ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ម្តាយ​គួរតែ​ធ្វើ​បែបណា? បើ​មិន​ចង់​​ឲ្យ​វីរុស​ថ្មី​ឆ្លង​ដល់​កូន

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ការពារ​កូន​ពី​វីរុស​ថ្មី​មិន​ឲ្យ​ឆ្លង​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-​អ្នក​ម្តាយ​គួរតែ​កុំ​នាំ​កូន​ទៅ​កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន ដូច​ជា ផ្សារ​ឬ​ផ្សារ​ទំនើប កន្លែង​ក្មេង​លេង ព្រមទាំង​កន្លែង​ជា​ច្រើន​ទៀត​ដែល​មាន​មនុស្ស​ចេញចូល​ច្រើន​។ ជា​ពិសេស ប្រសិន​ជា​ចាំបាច់​ត្រូវ​នាំ​កូន​ចេញ​ក្រៅ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ការពារ​កូន​ពី​វីរុស​ថ្មី​មិន​ឲ្យ​ឆ្លង​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-​អ្នក​ម្តាយ​គួរតែ​កុំ​នាំ​កូន​ទៅ​កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន ដូច​ជា ផ្សារ​ឬ​ផ្សារ​ទំនើប កន្លែង​ក្មេង​លេង ព្រមទាំង​កន្លែង​ជា​ច្រើន​ទៀត​ដែល​មាន​មនុស្ស​ចេញចូល​ច្រើន​។ ជា​ពិសេស ប្រសិន​ជា​ចាំបាច់​ត្រូវ​នាំ​កូន​ចេញ​ក្រៅ អ្នក​ម្តាយ​គួរតែ​ពាក់​ម៉ាស​ឲ្យ​កូន ហើយ​លាងដៃ​ឲ្យ​កូន​ឲ្យ​បាន​ច្រើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ម្តាយ​ត្រូវ​តែ​ហាម​កុំ​ឲ្យ​កូន​លូកដៃ​ចូល​ច្រមុះ ហើយ​មិន​ត្រូវ​យកដៃ​ញី​ភ្នែក ព្រោះ​មេរោគ​នេះ​អាច​ឆ្លង​ចូល​តាម​ភ្នែក​ទៅ​រាង​កាយ​បាន​។

២-ប្រសិនជា​កូន​កើត​មាន​អាកា​រៈ​ក្តៅខ្លួន ឬ​ក្អក អ្នក​ម្តាយ​គួរតែ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម ព្រោះ​បើ​មិន​ប្រយ័ត្ន កូន​នឹង​អាច​ឆ្លង​មេរោគ​នេះ​ដោយ​មិនដឹង​ខ្លួន ហើយ​ពិបាក​ក្នុង​ការ​ព្យាបាល​ណាស់​។

៣- អ្នក​ម្តាយ​គួរតែ​ឲ្យ​កូន​សម្រាក​ឲ្យ​បាន​ច្រើន ហើយ​ញ៉ាំ​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​រឹង​មាំ ទើប​អាច​ប្រឆាំង​មិន​ឲ្យ​មេរោគ​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​កូន​អ្នក​បាន​យ៉ាង​ងាយ​។

ដូចនេះ អ្នក​ម្តាយ​គួរតែ​ធ្វើ​តាម​ចំណុច​ទាំងនេះ ទើប​អាច​ការពារ​កូន​អ្នក​ឲ្យ​ចៀស​ពី​វីរុស​ថ្មី​នេះ​​បាន​យ៉ាង​ងាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ