ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​ហុងកុង​ល្បី​​ម្នាក់​ថា ​ប្រើ​ហិ.ង្សា​មិន​បាន​ផល

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ សកម្មជន​ល្បី​ម្នាក់​នៃ​ក្រុង​ហុងកុង​ជា​មេធាវី​លោក​JASIN NG​បន្ទាប់​ពី​បាតុកម្ម​ដែល​ពោរពេញ​ដោយ​ការ​ប៉ះទង្គិច​គ្នា​៧​ខែ​ជាមួយ​ប៉ូលិស​មក លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៥​មក​រា​ថា ការ​បង្កើន​អំពើ​ហិង្សា​ពុំ​មែន​ជា​មធ្យោបាយ​ដ៏​ល្អ ដើម្បី​ឲ្យ​ទទួល​បានការ​ផ្លាស់​ប្ដូរ​ប្រជាធិបតេយ្យ​មួយ​នៅ​ហុងកុង​ឡើយ​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​AFP​នៅ​ទីក្រុង​បា​សឺ​ឡោ​ន លោក​JASIN NG​បាន​ធ្វើការ​វិភាគ​ពី​អនាគត​នៃ​ចលនា​តវ៉ា…

ក្រុង​ហុងកុង ៖ សកម្មជន​ល្បី​ម្នាក់​នៃ​ក្រុង​ហុងកុង​ជា​មេធាវី​លោក​JASIN NG​បន្ទាប់​ពី​បាតុកម្ម​ដែល​ពោរពេញ​ដោយ​ការ​ប៉ះទង្គិច​គ្នា​៧​ខែ​ជាមួយ​ប៉ូលិស​មក លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៥​មក​រា​ថា ការ​បង្កើន​អំពើ​ហិង្សា​ពុំ​មែន​ជា​មធ្យោបាយ​ដ៏​ល្អ ដើម្បី​ឲ្យ​ទទួល​បានការ​ផ្លាស់​ប្ដូរ​ប្រជាធិបតេយ្យ​មួយ​នៅ​ហុងកុង​ឡើយ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​AFP​នៅ​ទីក្រុង​បា​សឺ​ឡោ​ន លោក​JASIN NG​បាន​ធ្វើការ​វិភាគ​ពី​អនាគត​នៃ​ចលនា​តវ៉ា ក្នុង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ចិន​។ ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​មួយ ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​១០១៩​មក ក្រុង​ហុងកុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ជាទី​លាន​នៃ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​ប៉ូលិស​។ អ្នក​ច្បាប់​វ័យក្មេង​ទើប​មាន​អាយុ​៤៨​ឆ្នាំ​រូប​នេះ ក្នុង​បទ​សម្ភាសន៍​នៅ​សណ្ឋាគារ​មួយ​និយាយ​ថា ខ្ញុំ​យល់​ហេតុ​អី​អំពើ​ហិង្សា​ទាំងនោះ​កើត​មាន ដែល​នោះ​វា​ជា​លក្ខណៈ​របស់​មនុស្ស ។ ពេល​ប៉ូលិស​វាយប្រហារ​ជា​រឿយ​ៗ​និង​មាន​លក្ខណៈ​កាន់តែ​ខ្លាំង វា​រុញច្រាន​ឲ្យ​មានការ​តបត​វិញ​។

ម្យ៉ាងទៀត​បាតុករ​ជា​ច្រើន​គិត​ថា បើ​គ្មាន​អំពើ​ហិង្សា​វា​លំបាក​ណាស់់​ក្នុង​ការ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​រដ្ឋាភិបាល និង​របស់​សហគមន៍​អន្តរជាតិ តែ​ខ្ញុំ​មិន​យល់​ស្រប​តាម​គំនិត​បែប​នេះ​ទេ​។ ខ្ញុះ​មិន​ចង់​ឲ្យ​មាន​បែប​នេះ​នៅ​ហុងកុង​ទេ​។ ខ្ញុំ​ចង់​ឲ្យ​ការ​តវ៉ា​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ហើយ​បន្ត​ទៀត​។

កើត​នៅ​ហុងកុង​លោក​JASIN NG​បាន​ធ្វើ​អន្តោប្រវេសន៍​រួម​ជាមួយ​គ្រួសារ ទៅ​នៅ​កា​ណា​ដា ហើយ​ក្រោយ​ពី​ទ​ទូល​ការ​បណ្ដុះបណ្ដាល​នៅ​អា​មេ​រិ​ក ​និង​អ៊ី​តា​លី លោក​បាន​វិល​ត្រឡប់​មក​ហុងកុង​ទីក្រុង​កំណើត​វិញ​នា​ឆ្នាំ​២០០៥​។ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​លោក​បាន​ចូលរួម ក្នុង​បាតុកម្ម​នានា​របស់​ពួក​និស្សិត ដែល​នាំ​ទៅ​ដល់​ការ​បង្កើត​ចលនា​ឆ័​ត្រ​ហើយ​រួម​ដៃ​ជាមួយ​សកម្មជន​ប្រឆាំង​ល្បី​ម្នាក់​ទៀត​លោក​JOSHUA WONG៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ