ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វ​ល័​ក្ខ បង្ហាញ​សំណង់​វីឡា​​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ ឱ្យ​អ្នក​មើលងាយ​មើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​បង្ហាញ​សំណង់​ផ្ទះ​វីឡា​របស់​ខ្លួន​កំពុង​ដំណើរការ​សាងសង់ ដែល​មាន​តម្លៃ​ជាង​២០​ម៉ឺ​ន​ដុល្លារ ជា​ការ​វាយបក​អ្នក​ដែល​ធ្លាប់​មើលងាយ​ដល់​រូប​នាង​ឮ​។ ផ្ទះ​វីឡា​របស់​នាង​សាងសង់​បាន​ប្រមាណ​៦០​ភាគរយ​ហើយ ស្ថិត​នៅ​អ័​៊​រ​គី​ដេ​វីឡា ។ វ៉ា​ន់…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​បង្ហាញ​សំណង់​ផ្ទះ​វីឡា​របស់​ខ្លួន​កំពុង​ដំណើរការ​សាងសង់ ដែល​មាន​តម្លៃ​ជាង​២០​ម៉ឺ​ន​ដុល្លារ ជា​ការ​វាយបក​អ្នក​ដែល​ធ្លាប់​មើលងាយ​ដល់​រូប​នាង​ឮ​។ ផ្ទះ​វីឡា​របស់​នាង​សាងសង់​បាន​ប្រមាណ​៦០​ភាគរយ​ហើយ ស្ថិត​នៅ​អ័​៊​រ​គី​ដេ​វីឡា ។

វ៉ា​ន់ វ​ល័​ក្ខ បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ផ្ទះ​វីឡា​របស់​នាង​នេះ​គឺជា​ការ​សម្រេច​ក្តី​ស្រមៃ​ទី​មួយ​តែ​ប៉ុណ្ណោះ ខណៈ​នាង​មាន​ក្តី​ស្រមៃ​តស៊ូ​ឲ្យ​សម្រេច​នូវ​គោលដៅ ថ្មី​ៗ​បន្ថែម​ទៀត ។
វ៉ា​ន់ វ​ល័​ក្ខ បញ្ជាក់​ថា «​ផ្ទះ​នេះ​គឺជា​កម្លាំង​ញើស​ឈាម​របស់​នាង​ដែល​បាន​តស៊ូ​អស់​ជា​ច្រើន​ឆ្នាំ​លើ​វិ​ថី​សិល្បៈ ។ ការ​មើលងាយ ការ​ឈឺចាប់ ខ្ញុំ​នឹង​ញញឹម​ទទួលយក ហើយ​ប្រាប់​ខ្លួនឯង​ថា ខំ​ប្រឹង​បន្ត​ទៀត ។ វា​មិនធំ​ទេ​ចំពោះ​អ្នក​ដែល​គិត​អវិជ្ជមាន​មក​លើ​រូប​ខ្ញុំ ប៉ុន្តែ​វា​ធំ​សម្រាប់​នារី​កូន​អ្នកក្រ​ម្នាក់​នេះ ។

ខ្ញុំ​នឹង​ឲ្យ​សម្រេច​ច​ក្ដី​ស្រមៃ​បន្តបន្ទាប់​ទៀត ។ នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​ប៉ុណ្ណោះ គេ​មិន​បង្ហាញ កុំ​គិត​ថា​គេ​គ្មាន​ស្អី (​ផ្ញើ​ជូន​ពួក​ល្អ​តែ​សម្បក​ក្រៅ មុន​នឹង​និយាយ​ពី​គេ​អាក្រក់ ហេតុ​អី​មិន​ក្រឡេក​មើល​ខ្លួនឯង​ផងថា ​ខ្លួនឯង​ហ្នឹង​ល្អ​ប៉ុនណា ។ ពួក​ខ្លះ​ឮ​ថា​កាលពីមុន នែ​… ចុះ​ហេតុ​អី​ក៏​និយាយ​ពី​គេ​អាក្រក់​ម៉្លេះ ឆាប់​ភ្លេច​កំណើត​ពី​មុន​ម្ល៉េះ​) សូម​យក​ខួរក្បាល​គិត​បន្តិច​ទៅ​ណា ថា​អ្នកឯង​នៅ​ចំណុច​ណា ហើយ​ខ្ញុំ​នៅ​ចំណុច​ណា តែបើ​ជ្រុល​ជា​ចង់​និយាយ​អាក្រក់​ពី​ខ្ញុំ ខំ​ឲ្យ​បាន​ពាក់កណ្ដាល​ខ្ញុំ​សិន​ទៅ »​។

វ៉ា​ន់ វ​ល័​ក្ខ គឺជា​តារា​សម្តែង​មួយ​រូប​ដែល​មាន​ទីផ្សារ​សិល្បៈ​មិន​ចាញ់​តារា​ជើង​ចាស់​នោះ​ឡើយ ពោល​នាង​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់ បើ​ទោះបី​នាង​មិន​បាន​តំណែង​តួឯក​ក៏​ដោយ ។ តារា​រូប​នេះ​ចូល​ចិត្ត​បង្អួត​សម្រស់​ដើមទ្រូង​តាម​ហ្វេ​ស​ប៊ុ​ក ជាទី​គាប់​ភ្នែក​បុរស ។
ទោះបីជា​វ៉ា​ន វ​ល័​ក្ខ មិន​ទាន់​បាន​នៅផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​ក៏​ដោយ ប៉ុន្តែ​នា​បាន និង​កំពុង​រស់នៅ​ក្នុងផ្ទះ​ដ៏​ប្រណីត ជាមួយ​ការ​ប្រើប្រាស់​រថយន្ត​ទំនើប តម្លៃ​ថ្លៃ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ