ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហឹ​ង្សា​ថ្មី​ៗ​នៅ​ទី​ក្រុង ក្នុង​​ថ្ងៃ​ទី​១០០​ នៃ​បាតុកម្មប្រឆាំង​រដ្ឋអំណាច​

4 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២៥​មក​រា រវាង​ពួក​អ្នក​តវ៉ា​និង​កងកម្លាំង​ប៉ូលិស​នៅ​ក្រុង​បេ​រូត ក្នុង​ថ្ងៃ​ទី​១០០​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច​លី​បង់​។ ពួក​បាតុករ​បាន​បរិហារ​រដ្ឋាភិបាល​ថ្មី​ថា​នៅ​តែ​ពាក់ព័ន្ធ​ជាមួយ​វណ្ណៈ​នយោបាយ ដែល​ពួក​គេ​ចោទ​ថា​ពុករលួយ ​និង​អសមត្ថភាព​។ តាម​កាកបាទក្រហម​លី​បង់​ថា មនុស្ស​យ៉ាងតិច​២០​នាក់​រង​របួស​ទាំង​សងខាង…

ប្រទេស​លី​បង់ ៖ ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២៥​មក​រា រវាង​ពួក​អ្នក​តវ៉ា​និង​កងកម្លាំង​ប៉ូលិស​នៅ​ក្រុង​បេ​រូត ក្នុង​ថ្ងៃ​ទី​១០០​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច​លី​បង់​។ ពួក​បាតុករ​បាន​បរិហារ​រដ្ឋាភិបាល​ថ្មី​ថា​នៅ​តែ​ពាក់ព័ន្ធ​ជាមួយ​វណ្ណៈ​នយោបាយ ដែល​ពួក​គេ​ចោទ​ថា​ពុករលួយ ​និង​អសមត្ថភាព​។

តាម​កាកបាទក្រហម​លី​បង់​ថា មនុស្ស​យ៉ាងតិច​២០​នាក់​រង​របួស​ទាំង​សងខាង ក្នុង​នោះ​៨​នាក់​ព្យាបាល​នៅ​នឹង​កន្លែង​។ ក្រោម​ការ​ស្រែក​ពាក្យ​ថា គ្មាន​ការ​ទុកចិត្ត ក្បូន​ហែ​ជា​ច្រើន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ចាប់ពី​ដើម​រសៀល​ទៅ​នៅ​តាម​ដង​វិ​ថី​នានា​នៃ​រដ្ឋធានី មុន​ពេល​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា ក្រោយ​ការ​លើកគ្នា​របស់​ពួក​បាតុករ​ដល់​កណ្ដាល​ក្រុង​បេ​រូត​។

ពួក​បាតុករ​បាន​គប់​ដុំ​ថ្ម​និង​ផាវ​ដាក់​ប៉ូលិស ដែល​តបត​វិញ​ដោយ​កាណុង​បាញ់​ទឹក​និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​។ កងកម្លាំង​ប៉ូលិស​បាន​បំបែកពួក​បាតុករ ដែល​នាំ​គ្នា​បង្កើត​ជា​របាំង​នានា​នៅ​ច្រក​ចូល​ទីស្នាក់ការ​រដ្ឋាភិបាល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ