ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​បាប​ទាំង​៥​ជា​មុខសញ្ញា​ធ្លាក់​នរក​ធំ

4 ឆ្នាំ មុន

បាប​ណាមួយ​ក្នុង​ចំណោមបាប​ទាំង​៥​ដែល​បុគ្គល​​បាន​ប្រព្រឹត្ត​ធ្វើ​ពិត​ៗ​ហើយ បដិសន្ធិ​បុគ្គល​នោះ​ប្រាកដជា​នឹង​បាន​ទៅ​កើត​នៅ​ក្នុង​មហានរក​ជាក់​ជា​មិន​ខាន ។មហា​បាប​ទាំង​៥​នោះ​គឺៈ១-​សម្លាប់​ម្តាយ​ខ្លួនឯង​១ ២-​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​១ ៣-​សម្លាប់​ព្រះអរហន្ត​១ ៤-​ញ៉ាំង​លោហិត​(​ឈាម​)​ព្រះពុទ្ធ​ឲ្យ​ហូរ​ចេញ​មក​១ ៥-​បំបែក​សង្ឃ​ឲ្យ​បែកខ្ញែក​គ្នា​១ ។ មហា​បាប​ទាំង​៥​នេះ​ហៅ​អនន្តរិយកម្ម​ក៏​បាន អ្នក​ធ្វើ​កម្មនេះ​បើ​ទោះជា​ដឹងខ្លួន​ថា​ខុស…

បាប​ណាមួយ​ក្នុង​ចំណោមបាប​ទាំង​៥​ដែល​បុគ្គល​​បាន​ប្រព្រឹត្ត​ធ្វើ​ពិត​ៗ​ហើយ បដិសន្ធិ​បុគ្គល​នោះ​ប្រាកដជា​នឹង​បាន​ទៅ​កើត​នៅ​ក្នុង​មហានរក​ជាក់​ជា​មិន​ខាន ។
មហា​បាប​ទាំង​៥​នោះ​គឺៈ
១-​សម្លាប់​ម្តាយ​ខ្លួនឯង​១

២-​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​១

៣-​សម្លាប់​ព្រះអរហន្ត​១

៤-​ញ៉ាំង​លោហិត​(​ឈាម​)​ព្រះពុទ្ធ​ឲ្យ​ហូរ​ចេញ​មក​១

៥-​បំបែក​សង្ឃ​ឲ្យ​បែកខ្ញែក​គ្នា​១ ។

មហា​បាប​ទាំង​៥​នេះ​ហៅ​អនន្តរិយកម្ម​ក៏​បាន អ្នក​ធ្វើ​កម្មនេះ​បើ​ទោះជា​ដឹងខ្លួន​ថា​ខុស ហើយ​ងាក​មក​បំពេញ​សេចក្តី​ល្អ​វិញ​ក៏​ដោយ ក៏​នៅ​ចៀស​មិន​ផុត​ពី​ធ្លាក់​នរក​ដែរ រហូត​អស់​បាប​ទើប​សោយ​បុណ្យ​ដែល​ខ្លួន​បាន​ធ្វើ​ទុក​មក​នោះ​វិញ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ