ប្រទេសអាហ្វហ្គានីស្ថាន ះ ពួកតាលីបង់អាហ្វហ្គានីស្ថានប្រកាសកាលពីថ្ងៃ២៧មករាថា បានបាញ់ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿងនៅខេត្តហ្គាស្នីភាគកណ្ដាលប្រទេស។ក្នុងសេចក្ដីប្រកាសមួយអ្នកនាំពាក្យតាលីបង់លោកហ្សាប៊ីហ៊ុលឡាហ៍មូចាហីុដនិយាយថា យន្តហោះនោះដែលបំពេញបេសកកម្មសើុបការណ៍ត្រូវបានបាញ់ធ្លាក់ ក្នុងតំបន់សាដូខែល ស្រុកដឺហ៍យ៉ាកខេត្តហ្គាស្នី។ ក្នុងចំណោមអ្នកជិះក្នុងយន្កហោះនោះត្រូវស្លាប់ទាំងអស់ ដោយក្នុងនោះមានបណ្ដានាយទាហានជាន់ខ្ពស់ផង។
នៅក្រុងវ៉ាសុិនតោនកងទ័ពអាមេរិកអះអាងថា យន្តហោះទម្លាក់គ្រាប់បែក១គ្រឿង របស់ខ្លួនធុនE-11Aបានធ្លាក់ក្នុងខេត្តហ្គាស្នីតែបន្តថា គ្មានអ្វីបញ្ជាក់ថាយន្តហោះនេះផលិតនៅកាណាដាបានត្រួវបាញ់ធ្លាក់ឡើយ។ តាមTWITTERវរសេនីយឯកSONNY LEGGETTអ្នកនាំពាក្យកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន សរសេរថា ទោះបីមូលហេតុនៃគ្រោះថ្នាក់នេះជាកម្មវត្ថុនៃការស្រាវជ្រាវ តែពុំមានសញ្ញាណាមួយបញ្ញាក់ថាគ្រោះថ្នាក់នោះបណ្ដាលមកពីការបាញ់របស់សត្រូវឡើយ។
វិមានប្រធានាធិបតីអាហ្វហ្គានីស្ថានមុននេះអះអាងដោយពុំមានការបញ្ជាក់ថា មានយន្តហោះ១គ្រឿងធ្លាក់នៅខេត្តហ្គាស្នី។ អ្នកនាំពាក្យកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានគូសបញ្ជាក់ថា ការអះអាងរបស់ពួកតាលីបង់ដែលថាយន្តហោះ១គ្រឿងទៀតធ្លាក់ជារឿងមិនពិតឡើយ។
យោងតាមពួកតាលីបង់ថា យន្តហោះនេះហោះហើរបំពញបេសកកម្មសើុបការណ៍។ យន្តហោះនោះជាប្រភេទនៃយន្តហោះដែលកងទ័ពអាកាសអាមេរិកប្រើ ក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីសើុបអង្កេតអេឡិចត្រូនិក។ យន្តហោះទម្លាក់គ្រាប់បែកE-11ដែលជាយន្តហោះជួយទ្រទ្រង់បណ្ដាដ្រូនសើុបការណ៍ បំពាក់ដោយសម្ភារគមនាគមន៍ពិសេស៕
ចែករំលែកព័តមាននេះ