ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​រ៉ុក្កែត៣​គ្រាប់​ ​វាយប្រហារ​ស្ថាន​ទូត​​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ គ្រាប់​រ៉ុក្កែត​៣​គ្រាប់​កាលពី​ថ្ងៃ​ទី​២៦​មក​រា​បាន​វាយប្រហារ​មក​លើ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ ខណៈ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ច្រើន​ពាន់​នាក់ បាន​លើកគ្នា​ដើរ​ហែ​ក្បួន​ផ្គើន​កងកម្លាំង​សន្តិសុខ​ដែល​បាញ់​គ្រាប់​ពិត​ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​អាយុ​ជីវិត​២​នាក់​ទៀត​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ទាំងនេះ សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អ៊ីរ៉ា​ក់ ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​បណ្ដា​ទីតាំង​ការទូត​។…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ គ្រាប់​រ៉ុក្កែត​៣​គ្រាប់​កាលពី​ថ្ងៃ​ទី​២៦​មក​រា​បាន​វាយប្រហារ​មក​លើ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ ខណៈ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ច្រើន​ពាន់​នាក់ បាន​លើកគ្នា​ដើរ​ហែ​ក្បួន​ផ្គើន​កងកម្លាំង​សន្តិសុខ​ដែល​បាញ់​គ្រាប់​ពិត​ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​អាយុ​ជីវិត​២​នាក់​ទៀត​។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ទាំងនេះ សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អ៊ីរ៉ា​ក់ ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​បណ្ដា​ទីតាំង​ការទូត​។ ការ​បាញ់​គ្រាប់​រ៉ុក្កែត​ទាំង​នេះ​បន្ថែម​លើ​ការ​វាយប្រហារ​មួយ​ចំនួន ដែល​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ សំដៅលើ​ស្ថានទូត​អា​មេ​រិ​ក​ស្ថិត​ក្នុង​តំបន់​បៃតង ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​នៃ​ក្រុង​បា​ដា​ដ និង​បណ្ដា​មូលដ្ឋាន​យោធា​អ៊ី​រ៉ា​ក់​ដែល​មាន​កង​ទាហាន​អា​មេ​រិ​ក​។ ពុំ​ទាន់​មាន​ក្រុម​ណា ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ទាំងនេះ​នៅឡើយ ក៏​ប៉ុន្តែ​ជា​ច្រើន​លើក​ក្រុង​វ៉ា​ស៊ិ​ន​តោន​ចោទ​លើ​ពួក​ជីវពល​ស្និទ្ធ​អ៊ី​រ៉​ង់​។

ក្នុង​ចំណោម​គ្រាប់​រ៉ុក្កែត​ទាំង​៣​គ្រាប់​បាញ់​សំដៅ​ស្ថានទូត​អា​មេ​រិ​ក ១​គ្រាប់​ធ្លាក់​ក្នុង​បរិវេណ​ស្ថាន​ទូត​ចំ​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច ហើយ​គ្រាប់​រ៉ុក្កែត​២​គ្រាប់​ទៀត​ធ្លាក់​ខាងក្រៅ​ក្បែរ​ស្ថានទូត​។ មនុស្ស​ម្នាក់​រង​របួស​ដោយ​ការ​វាយប្រហារ​នេះ តែ​គេ​មិន​ទាន់​ដឹង​សញ្ជាតិ​នៅឡើយ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់​ថា ចាប់តាំងពី​ខែកញ្ញា​មក​មានការ​វាយប្រហារ​ជាង​១៤​លើក​របស់​អ៊ី​រ៉​ង់​និង​ពួក​ជីវពល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​ប្រឆាំង​បុគ្គលិក​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់​។

នាយក​រដ្ឋមន្ត្រី​អ៊ី​រ៉ា​ក់​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី បាន​បរិហារ​ពី​ការ​ឈ្លានពាន​មួយ​ដែល​នឹង​អាច​ប្រែក្លាយ​អ៊ី​រ៉ា​ក់​ទៅ​ជា​តំបន់​សង្គ្រាម​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ