ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលពី២០​ឆ្នាំ​មុន​លោក Bill Gates បាន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ដែល​ទាំងអស់​គ្នា​មិនដឹង

4 ឆ្នាំ មុន

ពេល​ដែល​អ្នក​លឺឈ្មោះ ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) អ្នក​ប្រហែលជា​គិតដល់​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១១៩​ប៊ី​លាន​ដុល្លារ ឬ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ដែល​បាន​ផ្លាស់​ប្តូរ​វិស័យ​កុំព្យូទ័រ…

ពេល​ដែល​អ្នក​លឺឈ្មោះ ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) អ្នក​ប្រហែលជា​គិតដល់​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១១៩​ប៊ី​លាន​ដុល្លារ ឬ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ដែល​បាន​ផ្លាស់​ប្តូរ​វិស័យ​កុំព្យូទ័រ ឬ​សប្បុរសជន​ដែល​បរិច្ចាគ​ទ្រព្យសម្បត្តិ​ស្ទើរតែ​ទាំងអស់​របស់​លោក​ដើម្បី​ដោះស្រាយ​បញ្ហា​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ​មាន​ចំណុច​មួយទៀត​ដែល​អ្នក​មិន​បានដឹង​គឺ​លោក ប៊ី​ល ហ្គេ​ត​ស៍ ជា​មនុស្ស​ដែល​រស់នៅ​ជីវិត​ពីរ​ខុស​គ្នា ។ ហើយ​វា​បាន​ចាប់ផ្តើម​ពី​ការ​សម្រេច​ចិត្តធំ​មួយ​កាលពី ២០​ឆ្នាំ​មុន ។

ជីវិត​ពី​មុន​របស់​លោក ហ្គេ​ត​ស៍ គឺជា​សហគ្រិន​ដែល​បាន​ស្នើ​សុំ​ឈប់​ពី​សាកលវិទ្យាល័យ Harvard ដើម្បី​ចាប់ផ្តើម​ក្រុមហ៊ុន Microsoft និង​បាន​កសាង​ក្រុមហ៊ុន​ដែល​ជោគជ័យ​ជាងគេ​ក្នុង​វិស័យ​កម្មវិធី​កំ​ព្យូ​ទ័​រ ។ ពេល​នោះ​ក៏​ជា​ពេល​ដែល​លោក​ត្រូវ​បាន​ស្គាល់​ថា​ជានា​យក​ប្រតិបត្តិ​ដែល​មិន​ដែល​ទៅ​សម្រាក​វិស្សមកាល និង​ជា​អ្នកដឹកនាំ​ដែល​ចង​ចាំ​ផ្លា​ក​លេខ​រថយន្ត​របស់​បុគ្គលិក​ទាំងអស់​ដើម្បី​ដឹង​ថា​បុគ្គលិក​ណា​បាន​ប្តេជ្ញា​លះបង់​ជីវិត​ផ្ទាល់ខ្លួន​ដើម្បី​ក្រុមហ៊ុន​និង​មក​ធ្វើការ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ។

ប៉ុន្តែ​លោក​បាន​ផ្លាស់​ប្តូ​រហើយ ។ នៅ​ថ្ងៃ​ទី ១៣​ខែមករា ឆ្នាំ ២០០០ លោក​បាន​ប្រកាស​ថា​លោក​បាន​សម្រេចចិត្ត​ចុះ​ចេញពី​តំណែង​ជានា​យក​ប្រតិបត្តិ​របស់ Microsoft និង​នៅ​ថ្ងៃ​ទី ២៤​ខែមករា ឆ្នាំ ២០០០ លោក​បាន​ប្រកាស​ទៀត​ថា​លោក​បរិច្ចាគ ៥​ប៊ី​លាន​ដុល្លារ​ឲ្យ​ទៅ​មូលនិធិ​របស់​លោក​គឺ Bill and Melinda Gates Foundation ។

ជាក់ស្តែង មហាសេដ្ឋី​ជា​ច្រើន​បាន​សន្យា​ថា​ពួក​គេ​ចង់​បរិច្ចាគ​ដល់​សង្គម​វិញ​បន្ទាប់​ពី​កសាង​ទ្រព្យសម្បត្តិ​បាន​ស្តុកស្តម្ភ ប៉ុន្តែ​មហាសេដ្ឋី​ជា​ច្រើន​មិន​មានឱកាស​ក្នុង​ការ​ធ្វើ​ដូច្នេះ​ទេ ដូ​ជ​ជា​លោក ស្ទី​វ ចបស៍ (Steve Jobs) របស់ Apple ជាដើម​ដែល​បាន​ទទួលមរណភាព​នៅ​ឆ្នាំ ២០១១ ។

លោក ហ្គេ​សន៍ មិន​ដូច​មហាសេដ្ឋី​ដទៃ​ទៀត​ទេ ហើយ​មិន​មាន​នរណា​ម្នាក់​ដែល​បាន​គិត​ទុក​មុន​ថា​លោក​នឹង​ធ្វើ​ដូច្នេះ​ដែរ ។ ប៉ុន្តែ​តាំងពី​ពេល​ចាក​ចេញពី​ក្រុមហ៊ុន​លោក​មក លោក​បាន​ប្រើ​ជីវិត ទ្រព្យសម្បត្តិ និង​ឥទ្ធិពល​របស់​លោក​ដើម្បី​ធ្វើ​រឿង​ពីរ​យ៉ាង​គឺ​ការ​អភិវឌ្ឍន៍​ខ្លួន និង​ការ​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​រស់នៅ​ជុំវិញ​ពិភពលោក​ល្អ​ប្រសើរ​ឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ