ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហេង សំ​រិ​ន​៖ បើមាន​សន្តិភាពដូច​សព្វ​ថ្ងៃ គឺ​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តត្បូងឃ្មុំ ​៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភាបាន​អះអាង​ថា នៅ​ពេល​ប្រទេស​ជាតិ​មាន​សុខសន្តិ​​ភាព​ដូច​ជា​សព្វ​ថ្ងៃនេះ គឺ​កម្ពុជា​មានឱកាស​ធ្វើ​អ្វី​ៗ​បាន​ទាំងអស់ ក្នុង​នោះ​គឺ​លទ្ធភាព​កសាង​អភិវឌ្ឍន៍​ប្រទេស​​ជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋឱ្យកាន់តែ​រីក​ចម្រើន​បាន​យ៉ាង​ឆាប់រហ័ស​…

ខេត្តត្បូងឃ្មុំ ​៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភាបាន​អះអាង​ថា នៅ​ពេល​ប្រទេស​ជាតិ​មាន​សុខសន្តិ​​ភាព​ដូច​ជា​សព្វ​ថ្ងៃនេះ គឺ​កម្ពុជា​មានឱកាស​ធ្វើ​អ្វី​ៗ​បាន​ទាំងអស់ ក្នុង​នោះ​គឺ​លទ្ធភាព​កសាង​អភិវឌ្ឍន៍​ប្រទេស​​ជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋឱ្យកាន់តែ​រីក​ចម្រើន​បាន​យ៉ាង​ឆាប់រហ័ស​ ។ មាន​ប្រសាសន៍​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ និង​សមិទ្ធផល​នានា ក្នុង​វត្តក្បាលដំរី ស្ថិត​នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង
​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០​ ។

សម្តេច​ប្រធានរដ្ឋសភាបាន​គូសបញ្ជាក់​ថា សន្តិភាព គឺជា​ធាតុ​ស្នូលដ៏​សំខាន់​ដែល​អាច​ឱ្យ​កម្ពុជា​ធ្វើការ​អភិ​វឌ្ឍន៍​ ឆ្ពោះទៅ​រក​អនាគតដ៏​ត្រចះត្រចង់​មួយប្រកបដោយ​សុទិដ្ឋិនិយម ​។ សម្តេច បាន​លើក​ឡើង​ថា «អនា​គត​របស់​កម្ពុជា ស្ថិត​នៅ​លើ​កិច្ច​ប្រឹងប្រែង និង​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​របស់​យើង​ទាំងអស់​គ្នា ទាំង​​ក្នុង​ការ​បង្កើន​ជីវភាព​គ្រួសារ រក្សា សន្តិសុខ សុវត្ថិភាព​មូលដ្ឋាន កសាង​ធនធានមនុស្ស និង​ការ​អប់​រំជា​ប្រចាំ​ដល់​អ្នក​នៅ​ជុំវិញ ខ្លួន ឲ្យ​យល់​ពី​គុណ​តម្លៃ នៃ​សន្តិភាព និង​ចូលរួម​ជា​ប្រចាំ ក្នុង​ការ​ថែរក្សា​សន្តិភាព​ឲ្យបានជា​និច្ច​និរន្ត​ន៍​» ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ប្រធានរដ្ឋសភាបាន​មាន​ប្រសាសន៍​ថា ក្រោយ​ថ្ងៃ​រំដោះ ៧​មក​រា ឆ្នាំ​១៩៧៩ រាជរដ្ឋាភិបាល​បាន​ពុះពារ​ជម្នះ​រាល់​គ្រប់​ឧបសគ្គ ច្រើន​ឥត​គណនា ឆ្លងកាត់ គ្រប់​ដំណាក់កាល គ្រប់​បែប​យ៉ាង គ្រប់​រសជាតិ ក្នុង​បុព្វហេតុ​ស្តារ កសាង និង​ការពារ​មា តុ​ភូមិ​។ ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​បាន​ធ្វើការ​អភិវឌ្ឍ​ក្នុង​ល្បឿន​មួយ ដែល​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ គួរ​ឲ្យ​កត់សម្គាល់​។

សម្តេច​ប្រធាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា ចាំបាច់​ត្រូវ​ការពារ សន្តិភាព​ជា​អចិ​ន្ត្រៃ យ៍​ឱ្យ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ដើម្បី​កម្ពុជា​មានឱកាស​គ្រប់គ្រាន់​បន្ត​ការ កសាង​អភិវឌ្ឍ សង្គម​ជាតិ និង​ការពារ​សមិទ្ធផល​នានា ដែល​សម្រេច​បាន ដើម្បី​ផ្តល់​ប្រយោជន៍​ជូន​ជាតិ មាតុភូមិ និង​ប្រជាជន​រស់នៅ​សុខសាន្ត តទៅ​មុខ​ទៀត​។

សម្តេច​ហេង សំ​រិ​ន បាន​ជម្រាប​ពលរដ្ឋ​ថា រាជរដ្ឋាភិបាល បាន​រៀបចំ​គោលនយោបាយ និង​ច្បាប់​វិនិយោគ​ត្រឹមត្រូវ ក្នុង​ការ​បើកចំហរ​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ ជាតិ និង​អន្តរ ជាតិ​គ្រប់​ប្រភេទ​។ យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល ក្នុង​គោល ដៅ​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន ពហុ​ម​ធ្យោ បាយ និង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក ដើម្បី​ត​ភ្ជាប់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ និង​ការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច និង​ការ​ពង្រាយ​រោងចក្រ ទៅ​តាម​បណ្តា​ខេត្ត​នានា ក្រៅពី​រាជធានី​ភ្នំពេញ តួរ​យ៉ាងដូច​ជារោងចក្រ​កែ​ច្នៃ​កៅស៊ូ និង​ផ្លែស្វាយ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាដើម ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋនៅ​នឹង​កន្លែ​ង ក្នុង​គោលបំណង​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ការ​កាត់​បន្ថយ​គម្លាត រវាង​ទីក្រុង និងជនបទ ក៏​ដូច​ជា​ការ​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន ​៕

អត្ថបទសរសេរ ដោយ