ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ណា​ហ្គាខ​បយក​ឈ្នះខេមរា​ក្នុង​លទ្ធផល ២-០

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ខេ​មរា​កីឡា បាន​បន្ដ​លេង​ចាញ់​ក្រុម​ណា​ហ្គា​ខ​ប ក្នុង​លទ្ធផល ២-០ នៅ​លើ​ទីលាន​បាល់ទាត់ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​ពុធ ទី​២៦ ឧសភា កន្លង​មក ។

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ខេ​មរា​កីឡា បាន​បន្ដ​លេង​ចាញ់​ក្រុម​ណា​ហ្គា​ខ​ប ក្នុង​លទ្ធផល ២-០ នៅ​លើ​ទីលាន​បាល់ទាត់ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​ពុធ ទី​២៦ ឧសភា កន្លង​មក ។

នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ Metfone C-league 2010  ជុំ​ទី​១​នេះ ក្រុមខ្លាំង​ខេមរា ទន់ខ្សោយ​យ៉ាង​ខ្លាំងជា​ពិសេស នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ គេ​ចាញ់​ងើបមុខ​មិន​រួច​ឡើយ ។ នៅ​ក្នុង​ការ​ប្រកួត​៤ លើក​ចុង​ក្រោយ​នេះ ខេមរា​លេង​ចាញ់​រហូតងើប​មិន​ផុត​ពី​លេខ​រៀង​ទី​៧​ក្នុង​តារាង​នោះទេ ។

ក្នុង​ស្ថានភាព​នេះ លោក គឹ​ម នី អ្នក​គ្រប់គ្រង ក្រុម​ខេមរាបាន​ប្ដេជ្ញា​ចិត្ដ​ថា នឹង​កែសំរួល​ប្រព័ន្ធ​លេង​ឱ្យ​បាន​ល្អ​ដើម្បី​យកឈ្នះណា​ហ្គា​ខ​ប ប៉ុន្ដែ​ទីបំផុតគេ​មិន​អាច​សំរេច តាម​បំណងប្រាថ្នា​នោះ​ឡើយ ។ នៅ​ក្នុង​តង់ ទី​១ ខេមរា បាន​លេង​សំរុក​យ៉ាង​ខ្លាំង​សង្កត់ ណា​ហ្គា​ខ​ប​ជាប់ ដែល​មើលទៅ​គេ​ហាក់បីដូចជា​មាន​ប្រៀប​ជាង ប៉ុន្ដែ​មិន​អាច​មាន​លទ្ធភាព​ស៊ុត បាល់​បញ្ចូល​ទីណា​ហ្គា​ខ​ប​បាន​សំរេចម្ដងណា​ឡើយ ។ លុះ​ឈាន​ចូល​ដល់​នាទី​ទី ៤៣ ត្រូវ​កីឡាករ​ជិន ជុំ ពាក់អាវ​លេខ​៩​ខ្សែ ប្រយុទ្ធ ណា​ហ្គា​ខ​ប មានឱកាស​តែ​តបាល់បញ្ចូល​ទី​បាន​១​គ្រាប់​នាំមុខ​មុន ។

ស្ថិត​នៅក្នុង​ស្ថានភាព​ដ៏​តឹងតែង​បែប​នេះ ខេមរាកីឡា ប្រឹង​លេង​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ជាពិសេស​ឈាន​ចូល​ដល់​តង់​ទី​២ ។ ទោះជាយ៉ាងណា​ក្ដី ណា​ហ្គា​ខ​បក៏​មិន​ហ៊ាន​ធ្វេសប្រហែស​ដែរ ដោយ​ក្រុម​នេះ​មិន​ប្រើ​យុទ្ធវិធី លេង​ដូច​លើក​មុន​ៗ​ទៀត​ឡើយ។ ការ​ប្ដូរឥរិយាបថ​មក​លេង​បែប​សុភាព​របស់ ណាហ្គា​ខ​ប ធ្វើ​ឱ្យ​ក្រុម​របស់​គេ​ទទួល​បាន​លទ្ធផលជាទី​គាប់ចិត្ដ​បំផុត គឺ​នៅ​ចុង​ម៉ោង​ប្រកួតតង់​ទី​២ ក្នុង​នាទី​ទី​៨៣ កីឡាករ OYE WOLE YEMI JUSEP ពាក់អាវ​លេខ​៨ របស់ណា​ហ្គា​ខ​ប រកបាន​១​គ្រាប់​បន្ថែមទៀត ។

ខេមរា​កីឡា ពេល​នេះ​ឡើង​មិន​ទាន់​ផុត​ពី លេខ​រៀង​ទី​៧​ក្នុង​តារាង​ទេ ដោយ​ប្រកួត​៨ លើក ឈ្នះ​២ ស្មើ​១ ចាញ់​៦ មាន​តែ​៧​ពិន្ទុ ប៉ុណ្ណោះ។ ចំណែក ណា​ហ្គា​ខ​ប វិញ​លេង​៧ លើក ឈ្នះ​៥ ស្មើ​២ មាន​១៧​ពិន្ទុ​ហើយ ៕