ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​ចុង​ក្រោយ Kobe Bryant កីឡាករ NBA និយាយ​ពី Messi និង CR7

4 ឆ្នាំ មុន

បន្ទាប់​ពី​មរណភាព​ដ៏​សោកសៅ​របស់​កីឡាករ NBA ដ៏​ល្បីល្បាញ និង អ្នកគាំទ្រ​បាល់ទាត់​ដ៏​ធំ លោក Kobe Bryant កាលពី​ថ្ងៃអាទិត្យ​នេះ សារព័ត៌មាន…

បន្ទាប់​ពី​មរណភាព​ដ៏​សោកសៅ​របស់​កីឡាករ NBA ដ៏​ល្បីល្បាញ និង អ្នកគាំទ្រ​បាល់ទាត់​ដ៏​ធំ លោក Kobe Bryant កាលពី​ថ្ងៃអាទិត្យ​នេះ សារព័ត៌មាន Soccer Laduma បាន​ដកស្រង់​ពាក្យ​សម្តី​ខ្លះ​ដែល​លោក​ធ្លាប់​បាន​និយាយ​កាលពី​បទ​សម្ភាសន៍​ចុង​ក្រោយ​មុន​ពេល​លោក​បាត់បង់​ជីវិត​ដែល​លោក​ពេល​នោះ​បាន​និយាយ​ពី Lionel Messi និង Cristiano Ronaldo​។

ក្នុង​ពិភព​កីឡាបាល់បោះ និង កីឡា​ទាំងមូលបាន​បាត់បង់​កីឡាករ​ដ៏​ឆ្នើម នៅ​ពេល​ឧទ្ធម្ភាគចក្រ ដែល​មាន​ដឹក​លោក Bryant អាយុ​៤១​ឆ្នាំ និង កូនស្រី​របស់​គាត់​ម្នាក់ ព្រមទាំង​មនុស្ស ៧​នាក់​ផ្សេង​ទៀត បាន​ធ្លាក់​នៅ Los Angeles រដ្ឋ California កាលពី​ថ្ងៃអាទិត្យ​។

កីឡាករ​បាល់ទាត់​ជា​ច្រើន​រួម​ទាំង Neymar, Paul Pogba និង Marcus Rashford បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​នៅ​លើ Instagram​។ ក្នុង​នោះ Messi និង Ronaldo ដែល​ជា​កីឡាករ​ជាទី​ចូល​ចិត្ត​របស់ Bryant ក៏​បាន​បង្ហោះ​សារ​ដែរ​។

សារព័ត៌មាន International Business Times បាន​ដកស្រង់​ពាក្យ​ខ្លះ​ៗ​ចេញពី​បទ​សម្ភាសន៍​ចុង​ក្រោយ​របស់​លោក Bryant ដែល​និយាយ​អំពី Ronaldo និង Messi ហើយ​សរសើរ​ថា​ពួក​គេ​គឺជា​អត្ត​ព​លិ​ក​ដ៏​អស្ចារ្យ​។

ពេល​នោះ Bryant បាន​ប្រាប់ CNN ថា​៖ «​ខ្ញុំ​គិត​ថា​គាត់ (Messi) គឺជា​កីឡាករ​ល្អ​បំផុត​គ្រប់ពេល​ទាំងអស់​។ ភាព​ស្វាហាប់ ភាព​វៃឆ្លាត ដែល​គាត់​មាន ក៏​ដូច​ជា​ជំនាញ ធ្វើ​ឱ្យ​គាត់​មាន​ភាព​លេចធ្លោ​ជាង​កីឡាករ​ផ្សេង​ៗ​ទៀត​»​។ លោក​បាន​បន្ថែម​ថា ៖«​ហើយ Cristiano (Ronaldo) គឺ​នៅ​កម្រិត​នេះ​ជាមួយនឹង​គាត់ (Messi) ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bryant ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នកគាំទ្រ​បាល់ទាត់​ដ៏​ធំ​ម្នាក់ ហើយ​បាន​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​កីឡាករ​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ រួម​មាន Messi, Ronaldinho និង Neymar ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ