ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មន្ត្រីរាជការ គឺ​ខ្ញុំបម្រើ​រាស្ត្រ​ដ៏​ស្មោះត្រង់ ​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា មន្ត្រីរាជការ គឺជា​ខ្ញុំបម្រើ​រាស្ត្រ​ដ៏​ស្មោះត្រង់ មិន​ត្រូវធ្វើ​ជា​មន្ត្រី​អភិរក្សនិយម​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា មន្ត្រីរាជការ គឺជា​ខ្ញុំបម្រើ​រាស្ត្រ​ដ៏​ស្មោះត្រង់ មិន​ត្រូវធ្វើ​ជា​មន្ត្រី​អភិរក្សនិយម​នោះ​ទេ ។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៧ មក​រា យ៉ាង​ដូច្នេះ​ថា ៖ «​មន្ត្រីរាជការ គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ ហើយ​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​តែ​ពង្រឹង​នូវ​សមត្ថភាព​របស់​ខ្លួន ទៅ​តាម​ជំនាញ​នីមួយ​ៗ​អោយទាន់​សម័យកាល​បច្ចេកវិទ្យា​បច្ចុប្បន្ន​មិន​ត្រូវធ្វើ​ជា​មន្ត្រី​អភិរក្សនិយម​នោះ​ទេ​» ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទទួល​បាន​សេចក្ដីសុខ សុភមង្គល​គ្រប់​ក្រុម​គ្រួសារ ។

សូម​ជម្រាប​ថា ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល បន្ទាប់​ពី​មាន​មន្ត្រីរាជការ​មួយ​ចំនូ​ន​មិន​បាន​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​តាម​ច្បាប់​ចែង​នោះ​ទេ ។ មន្ត្រី​ខ្លះ​ក៏​បាន​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​តាម​រយៈ​ការ​យក​តួនាទី​ខ្លួន​ទៅ​គំរាម​ប្រជាពលរដ្ឋ​ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ