ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! លេង​សង់រោង​ការ​បិទផ្លូវ​បែប​នេះ អ្នកដំណើរ​ណា​ទ្រាំ​បាន​ទៅ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​សង់រោង​ការ​បិទផ្លូវ​សាធារណៈ​ជិត បាន​ធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ចុះ​ពិនិត្យ និង​ដោះស្រាយ​ផង​។ សេចក្តីរាយការណ៍​បន្ត​ថា ករណី​សង់រោង​ការ​បិទផ្លូវ​នេះ បាន​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​សង់រោង​ការ​បិទផ្លូវ​សាធារណៈ​ជិត បាន​ធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ចុះ​ពិនិត្យ និង​ដោះស្រាយ​ផង​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​សង់រោង​ការ​បិទផ្លូវ​នេះ បាន​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

ហើយ​ករណី​សង់រោង​ការ​បិទផ្លូវ​នេះ បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​គេ​កំពុង​សង់រោង​នៅ​លើ​ទ្រូង​ផ្លួ​វ ថែម​ទាំង​បិទផ្លូវ​សាធារណៈ​បែប​នេះ ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកដំណើរ​ក៏​បាន​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​នគ​បាល​សណ្តាប់ធ្នាប់​ក្រុង គួរ​ចុះ​ទៅ​ត្រួតពិនិត្យ​ផង ព្រោះ​​ផ្លូវ​មួយ​ខ្សែ​នេះ មានការ​ធ្វើ​ចរាចរណ៍​មមាញឹក​ណាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ