ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​ម្នាក់​នេះខ្លាំងដៃលេងសុទ្ធតែកាំបិត​​ធ្វើចឹងដាក់ជនជាតិខ្មែរនៅ​លើ​ទឹកដី​ខ្មែរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ ដោយ​មាន​ស្ថាន​ទំងន់ទោស បណ្តាល​ឱ្យ​រង​របួស​ស្នាម​ទាំង​សងខាង ហើយ​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ ដោយ​មាន​ស្ថាន​ទំងន់ទោស បណ្តាល​ឱ្យ​រង​របួស​ស្នាម​ទាំង​សងខាង ហើយ​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា​នេះ ស្ថិត​នៅ​ចំណុច​ហាង (Seven Top) ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ វ៉ា​ន់​ឆៃ កុរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ថៃ ដោយ​ជនសង្ស័យ​រូប​នេះ​បាន​យក​កាំបិតប៉័ងតោ​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួស​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​ឈាម​ជោក​ខ្លួន ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ម៉ាត់ រូ​ស័ក្ក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែ​អ៊ី​ស្លា​ម រស់នៅ​ភូមិ​អូរ​ច្រាក​ណ្ដា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប្រភព​បន្ត​ទៀត​ថា មូលហេតុ គឺ​ដោយសារ ទំនាស់​ពាក្យ​សម្តី​ពេល​ផឹកស៊ី​ស្រវឹង​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ