ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៧ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៥៤
-​ការ​ប្រយុទ្ធ​គ្នា​នៅ​ឌៀ​ន បៀ​ន​ភូ រវាង កងទ័ព​ប្រទេស​បារាំង និង​ផែ​ប្រទេស​វៀតណា​ម​ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែមីនា មក​នោះបាន​បញ្ចប់ ដោយ​ជ័យ​ជំនះ​បាន​ទៅ​លើ​កងទ័ព​វៀតណាម ។ ការ​ប្រយុទ្ធ​គ្នា​នេះ កងទ័ពប្រទេស​វៀតណាម​បាន​ស្លា.ប់​៤.០២០​នាក់​ របួស​៩.១១៨​នាក់ និង​បាត់​ខ្លួន​៧៩២​នាក់ ចំណែក​កងទ័ព​ប្រទេស​បារាំង​ស្លា.ប់​២.២៩៣នាក់ របួស​៥.១៩៥​នាក់ បាត់​ខ្លួន​១.៧២៩នាក់ និង​ត្រូវ​ចាប់ខ្លួន​១១.៧២១​នាក់ ហើយ អ្នកទោស​សង្គ្រាម​ដែល​ស្លា.ប់​ក្រោយ​ពេលប្រយុទ្ធ​ចំនួន​៨.២៩០​នាក់​ទៀត​។

ឆ្នាំ​១៣៤៨
-​សាកលវិទ្យាល័យ​ឆាល ត្រូវ​បាន​បង្កើតឡើង​នៅ​ក្នុង​ទីក្រុង​បា​គ ហើយ​នេះ​គឺជាសាកលវិទ្យាល័យ​ទី​១​នៅ​ក្នុង​តំបន់​អឺរ៉ុបកណ្ដាល ។
ឆ្នាំ​១៧១៨
-​ទីក្រុង​ញូ​វ​អ័​រលី​ន របស់​សហរដ្ឋ​អា​មេរិ​ក ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ហ្ស​ង់បាប់ ទី​សឡឺ​ម៉ូ​អ៊ី​ន ដឺ ប៊ី​យាង​វី​ល ជនជាតិ​បារាំង ។
ឆ្នាំ​១៧៦៣
-​កុលសម្ព័ន្ធ​ជនជាតិ​ដើម​របស់​អា​មេ​រិ​កឈ្មោះ​ផុ​ន ទី​អាក បាន​ធ្វើការ​វាយប្រហារលើ​កងទ័ព​អង់គ្លេស​នៅ​ទីក្រុង​ហ្វ័​ត ដឺ​ត្រ​យដែល​បច្ចុប្បន្ន គឺ​ទីក្រុង​ដឺ​ត្រ​យ ។
ឆ្នាំ​១៨៣២
-​ឯករាជ្យ​ភាព​នៃ​ប្រទេស​ក្រិ​ច ត្រូវ​បានទទួលស្គាល់​តាម​រយៈ​សន្ធិសញា​ទីក្រុង​ឡុ​ង ដោយ​ចេញពី​ការ​គ្រប់គ្រង​របស់​ប្រទេសទួ​រ​គី​។
ឆ្នាំ​១៨៤០
-​ខ្យល់ព្យុះ​ទ័​រណា​ដូ បាន​បោកបក់​មក​លើទីក្រុង​ណា​ដ​ឆេ សហរដ្ឋអាមេរិក​បណ្ដាល​ឱ្យស្លាប់​មនុស្ស​៣១៧​នាក់ ហើយ​នេះ​គឺជា​ខ្យល់ព្យុះ​ដែល​សំលាប់​មនុស្ស​ច្រើន​បំផុត​ទី​២​ក្នុងប្រវត្ដិសាស្ដ្រ​អា​មេ​រិ​ក ។
ឆ្នាំ​១៨៩៥
-​អ្នក​វិទ្យាសាស្ដ្រ​រុ​ស្ស៊ី​ម្នាក់​ឈ្មោះ​អា​ឡិចសាន់​ឌ័​រ ស្ដេ​ប៉ាណូ​វិច បូ​ប៉ូវ បាន​រក​ឃើញវិទ្យុផ្សាយសំលេង ហើយ​នៅ​សហភាពសូ​វៀតបាន​ប្រារឰ​ខួប​ជា​ថ្ងៃ​វិទ្យុ​រហូត​ដល់បច្ចុប្បន្ន ។
ឆ្នាំ​១៩១៥
-​នាវាមុជទឹក​អា​ល្លឺ​ម៉​ង់ SM V-20 បានបាញ់​ពន្លិច​នាវា​ចក្រភព​អង់គ្លេស​ឈ្មោះ RMS Lusitania បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស១.១៩៨​នាក់​។
ឆ្នាំ​១៩២០
-​តាម​រយៈ​សន្ធិសញា​ទីក្រុង​ម៉ូ​ស្គូ សហភាព​សូ​វៀតបាន​ទទួលស្គាល់​ឯករាជ្យ​ភាព​នៃសាធារណរដ្ឋ​ប្រជាមានិត​ហ្ស៊​ក​ហ្ស៊ី ហើយ​ការទទួលស្គាល់​នេះ​ជា​ថ្នូរ​កុំឱ្យ​ប្រទេស​ហ្ស៊​ក​ហ្ស៊ីផ្ដល់​ដែនដី​សំរាប់​ជ្រកកោន​ដល់​ពួក​បុល​សេវិក ដែល​ជា​ពួក​និយម​ម៉ា​ក្ស​ស៊ី​ស្ដ​នៅ​ក្នុង​សហភាព​សូ​វៀត​។
ឆ្នាំ​១៩៤៥
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ មេ​បញ្ជាការ​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ លោក​អាល ហ្វ្រេ​ដចូ​ដ បាន​ចុះហត្ថលេខា​ចុះចាញ់​ដោយគ្មាន​លក្ខខណ្ឌ​នៅ​ទីក្រុង​រ៉េ​ម ប្រទេស​បារាំងដោយ​បញ្ចប់​ការ​ចូលរួម​ក្នុង​សង្គ្រាមលោកលើក​ទី​២​ទៀត ។
ឆ្នាំ​១៩៤៦
Tokyo Telecommunications Engineering ដែល​ក្រោយមក​ប្ដូរ​ឈ្មោះ​ជាសូ​នី ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​បុគ្គលិក ប្រហែល​២០​នាក់ ។
ឆ្នាំ​១៩៥៤
-​ការ​ប្រយុទ្ធ​គ្នា​នៅ​ឌៀ​ន បៀ​ន​ភូ រវាង កងទ័ព​ប្រទេស​បារាំង និង​ផែ​ប្រទេស​វៀតណា​ម​ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែមីនា មក​នោះបាន​បញ្ចប់ ដោយ​ជ័យ​ជំនះ​បាន​ទៅ​លើ​កងទ័ព​វៀតណាម ។ ការ​ប្រយុទ្ធ​គ្នា​នេះ កងទ័ពប្រទេស​វៀតណាម​បាន​ស្លាប់​៤.០២០​នាក់​ របួស​៩.១១៨​នាក់ និង​បាត់​ខ្លួន​៧៩២​នាក់ ចំណែក​កងទ័ព​ប្រទេស​បារាំង​ស្លាប់​២.២៩៣នាក់ របួស​៥.១៩៥​នាក់ បាត់​ខ្លួន​១.៧២៩នាក់ និង​ត្រូវ​ចាប់ខ្លួន​១១.៧២១​នាក់ ហើយ អ្នកទោស​សង្គ្រាម​ដែល​ស្លាប់​ក្រោយ​ពេលប្រយុទ្ធ​ចំនួន​៨.២៩០​នាក់​ទៀត​។
ឆ្នាំ​១៩៦០
-​មេដឹកនាំ​សហភាព​សូ​វៀត លោក​នី​គី​តា គ្រូ​ស​ឆេវ បាន​ប្រកាស​ថា ប្រទេស​របស់លោក​នឹង​បន្ដ​ឃុំខ្លួន​អ្នកបើកបរ​យន្ដហោះ
ស៊ើបការណ៍ U-2 របស់​អា​មេ​រិ​ក​ឈ្មោះ​ហ្គា​រី ផូ​វ័​រ ។ យន្ដហោះ​នេះ​បាន​ត្រូវ​បាញ់​ធ្លាក់​លើទឹកដី​សហភាព​សូ​វៀត​នៅ​ថ្ងៃ​ទី​១ ឧសភា ។
ឆ្នាំ​១៩៦៤
-​យន្ដហោះ​របស់​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ក​អ៊ែ​រជើងហោះហើរ​លេខ​៧៧៣ បាន​ធ្លាក់​នៅ​រដ្ឋកាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​បណ្ដាល​ឱ្យស្លាប់​មនុស្ស​៤៤​នាក់​ដែល​ជិះ​ក្នុង​នោះ ។ ក្រោយមក របាយការណ៍​របស់ FBI បានឱ្យដឹង​ថា មានការ​ថត​សំលេង​នៅ​ក្នុង​កន្លែងបើកបរ​យន្ដហោះ​ថា អ្នកបើកបរ​យន្ដហោះ និង​សហការី​របស់​គាត់​ត្រូវ​អ្នក​ធ្វើ​ដំណើរបាញ់​សំលាប់ ។
ឆ្នាំ​១៩៩៩
-​ជនជាតិ​ចិន​៣​នាក់​បាន​ស្លាប់ និង​របួស២០​នាក់​ផ្សេង​ទៀត នៅ​ពេល​ដែល​កងទ័ពអាកាស​របស់​អង្គការ​ណា​តូ​បាន​ទំលាក់​គ្រាប់បែក​មក​លើ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​ប៊ែ​លក្រា​ដ ប្រទេស​យូ​ហ្គោ​ស្លា​វី​អំឡុង​ពេល​មានសង្គ្រាម​កូ​សូ​វ៉ូ ។
ឆ្នាំ​២០០២
-​យន្ដហោះ​របស់​ប្រទេស​ចិន​ដែល​ហោះ ហើរ​ចេញពី​ទីក្រុង​ប៉េ​កាំ​ង​ទៅ​ទីក្រុង​ដា​លៀន ម៉ាក MD82 បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​លឿងបណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១១២​នាក់ ។
ឆ្នាំ​២០០៤
-​លោក​វ្លា​ឌី​មៀរ ពូ​ទី​ន បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​រុ​ស្ស៊ីក្នុង​អាណត្ដិ​ទី​២ ។
ឆ្នាំ​២០០៧
-​ផ្នូរ​របស់​ហេ​រ៉ូ​ដទី​១ ត្រូវ​បាន​គេ​រក ឃើញ​។ គាត់​គឺជា​ស្ដេចត្រាញ់​នៅ​អ៊ី​ស្រា​អែ​ល ហើយ​បាន​ស្លាប់​នៅ​ឆ្នាំ​៤​មុន​គ្រិស្ដសករាជ​។
ឆ្នាំ​២០០៩
-​ប្រទេស​ចិន​បាន​ប្រកាស​ថា មាន​ក្មេងចំនួន​៥.៣៣៥​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយដី​នៅ​ក្នុង​ខេត្ដ​ស៊ី​ឈួ​ន កាលពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០០៨៕