ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​ផ្សារ​លក់ដាច់​ពេក ​​គំនរ​​សំរាម​កណ្តាល​ផ្លូវ​បង្ក​ឱ្យ​​កកស្ទះ​ចរាចរណ៍ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សំរាម​ជា​ច្រើន​ត្រូវ​បាន​អាជីវករ​នៅ​ផ្សារ​៧​មក​រា នាំ​គ្នា​យក​ទៅ​បោះ​គរ​ចោល​នៅ​លើ​ដងផ្លូវ​ខាងកើត​ផ្សារ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំចិន-​វៀតណាមឈានចូលមកដល់​នេះ បង្ក​អោយ​កកស្ទះ​ចរា​ចរណ៍ តែ​ពុំ​ត្រូវ​បាន​​គ​ណៈ​​ក​ម្ម​ការ​ផ្សា​រក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក​យកចិត្តទុកដាក់​ឡើយ ។ ​តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ​ ៖ សំរាម​ជា​ច្រើន​ត្រូវ​បាន​អាជីវករ​នៅ​ផ្សារ​៧​មក​រា នាំ​គ្នា​យក​ទៅ​បោះ​គរ​ចោល​នៅ​លើ​ដងផ្លូវ​ខាងកើត​ផ្សារ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំចិន-​វៀតណាមឈានចូលមកដល់​នេះ បង្ក​អោយ​កកស្ទះ​ចរា​ចរណ៍ តែ​ពុំ​ត្រូវ​បាន​​គ​ណៈ​​ក​ម្ម​ការ​ផ្សា​រក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក​យកចិត្តទុកដាក់​ឡើយ ។

​តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ មក​រា ឆ្នាំ​២០២០​នេះ នៅ​សល់​តែ​១​ថ្ងៃ​ទៀត​ថ្ងៃ​សែន​ចូល​ឆ្នាំចិន-​វៀតណាមនឹងចូលមកដល់​ គឺ​​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​កូនកាត់​ចិន-វៀតណាម​មួយ​ចំនួន​និង​ខ្លះ​ទៀត​ខ្មែរ​សុទ្ធបាន​នាំ​គ្នា​ទិញ​អីវ៉ាន់​សែន​ស្ទើរ​គ្រប់​ៗ​គ្នា ។ ​ខ​ណៈ​​នោះ គេ​សង្កេត​ឃើញ​ថា នៅ​តាម​ផ្សារ​នានា ​មាន​មនុស្ស​កកកុញ​នាំ​គ្នា​ទៅ​វិញ​អីវ៉ាន់​សែន ហើយ​បន្សល់​ទុក​​នូវ​សំរាម​យ៉ាង​ច្រើន​ ។

​ដោយឡែក នៅ​កណ្តាលផ្លូវ​លេខ​២៨៧​ខាងកើត​ផ្សារ​៧​មក​រា ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួ​ក​គោក គេ​សង្កេត​ឃើញ​សំរាមជា​ច្រើន​ត្រូវ​បាន​អាជីវករ​នាំ​គ្នា​ចាក់​គរ​នៅ​កណ្តាលផ្លូវ​តែ​ម្តង បង្ក​អោយ​កកស្ទះ​ចរា​ចរណ៍ និង​ជះក្លិន​ស្អុយ​អា​សោចិ៍​​ដល់​អ្នក​ជិតខាង ​និង​អ្នកដំណើរ​​ផងដែរ ​ហើយ​គេ​ឃើញ​យានយន្ត​ក៏​បាន​បើក​កិនពី​​លើ​គំនរ​សំរាម​នោះ ​ដោយ​រថយន្ត​ខ្លះ​ក៏បាន​បើក​កិន និង​​អូស​សំរាម​ជាប់​តាម​រថយន្ត​នៅ​រាយ​ប៉ាយ​ពេញ​ដងផ្លូវ​តែ​ម្តង​។

​ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ​ប្រជាពលរដ្ឋ​ក៏​បាន​រិះគន់​ថា គ​ណៈ​ក​ម្មា​ការ​ផ្សារ ក៏​ដូច​អាជ្ញាធរ ខណ្ឌ​ទួល​គោក​មិន​បាន​យកចិត្តទុកដាក់​មក​ដឹក​ចេញ​នោះ​ទេ​ គឺ​បណ្តោយ​ឱ្យ​​គេ​បោះ​សំរាម​ទុក​គរនៅ​កណ្តាល​ផ្លូវ​បង្ក​អោយ​កកស្ទះ​ចរាចរណ៍ និង​ជះក្លិន​ស្អុយ​។ ​ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា ចូល​ឆ្នាំ​ចិន​​ឆ្នាំ​នេះ ផ្សារ​៧​មក​រា​លក់ដាច់ សំបូ​រសប្បាយ​ណាស់ ហើយ​បន្សល់​ទុក​នូវ​សំរាម​កណ្តាលផ្លូវ​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន យ៉ាង​ខ្លាំង ។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អ្នកគ្រប់គ្រង​ផ្សា​រក៏​ដូច​ជា​អាជ្ញាធរ​មេត្តា​ជួយ​មើល​ផង ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ