ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ពិន័យ​អ្នកជំងឺ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា ១០.០០០ ដុល្លារ​ពី​បទ​លាក់បាំង​ជំងឺ​!

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បុរស​ជនជាតិ​តៃវ៉ាន់​មួយ​រូប​ត្រូវ​បាន​ពិន័យ​នៅ​តៃវ៉ាន់​ពី​បទ​មិន​បាន​រាយការណ៍​ពី​ជំងឺ​របស់​ខ្លួន បន្ទាប់​ពី​បាន​ទៅ​ដល់ទី​ក្រុង​វ៉ូ​ហាន ប្រទេស​ចិន ដែល​ជាទី​ក្រុង​ក្តៅ​គគុក និង​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​សួត​ថ្មី​កូ​រ៉ូ​ណា ។ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមករា…

ប្រទេស​ចិន ៖ បុរស​ជនជាតិ​តៃវ៉ាន់​មួយ​រូប​ត្រូវ​បាន​ពិន័យ​នៅ​តៃវ៉ាន់​ពី​បទ​មិន​បាន​រាយការណ៍​ពី​ជំងឺ​របស់​ខ្លួន បន្ទាប់​ពី​បាន​ទៅ​ដល់ទី​ក្រុង​វ៉ូ​ហាន ប្រទេស​ចិន ដែល​ជាទី​ក្រុង​ក្តៅ​គគុក និង​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​សួត​ថ្មី​កូ​រ៉ូ​ណា ។

បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ចិន​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​បាត់បង់​យ៉ាង​ហោច​ណាស់ ៥៤ នាក់ បាន​បាត់បង់​ជីវិត​នៅ​ចិន​ដោយសារ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី និង​មាន​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើនឡើង​ជាង ១៧០០ នាក់ ។

គិត​ត្រឹម​២៦ ខែមករា​នេះ ជំងឺ​រលាក​សួត​ថ្មី​វីរុស​កូ​រ៉ូ​ណា​វីរុស បាន​រីក​រាលដាល​ទៅ​បណ្តា​ប្រទេស​ជា​ច្រើន​ក្រៅពី​ប្រទេស​ចិន រួម​មាន​ប្រទេស​ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី វៀត​ណាម ជប៉ុន កូរ៉េ​ខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង ណេ​ប៉ា​ល់ និង​កា​ណា​ដា ។

មេដឹកនាំ​ចិន លោក ស៊ី ជី​ន​ពីង បាន​ប្រកាស​អាសន្ន និង​ទទួលស្គាល់​ថា ការ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស មាន​ភាព​កាន់តែ​ធ្ងន់ធ្ងរ តែ​ចិន​ប្តេជ្ញា​យកឈ្នះ​ឲ្យ​បាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ nikkei (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ