ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​​នេះ ចែក​ម៉ាស​1​លាន​ម៉ាស់​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដើម្បី​បង្ការ និង​ទប់ស្កាត់​ជា​មុន​នៃ​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​កំពុង​កើត​មាន​លើ​ពិភពលោក​ដ៏​គួរ​ឲ្យ​ខ្លាច ហើយ​អាជ្ញាធរ និង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ចែក​ម៉ាស់​ចំនួន​1​លាន​ម៉ាស់​ដល់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដើម្បី​បង្ការ និង​ទប់ស្កាត់​ជា​មុន​នៃ​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​កំពុង​កើត​មាន​លើ​ពិភពលោក​ដ៏​គួរ​ឲ្យ​ខ្លាច ហើយ​អាជ្ញាធរ និង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ចែក​ម៉ាស់​ចំនួន​1​លាន​ម៉ាស់​ដល់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ដែល​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​។

យុទ្ធនាការ​ចែក​ម៉ាស​នេះ គេ​ឃើញ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក គាត ហ៊ុ​ល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​កងកម្លាំង​ក្នុង​ប៉ុស្តិ៍​ទាំងអស់​ផង​ដែរ​។

ម៉ាស់​ដែល​ត្រូវ​បាន​គេ​ចែក​ជា​3​គោលដៅ​សំខាន់​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ​ដូច​ជា ១-​នៅ​ទីតាំង​បែបបទ​ចេញ​ក្រៅប្រទេស Departure Pass, ២-​នៅ​ទីតាំង​បែបបទ​ចូល​ប្រទេស​Arrival ពិសេស និង​៣-​នៅ​មាត់ច្រក​ទ្វារ​ឆ្លងស្ពាន​ព្រំដែន​ខ្មែរ​-​ថៃ​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បាន​ប្រាប់​អ្នក​ព័​ត៌​ថា ម៉ាស់​មាន​ចំនួន​1​លាន​ម៉ាស់​បាន​មក​ពី​សប្បុរស​ជន និង​អា​ជីករ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ផ្សារ​រុង​ក្លឿ​។ លោក​បញ្ជាក់​ថា យុទ្ធនាការ​ចែក​ម៉ាស់​នេះ និង​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម​ចាប់ពី​ថ្ងៃនេះ​តទៅ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ