ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Man Utd ត្រូវការកីឡាករ​ Cavani មក​ជួយ​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយសារ​តែ​ក្រុម​បិសាច​ក្រហម Manchester United នា​ពេល​បច្ចុប្បន្ន​កំពុង​មាន​វិបត្តិ​ខ្វះ​ខ្សែប្រយុទ្ធ ពួក​គេ​ត្រូវ​បាន​គេ​ជម្រុញ​ឱ្យ​ទិញ​យក​ខ្សែប្រយុទ្ធ​ក្រុម Paris…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយសារ​តែ​ក្រុម​បិសាច​ក្រហម Manchester United នា​ពេល​បច្ចុប្បន្ន​កំពុង​មាន​វិបត្តិ​ខ្វះ​ខ្សែប្រយុទ្ធ ពួក​គេ​ត្រូវ​បាន​គេ​ជម្រុញ​ឱ្យ​ទិញ​យក​ខ្សែប្រយុទ្ធ​ក្រុម Paris Saint-Germain កីឡាករ Edinson Cavani​។

ក្លិប​កំពូល​ៗ​ជា​ច្រើន​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​ថ្មី​ៗ​នេះ ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​នាយក​ផ្នែក​កីឡា​របស់ PSG លោក Leonardo បាន​បង្ហើប​ថា កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ស្នើ​សុំ​ឱ្យ​ក្លិប​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ពេល​ដោះ​ដូរ​កីឡាករ​ពេល​នេះ​។

ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំងនោះ​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​ក្រុម​បិសាច​ក្រហម​របស់​លោក Ole Gunnar Solskjaer ទោះបី​ក្លិប​ដូច​ជា Chelsea និង Atletico Madrid ក៏​មានការ​ចាប់អារម្មណ៍​ទៅ​លើ​កីឡាករ​នេះ​ដែរ​ក៏​ដោយ​។ ដោយសារ​តែ​ខ្សែប្រយុទ្ធ Marcus Rashford បាន​រង​របួស​ហើយ​គ្រូ​ប​ង្វិ​ក​ក្រុម​បិសាច​ក្រហម​មាន​ត្រឹមតែ Anthony Martial និង Mason Greenwood ជា​ជម្រើស​ខ្សែប្រយុទ្ធ ដែល​អាច​ប្រើប្រាស់​បាន​។

Shaka Hislop អតីត​អ្នកចាំទី​របស់ Premier League យល់​ឃើញ​ថា Cavani អាច​ជា​ជម្រើស​ល្អ​ឥត​ខ្ចោះ សម្រាប់​ក្លិប Manchester United​។ លោក​បាន​ប្រាប់ ESPN FC ថា​៖ «​ខ្ញុំ​ក៏​ដឹង​ថា មាន​ក្លិប​ជា​ច្រើន​ទៀត ដូច​ជា Atleti និង Chelsea ក៏​ចាប់អារម្មណ៍​មក​លើ​គាត់​ដែរ​។ និយាយ​ដោយ​ស្មោះត្រង់ បើ​ខ្ញុំ​ជា Edinson Cavani ក្លិប​ទាំង​២​នោះ គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​នៅ Man Utd»​។

លោក​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​ប្រសិនបើ​អ្នក​គឺជា​ក្រុម Manchester United អ្នក​នឹង​ទៅ​ប្រ​ម៉ា​ញ់​យក Edinson Cavani ជាក់​ជា​មិន​ខាន ជា​ពិសេស​ស្រប​ពេល​ដែល Rashford មិន​អាច​ឡើង​ប្រកួត​»​។

គួរ​បញ្ជាក់​ថា Cavani បាន​ចាប់ផ្តើម​លេង​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​២០០៧ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​គាត់​រកបាន​២៤៨​គ្រាប់ ក្នុង​លី​គ​កំពូល​ទាំង​៥​របស់​អឺរ៉ុប​ដែល​លេង​អោយ Napoli, Palermo និង Paris Saint-Germain៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ