ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​កំណត់​យក​ខេត្តបាត់ដំបង ប្រារព្ធ​ពិធីបុ​ណ្យ​ទន្លេ​​​ឆ្នាំ​​២០​២០

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រដ្ឋាភិបាលសម្រេចធ្វើបុណ្យទន្លេជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់ប្តូរខេត្ត ដែលជាប់ តាមដងទន្លេផ្សេងៗគ្នា ក៏ដូចជាបឹងទន្លេសាប​ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍​នៅតាមតំបន់​ទន្លេនៃ​ប្រទេសកម្ពុជាដោយឆ្នាំ២០២០ខាងមុខនេះ ពិធីបុណ្យទន្លេលើកទី៦ នឹងត្រូវប្រាព្វនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៣,១៤…

ខេត្តបាត់ដំបង ៖ រដ្ឋាភិបាលសម្រេចធ្វើបុណ្យទន្លេជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់ប្តូរខេត្ត ដែលជាប់ តាមដងទន្លេផ្សេងៗគ្នា ក៏ដូចជាបឹងទន្លេសាប​ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍​នៅតាមតំបន់​ទន្លេនៃ​ប្រទេសកម្ពុជាដោយឆ្នាំ២០២០ខាងមុខនេះ ពិធីបុណ្យទន្លេលើកទី៦ នឹងត្រូវប្រាព្វនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៣,១៤ និង១៥ មីនា ឆ្នាំ២០២០ ខាងមុខនេះ ។

លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យទន្លេនេះឡើង ​ដើម្បីបង្ហាញពី​សក្តា​នុពលនៃតំបន់ជាប់ដងទន្លេ និងទន្លេសាប យើងធ្លាប់មានបទពិសោធន៍ចំនួន៥លើករួចមកហើយ ដោយ​ឡែកសម្រាប់លើកទី៦ឆ្នាំក្រោយនេះ នឹងត្រូវរៀបចំនៅក្នុងខេត្តបាត់ដំបងនៅក្នុងអំឡុងខែមីនា ។ ការ ប្រារព្វពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ កន្លងទៅ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈ​ដែលបុណ្យទន្លេលើកទី៤ ត្រូវបានធ្វើឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោម​ការ​ចូលរួម​ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនផងដែរ។

លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ផងដែរថា ថ្វីត្បិតរដ្ឋ បាល​ខេត្តបាត់ដំបង់ មិនធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ដូចខេត្ត ក្រុងដទៃទៀត ប៉ុន្តែផ្អែកតាមបទពិសោធន៍ក្នុងការរៀបចំ និងដឹកនាំដោយក្រសួងទេសចរណ៍ ព្រឹត្តិ​ការណ៍​បុណ្យទន្លេប្រចាំឆ្នាំ២០២០ក្នុងខេត្តបាត់ដំបងប្រាកដជាមានដំណើរការល្អប្រកបដោយភាពរលូន។ លោក បន្តទៀតថា ក្រសួងទេសចរណ៍ទទួលបានបទពិសោធន៍​ជោគជ័យច្រើន​ពីការរៀបចំបុណ្យទន្លេ​ចំនួន៥ លើករួចមកហើយ ដូចជាការពង្រឹងសន្តិសុខល្អ ការរៀបចំព្រឹត្តិការណ៍កីឡា ការតាំងពិព័រណ៍ផលិតផលខ្មែរ និងការថែរក្សាបរិស្ថានជាដើម ដូច្នេះតាមរយៈការណែនាំ ពីសំណាក់មន្ត្រីជំនាញកម្រិតថ្នាក់ជាតិ យើងនឹងយកបទពិសោធន៍ល្អៗទាំងអស់នោះមកអនុវត្តន៍ នៅក្នុងពិធីបុណ្យទន្លេនៅក្នុងខេត្តបាត់ដំបង នៅឆ្នាំ២០២០ ខាងមុខឱ្យកាន់តែទទួលបានជោគជ័យថែមទៀត ។

លោក ងួន រតនៈបន្តថាខេត្តបាត់ដំបង មានសក្ដានុពលជាច្រើន ដែលក្រៅពីវិស័យកសិកម្ម ដែលបាន​ដើរ​តួឈានមុខគេ នៅមានវិស័យទេសចរណ៍ដែលសម្បូរទៅដល់តំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិ រួម​ជា​មួយ​នឹងវិស័យឧស្សាហកម្មផងដែរ​ដែលជំរុញឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់មានភាពល្អប្រសើរ​ផ្តល់ចំណូល​ប្រចាំ ឆ្នាំដល់ប្រជាពលរដ្ឋយ៉ាងច្រើន។ សូមបញ្ចាក់ថាពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង កាល​ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថា ការ​រៀបចំពិធីបុណ្យទន្លេ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែក៏បានជួយផ្សព្វផ្សាយ ផលិតផល កសិផល និងវប្បធម៌របស់ខ្មែរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ឱ្យក្រសួងទេសចរណ៍​និងថ្នាក់ដឹកនាំខេត្តនីមួយៗ​នៅជុំវិញ​បឹង​ទន្លេសាប រៀបចំបុណ្យទន្លេឱ្យបានជាប់ជាប្រចាំ តាមរយៈការវិលជុំនៃការរៀបចំកម្មវិធីនេះផងដែរ។ នេះជាកេរលើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យលើកទី៦ឆ្នាំ២០២០នៅសាលាខេត្តបាត់ដំបងក្រោមវត្តមានលោកបណ្ឌិតថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកងួន រតនៈ អភិបាល​នៃគណៈអភិបាលខេត្តបាត់ដំបង ។

អត្ថបទសរសេរ ដោយ