បាង កា​យ៉ាក និង​តា​ញ់ មក​រា បង្ហាញ​ភាព​​ក្លៀវក្លា​មុន​ពេល​ប៉ះ​ថៃ​​ស​ប្ដា​ហ៍​នេះ


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​រដូវ​កាល​ទី​៣​វគ្គ ១​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​២៥ មក​រា ស​ប្ដា​ហ៍​នេះ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ​។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១​កន្លង មកនេះ កីឡាករ​កម្ពុជា​២​រូប​គឺ​អេ​លី​ត សាន់ មក​ពី
ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ និង​រ៉ែ​ន រាជ មក​ពី​ក្លិប​អង្គរ មាន​ជ័យ​ខេត្តសៀមរាប​បាន​ធ្លាក់​ចេញពី​ព្រឹត្តិ
ការណ៍​មួយ​នេះ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​។​ដោយឡែក​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ កីឡាករ​កម្ពុជា​២​រូប​ទៀត​គឺ​តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​នឹង​ត្រូវ​ចូលខ្លួន​មក​ប្រកួត​ជាមួយ​កីឡាករ​ថៃ​។

អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹង រង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ អាច​សម្រេច​គោលដៅ​របស់​ខ្លួន​យកឈ្នះ​គូប្រកួត​បាន​ឬ​អត់ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក ផ្ដួល​អ៊ីចឹង​នោះ ។ ទោះបី​យ៉ាងណា កីឡាករ​កម្ពុជា
ហាក់​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់​ក្នុង​ជំនួប​ជាមួយ កីឡាករ​ថៃ​ដោយសារ​តែ​ពួក​គេ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ហ្វឹកហាត់​គួប​ផ្សំ​នឹង​ទឹកចិត្ត ចង់​សងសឹក​ឱ្យ​កីឡាករ​មិត្ត​រួម​ជាតិ​ផង ធ្វើ​ឱ្យ ឱកាស​ឈ្នះ​កាន់តែ​មាន​ភាគរយ​ខ្ពស់​ថែម​ទៀត​។

គួរ​រំលឹក​ថា កម្មវិធី​ប្រកួត​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នេះ​តម្រូវ​យក​អ្នក​ឈ្នះ​៤​នាក់​មិន​ថា​កីឡាករ​កម្ពុជា​ឬ​កីឡាករ​ថៃ​នោះ​ទេ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​វគ្គ ។ កីឡាករ​កម្ពុជា​ពីរ​រូប​បាន បាត់បង់​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដូច្នេះ​គេ​សង្ឃឹម​លើ​កីឡាករ​កម្ពុ​ជាតា​ញ់ មក​រា និង​បាង កា​យ៉ាក ថា​ពិតជា​អាច​យកឈ្នះ​កីឡា ករ​ថៃ​តាម​រយៈ​បទ​ពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​។ នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ​កីឡាករ​តា​ញ់ មក​រា ត្រូវ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឃុន​ភុ​ន​ណ​យ សុ​ី​សំអាង និង​បាង កា​យ៉ាក ត្រូវ​ជួប​ប្រកួត ជាមួយ​កីឡាករ​ថៃ​ប្រាប​ផៃ​រី ផ្សា​ណ​ន​យី​ម ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់​។

រីឯ​គូប្រកួត​មិត្តភាព​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​មាន​កីឡាករ​ជើង​ចាស់ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ តាក់​សិលា ឆ​.​ហា​ផា​យ៉ាក ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​កីឡាករ ចិត្រ សុ​ភី មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត ជាមួយ​កីឡា ករ សេក គឹ​ម​អាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ