ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ច្រក​ទ្វារ​ព្រំដែន​ព្រែក​ចាក រឹត​បន្តឹង​អ្នក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រូវ​ពាក់​ម៉ាស់​ការ​ពារ​​ជំងឺឆ្លង

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុង​រយៈពេល​2​ថ្ងៃនេះ​មានការ​ត្រួតពិនិត្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុស្តិ៍​មុន​នឹង​ចូល​ទឹកដី​កម្ពុជា ដោយ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​គ្រប់​ៗ​គ្នា ខណៈ​ពេល​មាន​មេរោគ​ថ្មី​មួយ​ឈ្មោះ​វីរុស​កូ​រ៉ូ​ណា ដែល​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​។ លោក​ឧត្តមសេនីយ៍ត្រី ជុំ…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុង​រយៈពេល​2​ថ្ងៃនេះ​មានការ​ត្រួតពិនិត្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុស្តិ៍​មុន​នឹង​ចូល​ទឹកដី​កម្ពុជា ដោយ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​គ្រប់​ៗ​គ្នា ខណៈ​ពេល​មាន​មេរោគ​ថ្មី​មួយ​ឈ្មោះ​វីរុស​កូ​រ៉ូ​ណា ដែល​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​។

លោក​ឧត្តមសេនីយ៍ត្រី ជុំ ប៊ុ​ណ្ណា​រ័​ត្ន នាយ​នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​ប្រជុំ​ជាមួយ​មន្ត្រី​នគរបាល និង​មន្ត្រី​គយ ព្រមទាំង​គ្រូពេទ្យ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន កាលពី​ព្រឹក​ថ្ងៃ​ទី​26 និង​ទី​27 ខែមករា ២០២០​នេះ ឱ្យ​មន្ត្រី​នគរបាល​ទាំងអស់​កំពុង​បំពេញភារកិច្ច​របស់​ខ្លួន​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​ការពារ​មេរោគ​ថ្មី​មួយ​នេះ​។

លោក​ឧត្តម​ស​នី​យ៍​ត្រី ជុំ ប៊ុ​ណ្ណា​រ័​ត្ន បាន​ដាក់​កម្លាំង​បន្ថែម​នៅ​ច្រកព្រំដែន​ឱ្យ​ជួយ​ចែក​ម៉ាស់​ជូន​អ្នក​ធ្វើ​ដំណើរ​ជនជាតិ​ផ្សេង​ៗ ក៏​ដូច​ជា​ជនជាតិ​វៀតណាម​ផង​ដែរ​។ ព្រោះថា មនុស្យ​គ្រប់​រូបយើង​មិន​ទាន់​ដឹង​ថា តើ​អ្នក​ណាមួយ​កើត​មាន​ជំងឺ​នេះ​នៅ​ក្នុង​ខ្លួន​ដែរ?

លោក​ឧត្តមសេនីយ៍ត្រី បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​27 ខែមករា​នេះ​ថា ដោយឡែក​ជនជាតិ​ចិន​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មិន​បានឃើញ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​នេះ​ទេ​។ លោក​ឧត្តមសេនីយ៍ត្រី​អះអាង​ថា ទោះជា​មាន​ស្ថានភាព​បែប​នេះ​ក៏​ដោយ ក៏​អ្នក​ធ្វើ​ដំណើរ​នៅ​ឆ្លងកាត់​ព្រំដែន​ជា​ធម្មតា​។

ដោយឡែក​ក្រុម​គ្រូពេទ្យ​ក៏​កំពុង​ដាក់​ឧបករណ៍​តាមដាន​ផង​ដែរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ