ុស្តិ៍ ខ្មែរ ចិន និង​បរទេស ដែល​កំពុង​ផ្សាយ​ផ្ទាល់​ផង​ដែរ​។

Splus ក៏​មានមុខ​ងារ Replay Function (Scroll Back) អនុញ្ញាត​ឱ្យ​អ្នក​អាច​មើល​ត្រលប់​ទៅ​កម្មវិធី​ទូរទស្សន៍​ដែល​បាន​ផ្សាយ​រួច​ហើយ​ក្នុង​រយះ​ពេល ៧​ថ្ងៃ ផ្តល់​ភាព​ងាយស្រួល​សំរាប់​អ្នក​ដែល​ខកខាន មិន​បាន​ទស្សនាការ​ផ្សាយ​ផ្ទាល់ ។

ជាមួយនឹង​កញ្ចប់​គម្រោង​ចំនួន​បី​ផ្សេង​គ្នា​លើ​ការ​ផ្តល់​ជូន មាន​ដូច​ជា កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​​ជាតិ កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ចិន និង​កញ្ចប់​សម្រាប់ ប៉ុស្តិ៍​ទូរទស្សន៍​បរទេស លោក​អ្នក​អាច​ជ្រើសរើស​កញ្ចប់​ដ៏​ល្អ​ឥត​ខ្ចោះ​ណាមួយ​ដែល​លោក​អ្នក​ពេញចិត្ត និង​អាច​ចូល​ទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។

តោះ​កុំ​ភ្លេច​ដូន​ឡូត​យក Splus App ដើម្បី​ទស្សនា​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ ចិន និង​ប៉ុស្តិ៍​បរទេស​ជា​ច្រើន​ទៀត​តាម​តម្រូវការ​ជាមួយ​កម្រិត​រូបភាព HD ច្បាស់​ល្អ ។

ដើម្បី​ភ្ជាប់​គម្រោង Splus តាម​ប្រព័ន្ធ Cellcard អ្នក​គ្រាន់តែ​ធ្វើ​តាម​របៀប​ខាងក្រោម ៖

ដោ​ន​ឡូត​កម្មវិធី Cellcard App > ចូល​ទៅ​កាន់ Menu Entertainment
ចូល​ទៅ​កាន់ TV –> ចូល​ទៅ​កាន់ Splus
ជ្រើសរើស​គម្រោង​ដែល​អ្នក​ពេញចិត្ត –> ហើយ​ចុច Subscribe ជា​ការ​ស្រេច

តោះ​នៅ​ចាំ​អី​ទៀត​ចុះ​ឈ្មោះ​ជាមួយ Splus តាម​លេខ​ទូរស័ព្ទ Cellcard របស់​អ្នក​ឥឡូវនេះ ដើម្បី​មើល​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​មាន​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក និង​ងាយស្រួល​ប្រើប្រាស់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ។

សម្រាប់​ព័ត៌មាន​បន្ថែម 096 666 1888 / 089 966 888 / 023 860 666
ឬ​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើង https://smtelemedia.com/ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ