ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ត្រូវ​ឬ​យល់​ខុស ?

14 ឆ្នាំ មុន

គិត​មក​ដល់​ចុង​ខែមករា ឆ្នាំ​២០១០​នេះ អា​ឡេវ​សង្កេត​ឃើញ​ថា​មាន​ចំនួន​បី​លើក​មក ហើយ​នូវ​ពិធី​កិន​បំផ្លាញ​រណារ​យន្ដ​ជា​ច្រើន​*​ពាន់​គ្រឿង ហើយ​បើ​គិត​ជា​ប្រាក់​ដុល្លារ​វិញ​ក៏ មិន​តិច​ជាង​សិប​ម៉ឺន​ដុល្លារ​ដែរ ដែល​គេ​ដឹង​ថា សមត្ថកិច្ច​បាន​រឹបអូស​ពី​ជនខិលខូច​លួច​កា.ប់ ព្រៃឈើ​ខ្មែរ ។នៅ​ពេល​ដែល​អា​ឡេវ​ឃើញ​សកម្មភាព កិន​បំផ្លាញ​រណារ​យន្ដ​ទាំងនោះ​ជា​បន្ដបន្ទាប់ មក ក៏​ចេះ​តែ​នឹកគិត​ទាំង​មិន​យល់​ថា តើ​ការ កិន​បំផ្លាញ​សំភារ​ទាំងនេះ​អាច​ការពារ​ព្រៃ ឈើ​មិន​ឱ្យ​រលាយ​ដូច​សព្វ​ថ្ងៃនេះ​បាន​ដែរ​ទេ? នរណា​ក៏​ដឹង​ដែរ​ថា ព្រៃឈើ​ខ្មែរ​ដែល​ចេះ​តែ ហិន​ហោចទៅ​ៗ គឺ​ដោយសារ​តែ​អ​ប្រសិទ្ធភាព នៃ​ការ​អនុវត្ដន៍​ច្បាប់ និង​អ​ប្រសិទ្ធភាព​នៃ​ការ គ្រប់គ្រង​នេះឯង

គិត​មក​ដល់​ចុង​ខែមករា ឆ្នាំ​២០១០​នេះ អា​ឡេវ​សង្កេត​ឃើញ​ថា​មាន​ចំនួន​បី​លើក​មក ហើយ​នូវ​ពិធី​កិន​បំផ្លាញ​រណារ​យន្ដ​ជា​ច្រើន​*​ពាន់​គ្រឿង ហើយ​បើ​គិត​ជា​ប្រាក់​ដុល្លារ​វិញ​ក៏ មិន​តិច​ជាង​សិប​ម៉ឺន​ដុល្លារ​ដែរ ដែល​គេ​ដឹង​ថា សមត្ថកិច្ច​បាន​រឹបអូស​ពី​ជនខិលខូច​លួច​កាប់ ព្រៃឈើ​ខ្មែរ ។នៅ​ពេល​ដែល​អា​ឡេវ​ឃើញ​សកម្មភាព កិន​បំផ្លាញ​រណារ​យន្ដ​ទាំងនោះ​ជា​បន្ដបន្ទាប់ មក ក៏​ចេះ​តែ​នឹកគិត​ទាំង​មិន​យល់​ថា តើ​ការ កិន​បំផ្លាញ​សំភារ​ទាំងនេះ​អាច​ការពារ​ព្រៃ ឈើ​មិន​ឱ្យ​រលាយ​ដូច​សព្វ​ថ្ងៃនេះ​បាន​ដែរ​ទេ? នរណា​ក៏​ដឹង​ដែរ​ថា ព្រៃឈើ​ខ្មែរ​ដែល​ចេះ​តែ ហិន​ហោចទៅ​ៗ គឺ​ដោយសារ​តែ​អ​ប្រសិទ្ធភាព នៃ​ការ​អនុវត្ដន៍​ច្បាប់ និង​អ​ប្រសិទ្ធភាព​នៃ​ការ គ្រប់គ្រង​នេះឯង​។

អា​ឡេវ​ចេះ​តែ​ឆ្ងល់ តែ​មិន ដឹង​សួរ​នរណា តើ​រណារ​យន្ដ​នោះ​វា​ចូល​មក ដល់​ស្រុក​ខ្មែរ​ដោយ​វិធី​ណា ? តើ​វា​មាន​ស្លាប ហោះ​មក​ឬ ? បើ​គេ​ដឹង​ថា​រណារ​យន្ដ​ទាំង នោះ​ជា​ភ្នាក់ងារ​បំផ្លាញ​ព្រៃឈើ​យ៉ាង​ស័ក្ដិសិទ្ធិ ម្ល៉េះ​សម​គេ​ប្រាកដជា​ហាមប្រាម​មិន​ឱ្យ​ឈ្មួញ នាំ​ចូល​រណារ​យន្ដ​ទាំងនោះ​ហើយ ។ គេ​គួរ ពិនិត្យ​ឡើង​វិញ​ថា តើ​ទំនិញ​ណាខ្លះ​ដែល​មាន ប្រយោជន៍​តិចតួច​ដល់​រាស្ដ្រ​តែ​ខូចខាត​ធ្ងន់ធ្ងរ ដល់​ជាតិ តើ​គួរ​បញ្ឈប់​ការ​អនុញាត​ឱ្យ​នាំ​ចូល ហើយ​ឬ​នៅ ? រដ្ឋបាល​ព្រៃឈើ​ខ្មែរ​ទំនង​ពុំ មាន​សមត្ថភាព​ការពារ​ព្រៃឈើ​បាន​ឡើយ តែ ដើម្បី​បិទ​បាំង​ភាព​កំសោយ​របស់​ខ្លួន ពួក​គេ ប្រឹង​ប្រមូល​សំភារ​ឥត​វិញាណ​ទាំងឡាយ​ណា ដែល​មនុស្ស​ជា​អ្នកបញ្ជា​ឱ្យ​បំផ្លាញ​ព្រៃឈើ​យក​មក​កិនកំទេច​ចោល​ទៅ​វិញ​។

គេ​ធ្វើ​បែប​នេះ ដើម្បី​បាន​គុណសម្បត្ដិ​លុបលាង​កំហុស​របស់ គេ​ឱ្យ​តែ​របៀប​នេះ​ព្រៃឈើ​ធម្មជាតិ​របស់​ខ្មែរ​នឹង​រលាយ​បន្ដិច​ម្ដង​ៗ​ពី​ទឹកដី​សុវណ្ណ​ភូមិ​របស់ យើង​មិន​ខាន ។ ហេតុ​អ្វី​បានជា​មិន​នាំ​គ្នា​ងាក មក​គិត​អំពី​ប្រយោជន៍​រាស្ដ្រ ប្រយោជន៍​ជាតិ បែរជា​នាំ​គ្នា​គាំទ្រ​ការ​ដុត​បំផ្លាញ កិនកំទេច លុយ​ជាតិ​របស់​ខ្លួនឯង​ទៅ​វិញ ? តើ​ពួក​គេ កំពុង​យល់​ត្រូវ​ឬ​យ៉ាងណា ?តាម​ពិត​ទៅ​រណារ​យន្ដ​ឱ្យ​តែ​យើង​ប្រើ ប្រាស់​ឱ្យ​ត្រូវ​មុខសញា​របស់​វា គឺ​វា​នឹង​មាន គុណសម្បត្ដិ​ដល់​រដ្ឋាភិបាល និង​ប្រជា​ពល រដ្ឋ​។ ផ្ទុយ​ទៅ​វិញ​កំទេច​ចោល​រណារ​យន្ដ ហើយ​បែរជា​មិន​កំទេច​ចោល​មនុស្ស​ដែល ប្រព្រឹត្ដ​ខុសច្បាប់ តើ​បាន​ប្រយោជន៍​អ្វី ?