ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​បុណ្យចូលឆ្នាំ ភ្ញៀវ​ទេ​រស​ចរមក​កម្សាន្ត​នៅ​រតនគិរី​ធ្លាក់​ចុះបើ​ធៀប​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នា​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤-២៥ និង​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​កន្លង​ទៅ​នោះ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា និង​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​លើ​ទឹកដី​ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ នា​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤-២៥ និង​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​កន្លង​ទៅ​នោះ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា និង​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​លើ​ទឹកដី​ខេត្តរតនគិរី មាន​ចំនួន​១៧.៨៩០​នាក់ នេះ​មានការ​ធ្លាក់​ចុះ​៣,៦២% បើ​ប្រៀបធៀប​ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​១៨.៥៦២​នាក់​។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ឆ្នាំ​នេះ គឺ​ដោយសារ​ភ្ញៀវ​ភាគច្រើន​បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​វិញ បន្ទាប់​ពី​ខេត្ត​ទាំង​ពីរ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្តារ​ឡើង​វិញ វិស័យ​ទេសចរណ៍​មាន​ភាពល្អ​ប្រសើរ​ឡើង​នោះ​។

លោក​ថា បើ​ទោះបីជា​ចំនួន​ភ្ញៀវ​មានការ​ធ្លាក់​ចុះ​បន្តិច​ក្តី​ក៏​សង្កេត​ឃើញ​នៅ​កន្លែង​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា បឹង​យក្ស​ឡោម​, ទឹកធ្លាក់​កាចា​ញ​, ទឹកធ្លាក់​ចា​អ៊ុ​ង​, ទឹកធ្លាក់​៧​ជាន់​អូរ​ស៊ិ​ន​លែ និង​រមណី​ដ្ឋា​ន​បឹង​លំ​គុ​ដ​ជាដើម ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ជាប់សែស្រឡាយ​ចិន​មក​ពី​ទី​ជិត​ឆ្ងាយ និង​ភ្ញៀវ​អន្តរជាតិ​បាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ទាំងនោះ​ដោយ​មនោសញ្ចេតនា​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​ផង​ដែរ​។

លោក​បន្ត​ថា ក្នុង​សម័យ​សម្តេច​តេ​ជោ យើង​ឃើញ​មាន​បងប្អូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង និង​រថយន្ត​ទំនើប​ៗ​ទៅ​ទស្សនា​តាម​តំបន់​អេកូ​ទេសចរណ៍ និង​ភូមិដ្ឋាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​កន្លែង ដើម្បី​ស្វែង​យល់​ពី​វប្បធម៌​ប្រពៃណី​និង​ការ​រស់នៅ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​ភាគ​ឥ​សាន្ត​មួយ​នេះ​ទៀ​ផង​ដែរ ។

ហើយ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឱ្យ​ខេត្តរតនគិរី​មានការ​អភិវឌ្ឍ​រីក​ចម្រើន​គ្រប់​វិស័យ សំខាន់​គឺ​វិស័យ​ទេសចរណ៍​ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ រូប​វ័​ន្ត មាន​ប្រព័ន្ធ​ផ្លូវថ្នល់ ទឹក​ស្អាត អគ្គិសនី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារ​រាត្រី ផ្សារ​ទំនើប​ជាដើម ជា​ពិសេស​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​លេង​ម្ដង​ហើយ ចង់​មក​លេង​ម្ដង​ទៀត។

បើ​ទោះ​ពី​បុណ្យចូលឆ្នាំ​ចិន មិនមែន​ពិធីបុណ្យ​ជាតិ​របស់​ខ្មែរ​ក៏​ពិតមែន តែ​នៅ​កម្ពុជា មាន​បងប្អូន​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​ច្រើន ដូច្នេះ​ហើយ​បានជា​បងប្អូន​ប្រជាពលរដ្ឋ​ខែ្ម​របា​ន ដើរទៅ​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ជា​ពិសេស​នៅ​ខេត្តរតនគិរី ដែល​មាន​រមណី​ដ្ឋា​ន​សម្រាប់​សម្រាក​លំហែ​កាយ កម្សាន្ត​ជា​ច្រើន​តាម​បែប​ធម្មជាតិ​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ