ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​​ប្រមាណ​ជាង​៧០​ម៉ោងហើយ នៅតែមិនរស់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មហាជន​មានការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង ដោយសារ​ជីវិត​កូន​ដំរីព្រៃ​អនាថា​មួយ​ក្បាល​ បាន​បាត់បង់​ជីវិត កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ មក​រា បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​អស់​រយៈពេល​ប្រមាណ​ជាង​៧០​ម៉ោង ។មន្ត្រី​ជំនាញ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​១៧…

ខេត្តមណ្ឌលគិរី ៖ មហាជន​មានការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង ដោយសារ​ជីវិត​កូន​ដំរីព្រៃ​អនាថា​មួយ​ក្បាល​ បាន​បាត់បង់​ជីវិត កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ មក​រា បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​អស់​រយៈពេល​ប្រមាណ​ជាង​៧០​ម៉ោង ។មន្ត្រី​ជំនាញ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​១៧ មក​រា វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បាន​ប្រទះ​ឃើញ​កូន​ដំរីព្រៃ​ញី​មួយ​ក្បាល ដែល​មាន​អាយុប្រមាណ​ជា​១​ស​ប្ដា​ហ៍​កំពុង​ដេក​ដួល​នៅ​ចំណុច​ព្រៃ​សា​ត្រឹ​ត ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ក្នុង​ស្ថានភាព​អស់កម្លាំង​ខ្លាំង ស្គមស្គាំង​ដោយ​មាន​ជំងឺ​នៅ​ត្រង់​អវយវៈ​ពោះ និង​មាត់ ស្ថិត​នៅ​ក្នុង​អាកាស​ធាតុ​ក្តៅ ។

ក្រុមការងារ​បាន​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ដោយ​មានការ​ចូលរួម​ពី​អង្គការ​ដៃគូ ដែល​អាច​ធ្វើ​ឲ្យ​កូន​ដំរីព្រៃ​មួយ​ក្បាល​នេះ ងើបឈរ​និង​ដើរ​បាន ចាប់ពី​ថ្ងៃ​ទី​១៧ ទី​១៨ ដល់ទី​១៩ ខែមករា ។ ក្រុមការងារ​បាន​ខិតខំ​ជួយ​សង្គ្រោះ​ដោយ​បន្ត​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​អាច​ជួយ​ឲ្យ​កូន​ដំរី​មួយ​ក្បាល​នេះ​ឆាប់​ជា​សះស្បើយ ពី​ស្ថានភាព​ជំងឺ ។

ប៉ុន្តែ​ជា​អកុសល​នៅ​វេលា​យប់​ថ្ងៃ​ទី​១៩ មក​រា កូន​ដំរី​ខាងលើ​ចាប់​ផ្ដើម​ដេក​ដួល​អស់កម្លាំង​លែង​កំរើក លែង​ទទួល​ចំណី និង​ទឹក ។ លុះដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ ស្ថានភាព​និង​អាការៈរោគ​សញ្ញា​ជំងឺ​បាន​ធ្វើ​ឱ្យ​កូន​ដំរី​មួយ​ក្បាល​នេះ បាត់បង់​ជីវិត​គួរ​ឲ្យ​សោកស្តាយ​ក្រៃ​លែង ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថ្លែង​ថា ក្នុង​នាម​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​ក្រុមការងារ​ជួយ​សង្គ្រោះ​ទាំងអស់​ពិតជា​សោកស្ដាយ​នូវ​ការ​បាត់បង់​កូន​ដំរីព្រៃ​នេះ ។ ​បើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ជំនាញ មូលហេតុ ធ្វើ​ឱ្យ​មេ​របស់​កូន​សត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ សម្រេច​ចាកចេញ​ទៅ​មុន​បាត់ គឺ​ដោយសារ​តែ​ស្ថានភាព​និង​កា​រវិ​វត្ត​នៃ​អាកា​រៈ​ជំងឺ​របស់​កូន​ដំរី មាន​សភាព​ទន់ខ្សោយ​ខ្លាំង មិន​អាច​ដើរ​រួច មិន​អាច​ដើរ​តាម​មេ​បាន​ទើប​មេ​របស់​វាស​ម្រេច​បោះបង់​នឹង​ដើរ​ចោល​ទៅ​មុន​តែ​ម្តង ៕​

អត្ថបទសរសេរ ដោយ