ប៉ុស្តិ៍​លេខ​៥ ដាក់​ឱ្យ ឡុ​ង សំណាង ឡើង​​ការពារ​មុខមាត់


រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ប៉ះ​ថៃ នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែមករា ឆ្នាំ​២០២០​នេះ ប៉ុស្តិ៍​លេខ​៥​នៅ​តែ​ដំណើរការ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​របស់​ខ្លួន​ជា​ធម្មតា ដើម្បី​ឱ្យ​សមាសភាព​៤​រូប ជម្រុះ​គ្នា​ដណ្ដើម​កៅអី​វគ្គ​១៦​នាក់​បន្ត​ទៀត​។

កីឡាករ​កម្ពុជា ឡុ​ង សំណាង ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា ម្ចាស់​ខ្សែក្រវាត់​ផង និង​ជា​ម្ចាស់​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥​ផង ត្រូវ​គេ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ យុគ​ភិ​ច ដើម្បី​ចង់​ដឹង​ថា គេ​ក្រោយ​ពី​ក្លាយជា​ម្ចាស់​ក្រវាត់ និង​ជា​ម្ចាស់​ជើងឯក តើ​ខ្ល​ង​ជា​មុន ឬ​ចុះ​ខ្សោយ​សមត្ថភាព​បែប​ណា?

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ព្រែក​កំ​ពិស​នេះ អ្នក​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា ដោយសារ​តែ​ចង់​ដឹង​ថា តើ​ម្ចាស់​ខ្សែក្រវាត់ និង​ជា​ជើងឯក​មួយ​រូប​របស់​ប៉ុស្តិ៍​លេខ​៥ អាច​ការពារ​មុខមាត់​ក្រោយ​ល្បីឈ្មោះ​បាន​ទេ​។

ការ​ប្រកួត​នេះ ត្រូវ​គេ​រំពឹង​ថា ឡុ​ង សំណាង នឹង​ឈ្នះ ដោយសារ​តែ​សម្អាង​ថា គេ​ឡើង​សង្វៀន​អន្តរជាតិ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ គឺ​មាន​ថ្វីដៃ​។ យ៉ាងណាមិញ កីឡាករ​ថៃ​ដែល​ដាក់​ឱ្យ​ប្រកួត​​​ជាមួយ​គេ​លើក​នេះ ក៏​មិន​ណ​យ​ដែរ ទើប​អ្នក​រៀបចំ​កម្មវិធី ប្រើ​ពាក្យ​ថា នេះ​ជា​ជំនួប​ការពារ​មុខមាត់​រប​ស់ឡុង សំណាង​។ ម្នាក់​ៗ​កំពុង​ចាំ​អ៊ុត​ថា តើ​គេ​នឹង​រក្សា​ការ​សរសើរ​បាន ឬ មិន​បាន? (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ