ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ភ្លើង​ឆួល​ដេញ​ឪម៉ាល់ដែល​ធ្វើ​សំបុក​ឱ្យ​ចេញពី​ផ្ទះក្លាយជា​អ​គ្គី​ភ័​យ​កណ្ដាល​ថ្ងៃ

13 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ លំនៅ​ឋាន​ថ្ម​ក្រោម ឈើ​លើ ប្រក់​ក្បឿង និង​សំយាប​ខាង​មុខ ស័ង្កសី​ទំហំ​៨​គុណ​១២​ម៉ែត្រ បាន​ក្លាយជា ចំណី​ព្រះ​អគ្គី​ទាំង​កណ្ដាលថ្ងៃត្រង់ ដោយសារ តែ​យក​ភ្លើង​ទៅ​ឆួល​ដេញ​ឪម៉ាល់​ឱ្យ​ចេញពី ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង ភូមិ​សុពណ៌​ទេព សង្កាត់​សុពណ៌​ទេព ក្រុង ច្បារមន ។ អគ្គី​ភ័យ​នេះ បាន​ឆាបឆេះ​ល្វែង ខាងលើ​អស់​គ្មាន​សល់ ហើយ​ក៏​ត្រូវ​បាន រថយន្ដ​អគ្គី​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល ខេត្ដ ចេញ​អន្ដរាគមន៍​បា.ញ់​ពន្លត់ ។

ខេត្ដកំពង់ស្ពឺ ៖ លំនៅ​ឋាន​ថ្ម​ក្រោម ឈើ​លើ ប្រក់​ក្បឿង និង​សំយាប​ខាង​មុខ ស័ង្កសី​ទំហំ​៨​គុណ​១២​ម៉ែត្រ បាន​ក្លាយជា ចំណី​ព្រះ​អគ្គី​ទាំង​កណ្ដាលថ្ងៃត្រង់ ដោយសារ តែ​យក​ភ្លើង​ទៅ​ឆួល​ដេញ​ឪម៉ាល់​ឱ្យ​ចេញពី ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង ភូមិ​សុពណ៌​ទេព សង្កាត់​សុពណ៌​ទេព ក្រុង ច្បារមន ។ អគ្គី​ភ័យ​នេះ បាន​ឆាបឆេះ​ល្វែង ខាងលើ​អស់​គ្មាន​សល់ ហើយ​ក៏​ត្រូវ​បាន រថយន្ដ​អគ្គី​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល ខេត្ដ ចេញ​អន្ដរាគមន៍​បាញ់​ពន្លត់ ។

អ្នក​ភូមិ​សុពណ៌​ទេព បាន​ផ្ដល់​ព័ត៌មាន​ថា អគ្គី​ភ័យ​បាន​ឆាបឆេះ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ មិថុនា និង​ឆេះ​សន្ធោសន្ធៅ​ទៅ ហើយ ទើប​នាំ​គ្នា​ស្រែក​រក​រថយន្ដ​ពន្លត់​អគ្គី ភ័យ​ឱ្យមក​ជួយ​សង្គ្រោះ ក្រោយ​ពី​អ្នក​ភូមិ ផ្អើល​ឆោឡោ​នាំ​គ្នា​ទៅ​ជួយ​ពន្លត់ និង​ជួយ ជញ្ជូន​ទ្រព្យសម្បត្ដិ​ចេញពីផ្ទះ​ផ្នែក​ខាងក្រោម​ជា​ថ្ម​ដែល​ពុំ​ទាន់​ឆេះ​មាន​សា​ឡុ​ង និង​ប្រាក់ កាស​មួយ​ចំនួន តែ​បន្ទប់​ខាងលើ​ដែល​មាន គ្រែ មុង ភួយ តុ សា​ឡុ​ង ខោអាវ និង​សំភារ  ប្រើប្រាស់​មួយ​ចំនួន​ត្រូវ​ភ្លើង​ឆេះ​ម៉ដ្ឋ  ។

មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍​សង្កាត់​សុពណ៌​ទេព បាន ប្រាប់​ឱ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ នេះ គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ម៉ឹង សំ​អឿ​ន ដែល​មាន​ភរិយា​ធ្វើ​ជា​ពេទ្យ​ធ្ម​ប និង​មាន​ទី តាំង​ស្ថិត​នៅ​ក្បែរ​ប៉ុស្ដិ៍​សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន ។ម្ចាស់​លំនៅ​ឋាន​ឈ្មោះ​ម៉ឹង សំ​អឿ​ន បាន ប្រាប់​ឱ្យ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​ដែល​បាន​កើត ឡើង​នេះ គឺ​ដោយសារ​នៅ​វេលា​ព្រឹក​នោះ​កូន របស់​គាត់​បាន​យក​ភ្លើង​ទៅ​ដុត​ឆួល​ដេញ ឪម៉ាល់​ដែល​វា​ទុំ​ធ្វើ​សំបុក​នៅ​ជ្រុងផ្ទះ​ឱ្យ​វា ហើរ​ចេញ ព្រោះ​ខ្លាច​វា​ទិច ។

ស្ទើរតែ​រាល់ ថ្ងៃ​ឪម៉ាល់​នេះ​ឱ្យ​តែ​ទៅ​ក្បែរ ពួក​វា​ដេញ​ទិច អត់​ប្រណី​មិន​ស្គាល់​ម្ចាស់ផ្ទះ​ឡើយ​។ គាត់ បន្ដ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា កូន​គាត់​ក៏ យក​ភ្លើង​ទៅ​ឆួល​ដេញ​ឪម៉ាល់​នោះ​ឱ្យ​ហើរ ចេញ​អស់​ទៅ តែ​ក្រោយមក​កំទេច​ភ្លើង បាន ហើរ​ទៅ​ជាប់​ឈើ​ក្ដារ​ពិតាន និង​ពុំ​បាន​ចាប់ ភ្លឹក ក៏​ក្លាយជា​ភ្លើងពេញក្រមុំ​ឆាបឆេះ​យ៉ាង សន្ធោសន្ធៅ ទើប​នាំ​គ្នា​ផ្អើល​ទៅ​ពន្លត់ ។ ក្នុង ហេតុការណ៍​អគ្គី​ភ័យ​នេះ រថយន្ដ​អគ្គី​ភ័យ​នៃ ស្នងការដ្ឋាន​ខេត្ដ​១​គ្រឿង បាន​បាញ់​អស់​ទឹក ពី​៣​ទៅ​៤​រថយន្ដ ទើប​ភ្លើង​រលត់ និង​ពុំ​បាន​ឆេះ ឆ្លង​រាលដាល​ទៅ​ផ្ទះបាយ​ខាងក្រោយ​ឡើយ ។ ម្ចាស់ផ្ទះ​ពុំ​បានឱ្យ​ដឹង​ថា អស់​អ្វីខ្លះ​ទេ រហូត ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល៕