ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​ថ្មី​នៅ​ចិន ​លោក​​ស៊ី​ ថា ​សភាព​ការណ៍​​ធ្ងន់ធ្ងរ​ឆ្លង​លឿន​បំផុត

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពី​ន បាន​ចេញ​ការ​ព្រមាន​និង​អះអាង​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​កាន់តែ​លឿន ខណៈ​អាជ្ញាធរ​ចិន អះអាង​នា​ថ្ងៃ​ទី​២៦​មក​រា​ថា ការ​ឆ្លង​រាល​ដាន​នៃ​ជំងឺ​សួត​ថ្មី​នេះ​ចំនួន​អ្នកបាត់​បង់​ជីវិត​​ឡើង​ដល់​៥៦​នាក់​ ហើយ​មនុស្ស​ជិត​២០០០​នាក់​បាន​ឆ្លង ។…

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពី​ន បាន​ចេញ​ការ​ព្រមាន​និង​អះអាង​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​កាន់តែ​លឿន ខណៈ​អាជ្ញាធរ​ចិន អះអាង​នា​ថ្ងៃ​ទី​២៦​មក​រា​ថា ការ​ឆ្លង​រាល​ដាន​នៃ​ជំងឺ​សួត​ថ្មី​នេះ​ចំនួន​អ្នកបាត់​បង់​ជីវិត​​ឡើង​ដល់​៥៦​នាក់​ ហើយ​មនុស្ស​ជិត​២០០០​នាក់​បាន​ឆ្លង ។

ការ​ឆ្លង​បាន​រាលដាល​ដល់​អឺរ៉ុប ​និង​អូស្ត្រាលី ​ទោះបី​មានការ​ពង្រឹង​បណ្ដា​វិធានការ ដើម្បី​ប៉ុនប៉ង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្ដី ។ តាម​ទូរទស្សន៍​ចិន​ CCTV​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៧ មក​រា​ទៅ បណ្ដា​ទីភ្នាក់ងារ​ទេសចរណ៍​ចិន​នឹង​មិន​អាច​លក់​សំបុត្រ កក់​សណ្ឋាគារ ឬ​កក់​ការ​ស្នាក់​នៅ​ជា​ក្រុម​ទៀត​ទេ ។

បណ្ដា​គ្រូពេទ្យ​យោធា​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​ក្រុង​វូ​ហាន ជាទី​ក្រុង​មួយ​នា​ភាគ​កណ្ដាល​ចិន កន្លែង​​លេច​ចេញ​កាលពី​ខែធ្នូ​វីរុស​ថ្មី​នោះ ពេល​ដែល​ក្រុង​នេះ​បាន​បិទ​រាល់​ការ​ចេញចូល​។ ចំណែក​​មន្ទីរពេទ្យ​បន្ទាន់​ទី​២​ត្រូវ​បាន​កសាង​នៅ​ទីនោះ ។ ហើយ​អ្នក​បាត់​បង់​ជីវិត​​​ថ្មី​១៥​នាក់​ត្រូវ​បាន​អះអាង​ក្នុង​នោះ​មាន​ម្នាក់​ជា​លើក​ដំបូង​បាន​បាត់​បង់​ជីវិត​​នៅ​ក្រុង​សៀង​ហៃ ក្រៅពី​នេះ​នៅ​ខេត្ត​ហ៊ួ​ប៉ី​ទាំងអស់​ ពិសេស​ក្រុង​វូ​ហាន ទីប្រជុំជន​ខេត្ត​នោះ​ជា​ចំណុច​ដើមចម​នៃ​ការ​ចម្លង នាំ​ឲ្យ​តុល្យការ​អ្នក​បាត់​បង់​អាយុ​ជីវិត ​ឡើង​ដល់​៥៦​នាក់ ឯ​អ្នក​ឆ្លង​ថ្មី​ឡើង​ដល់​យ៉ាងតិច​៦៨៨​នាក់​។ សរុប​អ្នក​ឆ្លង​វីរុស​នៅ​ចិន​ឡើង​ដល់​ជិត​១៩៧៥​នាក់​។

ចិន​បាន​រិ​ត​ត្បិត​ការ​ធ្វើ​ចរាចរណ៍ ក្នុង​ខេត្ត​ហ៊ូ​ប៉ីពិសេស​នៅ​ក្រុង​វូ​ហាន ជា​ប្រភព​នៃ​ការ​ចម្លង​។ ចំណែក​អាជ្ញាធរ​ក្រុង​ទៀន​ជី​ញ មាន​ប្រជាជន​១៥​លាន​នាក់ ប្រកាស​នា​ថ្ងៃ​ទី​២៦​មក​រា​ពី​ការ​ផ្អាក​ចាប់ពី​ថ្ងៃ​ទី​២៦​មក​រា​ទៅ រាល់​ខ្សែ​រថយន្ត​បឺស​រត់​ឆ្ងាយ ដែល​ក្រុង​នោះ​ក្លាយជា​ក្រុង​ធំ​ទី​២​របស់​ចិន ដែល​ចាត់វិធានការ​បែប​នោះ​ដូច​ក្រុង​ប៉េ​កាំ​ង​ដែរ​។

នៅ​ហុងកុង​មានការ​ប្រកាស​អាសន្ន​ពេញបន្ទុក​។ ត្រួតពិនិត្យ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពី​ភាគ​ខាងជើង​មក​ភាគ​ខាងត្បូង​ប្រទេស ចិន​បង្កើន​ការ​ផ្ដួចផ្ដើម​គំនិត ដើម្បី​ប៉ុនប៉ង​រារាំង​ការ​ឆ្លង​រាលដាល​នៃ​កូ​រ៉ូ​ណា​វីរុស ដែល​ពេល​នេះ​មាន​វត្តមាន​លើ​ទ្វីប​៤​ហើយ​។

ក្នុង​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​ចិន លោក​ស៊ី​ជី​ន​ពីង​ថ្លែង​ថា ប្រឈម​មុខ​នឹង​សភាពការណ៍​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាលដាល​យា​៉​ង​លឿន​នៃ​ជំងឺ​នេះ ចាំបាច់​ត្រូវ​ពង្រឹង​ថ្នាក់ដឹកនាំ​កណ្ដាល និង​ឯកភាព​របស់​គណៈកម្មាធិការ​កណ្ដាល​បក្ស​។

ប្រទេស​បារាំង​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៤​មក​រា​ពី​អ្នក​ឆ្លង​៣​នាក់​ដែល​ជា​ជនជាតិ​អឺរ៉ុប​ដំបូង​គេ​ឆ្លង​វីរុស​ថ្មី​។ អូស្ត្រាលី​នា​ថ្ងៃ​ទី​២៥​មក​រា​រៀបរាប់​ពី​អ្នក​ឆ្លង​៤​នាក់​ជា​អ្នក​ទើប​មក​ពី​ចិន​។ ប្រទេស​កា​ណា​ដា​មាន​អ្នក​ឆ្លង​ម្នាក់​។ ចំណែក​សហរដ្ឋអាមេរិក​ដែល​មាន​អ្នក​ឆ្លង​២​នាក់ នា​ថ្ងៃ​ទី​២៥​មក​រា​បាន​ជួល​យន្តហោះ​ពិសេស​១​គ្រឿង ដើម្បី​ជម្លៀស​នា​ថ្ងៃ​ទី​២៦ មក​រា បណ្ដា​ជនជាតិ​និង​បណ្ដា​បុគ្គលិក​ការទូត​ខ្លួន ចេញពី​ក្រុង​វូ​ហាន ។

ក្រៅពី​ចិន វីរុស​នេះ​អ្នក​ឆ្លង​មាន​៥​នាក់​នៅ​ថៃ ជប៉ុន​៣​នាក់ វៀតណាម​២​នាក់ បារាំង​៣​នាក់ នេ​ប៉ា​ល់​ម្នាក់ អា​មេ​រិ​ក​២​នាក់ ម៉ា​ឡេ​ស៊ី៣​នាក់ កូរ៉េ​ខាងត្បូង​២​នាក់ កា​ណា​ដា​ម្នាក់ តៃវ៉ាន់​៣​នាក់ ហុង​កុង​​៥​នាក់ ម៉ា​កាវ​២​នាក់ អូស្ត្រាលី​៤​នាក់់ ៕ ដកស្រង់​ចេ​ពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ