ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ព្យាយាម​ចាប់​ប្រយោជន៍​ពី​ឧស្សាហកម្ម​ទី​៤ ខណៈ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ត្រៀម​បញ្ចប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ប​ដិ​វន្ត​ន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​មានការ​អភិវឌ្ឍ​រីក​ចម្រើន​នៅ​លើ​ពិភពលោក កម្ពុជា​បាន​នឹង​កំពុង​ត្រៀមខ្លួន​ចាប់​យក ឬ​ទាញ​យក​ផលប្រយោជន៍​ពី​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នេះ កម្ពុជា​ក៏​គ្រោង​បញ្ចប់​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​របស់​ខ្លួន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ​ លោក​ត្រាំ អ៊ី​វ​តឹក…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ប​ដិ​វន្ត​ន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​មានការ​អភិវឌ្ឍ​រីក​ចម្រើន​នៅ​លើ​ពិភពលោក កម្ពុជា​បាន​នឹង​កំពុង​ត្រៀមខ្លួន​ចាប់​យក ឬ​ទាញ​យក​ផលប្រយោជន៍​ពី​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នេះ កម្ពុជា​ក៏​គ្រោង​បញ្ចប់​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​របស់​ខ្លួន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

លោក​ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា ការងារ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​ទាញ​យក​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​។ ក្នុង​ការ​ការងារ​សំខាន់​ៗ​ដែល​បាន​និង​កំពុង​យកចិត្តទុកដាក់ រួមការ​រៀបចំ​ក្រប​ខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ល គោ​លន​យោបាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ការ​ការពារ​សន្តិសុខ​ព័ត៌មានវិទ្យា ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ការ​កសាង​បទដ្ឋាន​គតិ​យុ​ត្ត​គាំទ្រ ជាដើម​។

​ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​គោលនយោបាយ​ឌី​ជី​ថ​ល​នេះ ក្រសួង​ក៏​គ្រោង​បញ្ចប់​ផង​ដែរ​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​យ៉ាង​យូរ​នៅ​ខែមិថុនា​ហើយ​បន្ត​រៀបចំ​នូវ​ផែនការ​គាំំ​ទ្រ​សំខាន់​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​។​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​សម្រាប់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​និង​កំពុងធ្វើការ​ជាមួយ​អន្តរក្រសួង​លើ​ការ​រៀបចំ​ក្រប​ខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២០ ខាង​មុខ​។ ចេញពី​ក្រប​ខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​នេះ យើង​នឹង​រៀបចំ​នូវ​ផែនការមេ និង​ផែនការ​វិនិយោគ​បន្ត​ទៀត​។ ទាក់ទង​នឹង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ដែល​កំពុង​រីក​ចម្រើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក​»​។

ស្ថិត​ក្នុង​ដំណាក់កាល​ប្រមុខ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធផ្តោត​ការ​យកចិត្តទុកដាក់ រៀបចំ​គោលនយោបាយ​និង​ផែនការ​សំខាន់​ៗ​ក្នុង​ទាញ​ប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​នេះ​មហាជន​ក៏​មើលឃើញ​ថា​ការ​ប្រើប្រាស់​ទូរស័ព្ទ​និង​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​ចល័ត​នៅ​កម្ពុជា​មាន​កំណើន​កើនឡើង​ខ្ពស់​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។

​លោក អ៊ឹម វុ​ត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​មាន​ប្រសាសន៍​ធ្លាប់​បានឱ្យ​ដឹង​ថា​នៅ​កម្ពុជា គិត​ត្រឹម​ចុងខែ​តុលា ឆ្នាំ​២០១៩ ចំនួន​អ្នក​ជួល​ជាវ និង​ប្រើប្រាស់​ទូរស័ព្ទ មាន​ចំនួន​សរុប ២២,០៧ លាន​ស៊ី​មកា​ត ត្រូវ​នឹង ១៣៥,៥០% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប កើនឡើង ១៣,៧៥% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ ២០១៨, ចំនួន​អ្នក​ជួល​ជាវ និង​ប្រើប្រាស់​ទូរស័ព្ទ​អ​ចល័ត មាន​ចំនួន​សរុប ៥៩.៤១៥ ខ្សែ ត្រូវ​នឹង ០,៣៦% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ថយ​ចុះ ៣៣,៤៥% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ​២០១៨ និង ចំនួន​អ្នក​ជួល​ជាវ និង​ត​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​ចល័ត មាន​ចំនួន​សរុប ១៦,៧៥ លាន​ស៊ី​មកា​ត ក្នុង​ចំណោម​ស៊ី​មកា​ត​ទូរស័ព្ទ​ចល័ត ចំនួន ២២,០៧ លាន​ខាងលើ ត្រូវ​នឹង ១០២,៨៨% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប កើនឡើង ២៤,១៤% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ​២០១៨​។

ការ​កើនឡើង​នូវ​តួលេខ​ខាងលើ​នេះ​បើ​តាម​លោក​អ៊ឹម វុ​ត្ថា បញ្ជា់​ថា «​មូលហេតុ​នៃ​ការ​កើនឡើង​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ និង​អ៊ី​ន​ធឺ​ណែ​ត​ចល័ត ដោយសារ​៖ ១-) ប្រជាជន​កម្ពុជា​ចូល​ចិត្ត​ភាព​ជា​ឯកជន និង​ចល័ត​។ ២-) បច្ចេកវិទ្យា​ចល័ត​និង ឧបករណ៍​ស្មា​ត​ហ្វូ​ន​ផ្តល់​លទ្ធភាព​ប្រើប្រាស់​កម្មវិធី​អន​ឡាញ​ជា​ច្រើន​និង​សម្បូរ​បែប​។ ៣-) តម្លៃ​ឧបករណ៍ ការ​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ចល័ត មៃ​សមរម្យ ហើយ​ថោក​ជាងគេ​នៅ​ក្នុង​តំបន់​និង ៤-) មានការ​ប្រើប្រាស់​កម្មវិធី​ប្រើប្រាស់​សេវា​អន​ឡាញ​មួយ​ចំនួន ដូច​ជា Transport Apps, Mobile Tranfer Money Apps, Online Apps និង​កម្មវិធី Apps ដទៃ​ទៀត ព្រមទាំង សេវា OTT និង​បណ្តាញ​សង្គម​ដទៃ​ទៀត​»​។

បើ​អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ខាងលើ​នេះ ការ​កើនឡើង​នៅ​ចំនួន​អ្នក​ប្រើប្រាស់​ទូរ​សព្ទ័​និង​អ៊ី​ធឺ​ណែ​ត​ចល័ត​ខាងលើ​នេះ វា​បាន​ឆ្លើយ​តប​ទៅ​នឹង​គោ​លន​យោបាយ​ដែល​ថ្នាក់ដឹកនាំ​ដាក់​ចេញ ហើយ​លោក​សង្ឃឹមថា​នៅ​ឆ្នាំ​២០២០​នេះ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ