ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ចំណុច​ធ្វើ​ឲ្យ​អ្នក​ខាត​ពេល​ដើម្បី​ក្លាយជា​អ្នកមាន និង​ជោគជ័យ

4 ឆ្នាំ មុន

ពេល​ខ្លះ​វិធី​ដែល​អ្នក​អាច​រៀនសូត្រ​បាន​ច្រើន​ជាងគេ​គឺ​តាម​រយៈ​បទ​ពិសោធន៍ មិន​ថា​ជា​បទ​ពិសោធន៍​របស់​អ្នក​ដទៃ ឬ​របស់​ខ្លួន​ឡើយ ។ សម្រាប់​អ្នកដឹកនាំ​ដែល​ជោគជ័យ​មួយ​ចំនួន ពួក​គេ​តែងតែ​រៀនសូត្រ​ពី​ពេលវេលា​ដែល​ពួក​គេ​បាន​ខ្ជះខ្ជាយ ។ ខាងក្រោម​នេះ គឺជា​បុគ្គល​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មួយ​ចំនួន​ដែល​បាន​ចែករំលែក​ពី​អ្វី​ដែល​អ្នក​ដទៃ​គួរ​ជៀសវាង​ប្រសិនបើ​ពួក​គេ​ចង់​ប្រើប្រាស់​ពេលវេលា​ឲ្យ​បាន​ល្អ​៖…

ពេល​ខ្លះ​វិធី​ដែល​អ្នក​អាច​រៀនសូត្រ​បាន​ច្រើន​ជាងគេ​គឺ​តាម​រយៈ​បទ​ពិសោធន៍ មិន​ថា​ជា​បទ​ពិសោធន៍​របស់​អ្នក​ដទៃ ឬ​របស់​ខ្លួន​ឡើយ ។ សម្រាប់​អ្នកដឹកនាំ​ដែល​ជោគជ័យ​មួយ​ចំនួន ពួក​គេ​តែងតែ​រៀនសូត្រ​ពី​ពេលវេលា​ដែល​ពួក​គេ​បាន​ខ្ជះខ្ជាយ ។ ខាងក្រោម​នេះ គឺជា​បុគ្គល​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មួយ​ចំនួន​ដែល​បាន​ចែករំលែក​ពី​អ្វី​ដែល​អ្នក​ដទៃ​គួរ​ជៀសវាង​ប្រសិនបើ​ពួក​គេ​ចង់​ប្រើប្រាស់​ពេលវេលា​ឲ្យ​បាន​ល្អ​៖

១. កុំ​ធ្វើ​អ្វី​ដែល​អ្នក​មិនដឹង​ច្បាស់ ឬ​មិន​ស្រលាញ់​ចូល​ចិត្ត​៖
លោក ថូ​នី ហក (Tony Hawk) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ Birdhouse Skateboards និង​ជា​អគ្គនាយក​របស់​មូលនិធិ Tony Hawk Foundation បាន​ចែករំលែក​មក​ថា កាលពី ១៥​ឆ្នាំ​មុន ដៃគូ​អាជីវកម្ម​របស់​លោក​ចង់​ចូល​ក្នុង​ទីផ្សារ​ខោ​ខូ​វ​ប៊​យ​ថ្លៃ​ៗ ប៉ុន្តែ​ពួក​លោក​មិន​មានចំណេះ​ដឹង ឬ​បទ​ពិសោធន៍​ក្នុង​វិស័យ​នេះ​ឡើយ ។ ជាមួយ​គ្នា​នេះ​ដែរ លោក ហក មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​រៀនសូត្រ​បន្ថែម​ពី​វា​ទេ តែ​លោក​នៅ​តែ​សម្រេចចិត្ត​វិនិយោគ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ខាតបង់​ថវិកា​ជា​ច្រើន ។ ដោយហេតុ​ដូចនេះ​លោក​បាន​ចែករំលែក​ថា អាជីវករ​គួរតែ​ផ្តោត​ស្មារតី និង​កម្លាំង​លើ​អ្វី​ដែល​ខ្ញួ​ន​ដឹង​ច្បាស់ ឬអ្វី​ដែល​ខ្លួន​ស្រលាញ់​ចូល​ចិត្ត ។

២. កុំ​ព្យាយាម​សន្សំ​លុយ​ដោយ​ជ្រើស​បុគ្គលិក​ដែល​មិន​មាន​សមត្ថភាព​ខ្ពស់​ជាងគេ​៖
លោក ម៉ៃ ភី​ធើ (Mike Peters) ដែល​ជា​ស្ថាបនិក​របស់ Yomali Group បាន​ប្រាប់​មក​ថា លោក​បាន​ខ្ជះខ្ជាយ​ពេលវេលា​ជា​ច្រើន​ព្រោះតែ​លោក​ជ្រើសរើស​បុគ្គលិក​ដែល​មិន​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​សន្សំ​លុយ​ក្នុង​ក្រុមហ៊ុន ។ លោក​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​បង្កើត​ស្តង់ដារ​ច្បាស់លាស់​មួយ​ក្នុង​ការ​ប្រកបការងារ​សម្រាប់​បុគ្គលិក​ដែល​មិន​ស្គាល់​ច្បាស់​ពី​ក្រុមហ៊ុន​ឬ​វិស័យ ។

៣. វិនិយោគ​លើ​មនុស្ស​ខុស​៖
អ្នកស្រី ដូ​ធី ហ៊ើ​មេន (Dottie Herman) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Douglas Elliman ក៏​បាន​ប្រាប់​មក​ដែរ​ថា មាន​ពេល​ខ្លះ​អ្នក​ចូល​ចិត្ត​មនុស្ស​មួយ​ចំនួន​តែ​ពួក​គេ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​នៅ​ថ្ងៃ​មុខ​ទេ ។ ប្រាកដ​ណាស់ ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នក​គួរតែ​ជួយ​ពួក​គេ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជួយ​ពួក​គេ​លើស​ពី​បី​ដង​ឡើយ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​ព្យាយាម​រក​ដំណោះស្រាយ​សម្រាប់​ខ្លួនឯង​វិញ ។
ប្រសិនបើ​ពួក​គេ​មិន​មាន​សក្តានុពល គោលដៅ និង​ការ​ប្តេជ្ញា​ច្បាស់លាស់​ទេ​នោះ អ្នក​គួរតែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ចាកចេញ​ដើម្បី​អ្នក​អាច​ផ្តោត​ស្មារតី​និង​កម្លាំង​លើ​មនុស្ស​ដែល​មាន​ចំណុច​ទាំងនោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ