ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រាប់​យប់មិញ​ គឺNeymar ឧទ្ទិស​ជូន​​អតីត​កំពូល​កីឡាករ​បាល់បោះ Kobe Bryant

4 ឆ្នាំ មុន

កីឡាករ Neymar ធ្វើ​បាន​សម្រេច​២​គ្រាប់​ជួយ​ឱ្យ​ក្រុម PSG យកឈ្នះ​លើ​ក្រុម​ម្ចាស់ Lille ដោយ​លទ្ធផល ២-០ កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២១…

កីឡាករ Neymar ធ្វើ​បាន​សម្រេច​២​គ្រាប់​ជួយ​ឱ្យ​ក្រុម PSG យកឈ្នះ​លើ​ក្រុម​ម្ចាស់ Lille ដោយ​លទ្ធផល ២-០ កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២១ នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​បារាំង​។

២​គ្រាប់របស់​ Neymar គឺ​ធ្វើ​បាន​នៅ​នាទីទី​២៨ និង​៥២ ។ ក្នុង​នោះ​គេ​ឃើញ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ឧទ្ទិស​គ្រាប់​បាល់​របស់​ខ្លួន សម្រាប់​គោរព​វិញ្ញាណក្ខន្ធ​ជូន​ចំពោះ​អតីត​កំពូល​កីឡាករ​បាល់បោះ Kobe Bryant បាន​ទទួលមរណភាព​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ម្សិលមិញ ។

សូម​បញ្ជាក់​​ថា ជ័យជម្នះ​លើ​ក្រុម Lille នេះ បាន​ធ្វើ​ឱ្យ​ក្រុម PSG បន្តកាន់កាប់​តំណែង​កំពូល​តារាង​ដោយ​មាន ៥២​ពិន្ទុ​ដាច់​ក្រុម Olympique Marseille ចំនួន​១០​ពិន្ទុ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ