ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​បាល់ទាត់​ល្បី​ម្នាក់​ថា​កីឡាករ​១​រូប​នេះ​ជាគ្រាប់ពេជ្រល្អ​បំផុត​របស់ Liverpool

4 ឆ្នាំ មុន

លោក Gary Lineker បាន​លើក​ឡើង​ថា​ខ្សែការពារ​ស្តាំ Trent Alexander-Arnold គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​ក្រុម​ហ្ស​ង​ក្រហម Liverpool នា​ពេល​បច្ចុប្បន្ន ។…

លោក Gary Lineker បាន​លើក​ឡើង​ថា​ខ្សែការពារ​ស្តាំ Trent Alexander-Arnold គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​ក្រុម​ហ្ស​ង​ក្រហម Liverpool នា​ពេល​បច្ចុប្បន្ន ។ កីឡាករ​វ័យ ២១​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​តួអង្គ​យ៉ាង​សំខាន់​មួយ​រូប​របស់​លោក Jurgen Klopp នៅ​រដូវ​កាល​ចុង​ក្រោយ និង​ពាក់កណ្តាល​រដូវ​កាល​នេះ ដោយ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ជ័យជម្នះ​របស់ Liverpool ។

អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Gary Lineker ដែល​បច្ចុប្បន្ន​ជា​អ្នកវិភាគ​បាល់ទាត់​ដ៏​ល្បីល្បាញ​មួយ​រូប បាន​ប្រាប់​ទៅ​កាន់​គេហទំព័រ The Guardian ថា​«Trent បាន​ឆ្លងកាត់​សាលា​បណ្តុះបណ្តាល​ថ្នាល់​របស់ Liverpool ហើយ​គេ​នឹង​ក្លាយជា​កីឡាករ​ឆ្នើម​ជាងគេ ។ ពួក​គេ (Liverpool) មាន​កីឡាករ​ពិសេស​ជា​ច្រើន ជា​ពិសេស​គឺ​កីឡាករ​បី​រូប​នៅ​ជួរ​មុខ ប៉ុន្តែ Trent គឺជា​កីឡាករ​ដែល​ពិសេស​ជាងគេ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​«​គេ​គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំងនោះ ដែល​ខ្ញុំ​បាន​មើល​រាល់​ការ​ប្រកួត ហើយ​ខ្ញុំ​បានឃើញ​រឿង ៣ ឬ ៤ ពី​គេ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​លាន់មាត់​ថា ឱ​ព្រះ​ជា​ម្ចាស់​អើយ​! (Oh my God!)»​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ