ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ខាំង​មនុស្ស​​និងធ្វើ​ទារុណកម្ម​ ដើម្បី​ជម្រិត​​ទារប្រាក់​​​៣០០​លាន​ដុ​ង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ​មករា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​៣នាក់​ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​ចាប់​ជនជាតិ​វៀតណាម​ដូច​គ្នាបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ធ្វើ​ទារុណកម្ម​ដើម្បី​ជម្រិត​ទារប្រាក់​ចំនួន​៣០០​លាន​ដុ​ង…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ​មករា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​៣នាក់​ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​ចាប់​ជនជាតិ​វៀតណាម​ដូច​គ្នាបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ធ្វើ​ទារុណកម្ម​ដើម្បី​ជម្រិត​ទារប្រាក់​ចំនួន​៣០០​លាន​ដុ​ង បន្ទាប់​ពី​ពួក​គេ​ចាញ់ល្បែង​កាស៊ីណូ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ១-ឈ្មោះ Le Minh Luan ភេទប្រុស អាយុ​៣៩ឆ្នាំ ២-ឈ្មោះ Nguyen Minh Thien ភេទប្រុស អាយុ​៣៩​ឆ្នាំ និង៣-ឈ្មោះ Trung Thenh Toan ភេទប្រុស អាយុ​២៣​ឆ្នាំ ពួក​គេ​មាន​អា​ស័​យ​ដ្ឋា​ន នៅ​ប្រទេស​វៀតណាម ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ Phom Quang Dung ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ក៏​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ប្រទេស​វៀតណាម​ដែរ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ លោក​វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃបានបង្ហាញ​​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឡើង​មក​ប្តឹង​សមត្ថ​កិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិ​ទម្ងន់ នៃ នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌថា​ មាន​ករណី​ចាប់​បង្ខាំ​មនុស្ស​គម្រាម​ទារប្រាក់​ចំនួន​៣០០​លា​នដុ​ង ជា​ថ្នូ​នឹង​ការ​ដោះ​លែង​ជន​រង គ្រោះ​វិញ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ​លោក​ឧត្តម​សេនី​យ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ បាន​រាយ​ការ​ជូន​ថ្នាក់លើ​ជា​បន្តបន្ទាប់ ។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​នាយ​ឧត្តម​សេនី​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នឹង លោក​ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា អគ្គ​ស្នង​រង នឹង ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុ​ត្តិ​ធ​ម៍ បាន​ដាក់​បទបញ្ជា​មក​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ឲ្យ​ចុះ​សហការ​ជា មួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ការ​ស៊ើបអង្កេត​លើ​ករណី​ខាងលើ​នេះ ។

ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យ ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង នគរបាល​មូលដ្ឋាន​ខណ្ឌ ៧​មក​រា នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែមករា កម្លាំង​ជំនាញ នៃ​នាយ ក​ដ្ឋា​ន​ព្រហ្មទណ្ឌ បាន​កំណត់​ទីតាំង​ដែល​ជនសង្ស័យ​ចាប់​ជន​រង គ្រោះ យក​ទៅ​ឃុំ​ទុក​ដើម្បី​ជម្រិត​ទារប្រាក់ រហូត​ឈាន​ដល់​ការ​បង្ក្រាប នឹង ចាប់ខ្លួន​ជនឧក្រិដ្ឋ​ចំនួន​៣​នាក់ នឹង​រំដោះ​ជន​រង គ្រោះ​ម្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ ហេង ឡុ​ង បន្ទប់​លេខ​៤០៦ ជាន់ ទី​៤ ភូមិ​៤ ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ សមត្ត​កិច្ច​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ឈ្មោះ Phom Quang Dung ថា កាលពី​ថ្ងៃ​ទី​១៨ ខែមករា ខ្លួន​បាន​មក​លេងល្បែង​ស៊ីសង​នៅ​កាស៊ីណូ​ក្រុង​បា​វិត ពេល​លេង​ចាញ់​អស់​លុយ ត្រូវ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បញ្ចុះបញ្ចូល នឹង​នាំ​ឲ្យ​មក​លេងល្បែង​ឡុកឡាក់​នៅ​កាស៊ីណូ​ណា​ហ្គា​វើ​ល​ភ្នំពេញ ដោយ​ពួក​គេ​ធានា​មាន​ប្រាក់​ឲ្យ​ខ្ចី ។ ពេល​មក​ដល់​ភ្នំពេញ​ជនសង្ស័យ​បាន​ឲ្យ​គេ​ខ្ចីប្រាក់​ចំនួន​១០ ០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​បាន​លេងល្បែង​ស៊ីសង​ទាំងអស់​គ្នា ។

លុះ​ពេល​លេង​ចាញ់​អស់​លុយ​ចំនួន​៦៥០០ដុល្លារ​អា​មេ​រិ​ក ខ្លួន​ក៏​ឈប់​លេង​ទៅ ហើយ​រូបគេ នឹង​ជនសង្ស័យ​បាន​នាំ​គ្នា​ទៅ​ស្នាក់​នៅផ្ទះ​សំណាក់​មួយ​ដែល​គេ​មិន​ស្គាល់ ។ ពេល​ទៅ​ដល់​ផ្ទះសំណាក់​ស្រាប់តែ​ជនសង្ស័យ​បាន​វាយ​រូបគេ​ធ្វើ​ទារុណកម្ម នឹង​បង្អត់បាយ ហើយ​បាន​ទូរស័ព្ទ​ទៅ​គម្រាម​អ្នក​ផ្ទះ​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម ទាមទារ​ប្រាក់​១២ ០០០​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូ នឹង​ការ​ដោះ​លែងខ្លួន​ទៅ​វិញ បើ​មិន​ដូច្នោះ​ទេ​ពួក​គេ​នឹង​កាត់​ដៃ​កាត់​ជើង​ថែម​ទាំង​សម្លាប់​ចោល​ទៀត​ផង ។

នៅ​ចំពោះ​មុខ​សត្ត​កិច្ច​ជនសង្ស័យ​៣ នាក់ បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ដំបូង​ឡើយ​ពួក​គេ នឹង ជន​រង​គ្រោះ បាន​នាំ​គ្នា​ពី​ប្រទេស​វៀតណាម​មក​លេងល្បែង​ស៊ី សង​នៅ​កាស៊ីណូ​ណា​ហ្គា​វើ​ល ក្រុង​បា​វិត ខ្លះ​ក៏​ចាញ់​អស់ នឹង​ខ្លះ​ក៏​នៅ​សល់​លុយ​តិចតួច បាន​បបួល​គ្នា​មក​លេង​នៅ​ភ្នំពេញ​ទៀត​ដើម្បី​ស្រង់​ដើម​ក្រែង​បាន​វិញ​ខ្លះ ។ ពេល​មក​ដល់​ភ្នំពេញ​ឈ្មោះ Phom Quang Dung (​ជន​រង​គ្រោះ​) អត់​មាន​លុយ​លេងល្បែង​នឹង​គេ​ទេ ហើយ​ក៏​បាន​ខ្ចី​ពួក​គេ​ទាំង​៣​នាក់​សរុប​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក លុះ​ពេល​ចាញ់​អស់​គ្មាន​ប្រាក់​សង ។ បន្ទាប់​មក​ពួក​គេ​ក៏​បាន​នាំ​គ្នា​ទៅ​ស្នាក់​នៅផ្ទះ​សំណាក់ ហេង ឡុ​ង នឹង​បាន​បង្ខំចិត្ត​ធ្វើ​ទារុណកម្ម​ជន​រង​គ្រោះ ហើយ​បាន​ទូរស័ព្ទ​ទៅ​គម្រាម​ក្រុម​គ្រួសារ ដើម្បី​ទាមទារ​យក​ប្រាក់​ជំពាក់​១២ ០០០​ដុល្លារ​អា​មេ​រិ​ក (​ស្មើ​៣០០​លាន​ដុ​ង​)​នោះ​វិញ ។

ប៉ុន្តែ​ប្រាក់​មិន​ទាន់​បាន​ដល់​ដៃ​ផង ពួក​គេ​ក៏​ត្រូវ​កម្លាំង​សមត្ត​កិច្ច​ទៅ​ឡោម​ព័​ទ​ចាប់ខ្លួន​តែ​ម្តង​ទៅ ។ ករណី​ដូច​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ នឹង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ត​កិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា នេះ​ជា​អំពើ​.​បង្ខាំ​មនុស្ស​ដោយ​ខុសច្បាប់ ក្នុង​គោលបំណង​គម្រាម​ជម្រិត​ទារប្រាក់​.​ពិតប្រាកដ​មែន ដូច្នោះ​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ