ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​យ៉ាងខ្លាំង ក្រុម​អ្នក​សង្គ្រោះ​ដុត​ដៃ​ដុត​ជើង​គាស់​ទាញ​យក​មនុស្ស​ចេញ

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​២៥ ​មក​រា ឆ្នាំ២០២០ ​បន្ត​ដុតដៃដុតជើង​គាស់​កាយ ដើម្បី​ទាញ​យក​ចេញ​ឲ្យ​បាន​ទាន់​ពេល បណ្ដា​មនុស្ស​ដែល​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ កាលពី​ថ្ងៃ​ទី​២៤​មក​រា​វេលា​ម៉ោង​១៧​និង​៥៥​នាទី​មោ​៉​ង​សកល…

ប្រទេស​តួ​ក​គី ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​២៥ ​មក​រា ឆ្នាំ២០២០ ​បន្ត​ដុតដៃដុតជើង​គាស់​កាយ ដើម្បី​ទាញ​យក​ចេញ​ឲ្យ​បាន​ទាន់​ពេល បណ្ដា​មនុស្ស​ដែល​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ កាលពី​ថ្ងៃ​ទី​២៤​មក​រា​វេលា​ម៉ោង​១៧​និង​៥៥​នាទី​មោ​៉​ង​សកល នា​ភាគ​ខាងកើត​តួ​ក​គី បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ជិត​​៣០​នាក់​។

យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ អា​មេ​រិ​ក​USGS​ថា ការ​រញ្ជួយ​ដី​នេះ​ដែល​ញ័រ​រង្គើរ​ដល់​ប្រទេស​ជា​ច្រើន​នៅ​ជាប់​ជិតខាង​គ្នា កើត​មាន​នា​ថ្ងៃ​ទី​២៤​មក​រា ក្នុង​ខេត្ត​អ៊ី​ឡា​ហ្ស៊ី​ស ​និង​មាន​កម្លាំង​៦,៧​រី​ស្ទ័​រ​។​ជា​សញ្ញា​នៃ​ការ​សម្ដែង​សាមគ្គីភាព​ជាមួយ​បណ្ដាជន​រង​គ្រោះ ប្រធានាធិបតី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​ទៅ​កាន់​ខេត្ត​អ៊ី​ឡា​ហ្ស៊ី​ស​ពិសេស​សង្កាត់​មូ​ស្តា​ហ្វា​ប៉ា​សា ដែល​នៅ​ទីនោះ​អគារ​ស្នាក់​នៅ​២​បានរ​លំបាក់​។ លោក​អះអាង​ថា​រដ្ឋ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​ប្រជាជន​។

យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រដ្ឋាភិបាល​ថា មនុស្ស​យ៉ាងតិច​២៩​នាក់​បាន​ត្រួ​វ​បាត់​បង់​អាយុ​ជីវិត និង​ជិត​១៥០០​នាក់​ផ្សេង​ទៀត​​រង​របួស​។ ម្យ៉ាងទៀត​មនុស្ស​៤៣​នាក់ ត្រួ​វ​បាន​ទាញ​យក​ចេញពី​គំនរ​បាក់បែក ដោយនៅ​រស់រាន​មានជីវិត​។

យោង​តាម​វិមាន​ប្រធានាធិបតី​តួ​ក​គី​ថា អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​២០០០​នាក់​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​ខេត្ត​អ៊ី​ឡា​ហ្ស៊ីស​ និង​ខេត្ត​ម៉ា​ឡៃ​យ៉ា​ជិតខាង​ដែល​ក៏​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ការ​រញ្ជួយ​​ដី​នេះ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ