ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរភ្ជង់​ប្លន់ម៉ូតូ១គ្រឿង​ពីនារីម្នាក់​​ក្នុង​សង្កាត់​​ចាក់​អង្រែ​លើ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោង១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី២៨ ​មករា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោង១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី២៨ ​មករា នេះ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​អោយ​ដឹង​ថា នៅ​វេលា​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ នារី​រង​គ្រេ​ាះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​សង់​ឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1ID-7254 ជិះ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ដល់​ចំណុច​ខាងលើ ស្រាប់តែ​លិចមុខជនសង្ស័យ​ម្នាក់ជិះ​ម៉ូ​ូ​តូ​មួយ​គ្រឿង ម៉ាក​ស្មាស​រ៉េវ​វូ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បាន​ជិះ​មក​ក្បែរ និង​ធ្វើ​សកម្មភាពដក​កាំភ្លើងខ្លី​មិន​ចាំ​ម៉ាក​មួយ​ដើម ធ្វើ​សកម្មភាព​ភ្ជង់គំរាមអោយ​ជន​រង​គ្រេ​ាះ​ចុះ​ពីលើ​ម៉ូតូ ។ ភ្លាម​នេ​ាះ ដោយ​មាន​សភាព​ភ័យ​ស្លន់ស្លោរ​ជន​រង​គ្រេ​ាះ បាន​រត់​ចុះ​ពីលើ​ម៉ូតូ បន្ទាប់​មក​ជនសង្ស័យ​ក៏​ទុក​ម៉ូតូ​ខ្លួនឯង​ចោល ហើយ​ឡើង​ជិះ​ម៉ូតូ​ជន​រង​គ្រេ​ាះ រត់គេច​ចេញពី​ទីតាំង​កើតហេតុ បាត់​ស្រមោល​សូន្យឈឹង​តែ​ម្តង បន្សល់​ទុក​តែ​ម៉ូតូ​កញ្ចាស់​ដែល​រូបគេ​ជិះ​មក​ធ្វើ​សកម្មភាព ទុក​នៅ​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន និង​នគរបាល​ខណ្ឌ បាន​ចុះ​អន្តរាគមន៍​ដល់​ចំណុច​កើតហេតុ ដើម្បី​សាកសួរ​នាំ​ដំណើរ​រឿងហេតុ ។ ក្នុង​នេ​ាះ​ សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រេ​ាះ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​ចាក់​អង្រែ​លើ ដើម្បី​សាកសួរ​នាំ​បន្ថែម ក្នុង​ការ​កំណត់​ភិនភាគ​ជនសង្ស័យ ។ ទន្ទឹម​នឹង​នេ​ាះ ក៏​បាន​អោយ​ជន​រង​គ្រេ​ាះ​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ ។

តាម​ចម្លើយ​របស់​ជន​រងគ្រោះ​ គឺ​រូប​នាង ទើប​ចេញ​មក​ពី​ទិញ​ម្ហូប និង​បាយយក​ទៅ​ហូប​ជំ​ុ​គ្រួសារ ដែល​កំពុងធ្វើការ​ជា​កម្មករ ​។ លុះ​ជិះ​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​តែ​ម្តង​ទៅ ។ តាម​ចម្លើយ​របស់ ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រេ​ាះ អោយ​ដឹង​ថា ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​នេ​ាះ គឺ​ទើបតែ​ទិញ បាន​៥​ថ្ងៃ​ប៉ុ​ណ្ណេ​ាះ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ នៅ​កំឡុង​កើតហេតុ​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច ដោយ​ប្រកាស​តាម​វិទ្យុទាក់ទង អោយ​កម្លាំង​នគរបាល​ជា​ច្រើន​ខណ្ឌ និង​គ​របាល​ពាក់ព័ន្ធ​ទាំងអស់ ចេញ​ពង្រាយ​កម្លាំង​អោយ​បាន​គ្រប់​ច្រកល្ហក ក្នុង​ការ​តាម​ប្រមាញ់​ជនសង្ស័យ ប៉ុន្តែ​ទេ​ាះ​បី​ជា​មានការ​ខំប្រឹង​យ៉ាងណា ក៏​ជនសង្ស័យ នៅ​តែ​អាច​រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យឈឹង​ដដែល ដែរ ។

សូម​បញ្ជាក់​ថា ករណី​ខាងលើ​នេះ គឺជា​សកម្មភាព​អសន្តិសុខ​មួយ ដែល​មិន​សមគួរ​នឹង​កើត​មាន​ឡើង​ទាំង​កណ្តាល​ថ្ងៃ​ចែស​បែប​នេះ​ឡើយ ហើយ​សកម្មភាព​នេះ គឺជា​ការ​បញ្ជាក់​អំពី​កំសោយ​របស់​សមត្ថកិច្ច ដែល​អសមត្ថភាព​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ បណ្តែតបណ្តោយ​អោយ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​បែប​នេះ​កើត​មាន​ទៅ​រួច បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ខ​ណះ​ដែល​បច្ចុប្បន្ន​ប្រទេស​កំពុង​ជួប​សុខ​សន្តិភាព ៕ ​

អត្ថបទសរសេរ ដោយ